យ៉ូហ្កាដែលជាតិចនិកពេញនិយម សម្រាប់ហ្វឹកហាត់រាងកាយ សមាធិ ក៏ដូចជាចលនាដង្ហើម ជួយឱ្យយើងមានអារម្មណ៍ធូរស្បើយ ថ្មីៗនេះលទ្ធផលវិទ្យាសាស្រ្តបានបង្ហាញថា យ៉ូហ្កាជួយដល់មុខងារខួរក្បាលបានច្រើនទៀតផង។
ការស្រាវជ្រាវ១១ករណី បានសិក្សាទៅលើអត្ថប្រយោជន៍របស់យ៉ូហ្កា និងខួរក្បាល ដោយបានពិនិត្យតាមដាន និងប្រៀបធៀបលើអ្នកដែលហាត់យ៉ូហ្កា និងអ្នកដែលពុំបានហាត់ ដោយបានដាក់ឧបករណ៍ស្កេនពីបម្រែបម្រួលសញ្ញាខួរក្បាល ក្នុងរយៈពេល១០-២៤សប្តាហ៍។ ជាលទ្ធផល ក្រុមការងារស្រាវជ្រាវរកឃើញថា ផ្នែកកណ្តាលនៃខួរក្បាល មានមុខងារទាំងការចងចាំ និងអារម្មណ៍ មានភាពសកម្មកើតឡើង។
អ្វីដែលគួរឱ្យកត់សម្គាល់បន្ថែមនោះ គឺប្រព័ន្ធប្រសាទខួរក្បាល ដែលភាសាបច្ចេកទេសហៅ Limbic System មានមុខងារសម្រាប់ការវិនិច្ឆ័យ រៀនសូត្រ និងចងចាំ បានសកម្មឡើង តាមរយៈការបង្ហាញលើឧបករណ៍ស្កេន។
អត្ថបទពាក់ព័ន្ធ៖
- ហាត់យ៉ូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព
- ស្រ្តេសកើតមាន មិនអាចចៀសបាន តែយើងអាចដោះស្រាយតាមវិធីនេះ
លោកស្រីសាស្រ្តាចារ្យ Neha Gothe អ្នកជំនាញសិក្សាពីចលនាមនុស្ស និងបានដឹកនាំការស្រាវជ្រាវខាងលើបានឱ្យដឹងថា៖ “ពួកយើងរកឃើញថា អ្នកដែលបានហាត់យ៉ូហ្កា រយៈពេល៨សប្តាហ៍ មានភាពសកម្មខួរក្បាលច្រើន ពិសេសទៅលើការសម្រេចចិត្ត ការប្រមូលអារម្មណ៍នឹងនរល្អ ក៏ដូចជាការគិតបានរហ័សជាងមុន។ បន្ថែមពីនោះ យើងក៏ឃើញថា អ័រម៉ូនស្រ្តេស Cortisol របស់ពួកគេថយចុះផងដែរ នៅពេលដែលហាត់យ៉ូហ្កា’។
សម្រាប់ការស្រាវជ្រាវខាងលើបានធ្វើឡើងរួមគ្នា ដោយសកលវិទ្យាល័យ Illinois និងសកលវិទ្យាល័យ Wayne State សហរដ្ឋអាមេរិក៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]