backup og meta

ឧស្សាហ៍ភ្លេចភ្លាំង ហាត់ប្រាណជួយបង្កើនមុខងារចងចាំ

ឧស្សាហ៍ភ្លេចភ្លាំង ហាត់ប្រាណជួយបង្កើនមុខងារចងចាំ

ឧស្សាហ៍​ភ្លេច​ ​រក​នឹក​​ថា​​ពេល​ព្រឹក​ឡើង​មិន​ដឹង​បាន​ធ្វើ​​​អ្វី​ខ្លះ សូម្បី​តែ​​​​ទុក​របស់​​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ ក៏​ច្រឡំ​ដៃ​ មិន​ដឹង​ថា​ទុក​ឯ​ណាក៏មិន​ដឹង។ មនុស្សយើងអាច​ជួបបញ្ហា​ភ្លេច​ភ្លាំង​​​កាន់​តែ​ញឹក នៅ​ពេល​យើង​អាយុ​​​កាន់​តែ​ច្រើន តែ​​ការ​លៃ​លក​ពេល​ហាត់​ប្រាណ អាច​ជួយ​ពន្យា​អាការៈ​នេះ​បាន។

តាម​​ការ​សិក្សា​​នៅ​ប្រទេស​​កាណាដា​ ​លើ​មនុស្ស​​វ័យ​កណ្តាល​​​​ មាន​អ្នក​​ស្ម័គ្រ​ចិត្ត​ចូលរួម​ប្រមាណ​ ១ ៦០០​នាក់ បង្ហាញ​ថា បញ្ហា​ភ្លេច​ភ្លាំង​​​កើត​ឡើង​បណ្តាល​​​ពី​កត្តា​​តំណ​ពូជ​ (ហ្សែន) មាន​ត្រឹម​តែ​២៥​% ប៉ុណ្ណោះ ចំណែក​៧៥%​​ទៀត​​គឺ​​ជា​ហានិភ័យ​បណ្តាល​មក​ពី​ភាព​អសកម្ម​ច្រើន​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ ដែល​ជា​ហេតុ​នាំ​ឱ្យ​មុខងារ​ខួរ​ក្បាល​ថម​ថយ​​ចុះ​តាម​នោះ​ដែរ​។

​​​ផ្អែក​តាម​ការ​ស្រាវជ្រាវបែប​​​វិទ្យាសាស្ត្រ​បាន​លើក​ពី​​ហេតុ​ផល​មួយ​ ដែល​អាច​​​ដោះ​ស្រាយ​បញ្ហា​​​​ខាង​លើ​នោះ បាន​គឺ​ការ​ធ្វើ​លំហាត់​ប្រាណ​​ជា​ប្រចាំ។ អ្នក​វិទ្យាសាស្រ្ត​បាន​ពន្យល់​ថា លំហាត់​​ប្រាណ​​ជួយ​ជំរុញ​​កោសិកា​ប្រសាទ​នៃ​ខួរ​ក្បាល​ថ្មី​ៗ ឱ្យ​លូត​លាស់​ ពិសេស​នៅ​ត្រង់​បវិវេណ​ សំណុំ​​ខួរ​​​ Hippocampus (បរិវេណ​សំណុំ​ខួរ​ក្បាល​ស្មុគ​ស្មាញ មុខ​ងារ​សម្រាប់​ការ​ចង​ចាំ និង​រៀន​សូត្រ)។

រត់ហាត់ប្រាណ

អត្ថបទពាក់ព័ន្ធ៖

ដោយ​ឃើញ​ពី​គុណ​ប្រយោជន៍​​បែប​នេះ ក្រុម​ការងារ​ស្រាវជ្រាវ​​មន្ទីរ​ពិសោធ​​ផ្នែក​​សរសៃ​ប្រសាទ​ខួរក្បាល Neurofit Lab ​នៃ​​សាកលវិទ្យាល័យ​ McMaster ប្រទេស​កាណាដា បាន​ណែ​នាំ​ និង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​សកម្មភាព​ហាត់​ប្រាណ​ឱ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​​នូវ​បញ្ហា​ដែល​នឹង​អាច​កើត​មាន​ពី​ករណី​ខាង​លើ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.msn.com/en-my/health/fitness/high-intensity-exercise-is-key-to-ward-off-dementia-study-finds-the-more-you-sweat-in-the-gym-the-lower-your-risk-of-brain-diseases/ar-BBXupul

កំណែ​ប្រែបច្ចុប្បន្ន

15/06/2021

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មនុស្សវ័យចំណាស់ គួរហាត់ប្រាណកម្រិតណាល្អចំពោះសុខភាព?

រត់ហាត់ប្រាណរាល់ថ្ងៃ តិចអត់ដឹងអាថ៌កំបាំងទាំងនេះ


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Jun 15, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម