តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ដុសធ្មេញមិនបានទៀងទាត់ អាច​នឹងមាន​អ្វីកើតឡើង?

    ដុសធ្មេញមិនបានទៀងទាត់ អាច​នឹងមាន​អ្វីកើតឡើង?

    គ្នា​យើង​ដឹង​ទេ​ថា​បើ​យើង​មិន​បាន​ដុស​ធ្មេញ​ជា​ទៀង​ទាត់​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សុខភាព? មាត់​គឺ​ជា​ច្រក​ទ្វារ​មួយ​អាច​នាំ​បញ្ហា​សុខ​ភាព​ច្រើន​យ៉ាង​ដល់​រាង​កាយ លើស​​ពី​ការ​ឈឺ​ធ្មេញ ឬ​ពុក​ធ្មេញ​។

    ខាង​ក្រោម​នេះ​ជា​បញ្ហា​សុខ​ភាព​ដែល​អាច​កើត​មាន​ចំពោះ​ធ្មេញ រាង​កាយ​យើង បើ​មិន​បាន​ដុស​ធ្មេញ​ទៀង​ទាត់​។

    . សុខ​ភាព​មាត់​ធ្មេញ​

    បើ​និយាយ​ដល់​សុខភាព​មាត់​ធ្មេញ យើង​ដឹង​ហើយ​ថា​ការ​មិន​ដុស​ធ្មេញ​បាន​ទៀង​ទាត់​មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​មាត់​មាន​ក្លិន​មិន​ល្អ​ទេ តែ​ថែម​ទាំង​បង្ក​ឲ្យ​មាន​បញ្ហា​ពុក​ធ្មេញ ​ឈឺ​ធ្មេញ រលាក​អញ្ចាញ​ធ្មេញ​ និង​រលាក​ឫស​ធ្មេញ​ជា​ដើម។ អ្វី​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​ខូច​ធ្មេញ និង​បាត់​បង់​ធ្មេញ​ជា​មិន​ខាន​​​។​

    . បញ្ហា​ពោះ​វៀន

    ក្នុង​មាត់​របស់​យើង​មាន​បាក់តេរី​ប្រហែល​៣០០​ទាំង​បាក់តេរី​ល្អ និង​អាក្រក់ ហើយ​វា​គ្រប់​គ្រាន់​ហើយ​ត្រឹម​តែ​បាក់តេរី​មួយ​​អាច​ធ្វើ​ឲ្យ​សុខ​ភាព​ពោះ​វៀន​យើង​មាន​បញ្ហា​។ ដូច​នេះ កុំ​ភ្លេច​សម្អាត​ធ្មេញ​យើង​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ និង​ប្រើ​អំបោះ​ទាក់​កាក​សំណល់​ចេញ​ពី​ធ្មេញ​ផង។

    ដុសធ្មេញ

    . ជំងឺ​ភ្លេច​ភ្លាំង​លើ​មនុស្ស​ចាស់

    អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​អ្នក​មាន​ជំងឺ​ភ្លេច​ភ្លាំង​លើ​មនុស្ស​ចាស់តែង​មាន​បញ្ហា​ពុក​ធ្មេញ​ក្នុង​កម្រិត​ខ្ពស់។ ដូច​គ្នា​ដែរ មាន​អ្នក​ស្រាវ​ជ្រាវ​ខ្លះ​ទាញ​ទ្រឹស្តី​បញ្ច្រាស​មក​វិញ​ថា​បញ្ហា​ពុក​ធ្មេញ​ ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រឈម​កាន់​តែ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ភ្លេច​ភ្លាំង​លើ​មនុស្ស​ចាស់​។​​

    មាត់​ធ្មេញ​មាន​សុខ​ភាព​មិន​ល្អ នាំ​ឲ្យ​មាន​កើត​ការ​រលាក​នៅ​ក្នុង​រាង​កាយ ការ​រលាក​អញ្ចាញ​ធ្មេញ និង​ការ​រលាក​នៅ​​ខួរ​ក្បាល​ដែរ ដែល​ការណ៍​នេះ​អាច​នាំ​ឲ្យ​មាន​ជំងឺ​ភ្លេច​ភ្លាំង​លើ​មនុស្ស​ចាស់។​

    . ជំងឺ​បេះដូង

    ការ​សិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តប័ត្រEuropean Journal of Preventive Cardiology ​បាន​រក​ឃើញ​ថា​ការ​ដុស​ធ្មេញ​បាន​មួយ​ថ្ងៃ​បី​ដង អាច​បន្ថយ​ហានិភ័យ​បញ្ហា​ចង្វាក់បេះដូង​ខុស​ប្រក្រ​តី និង​ជំងឺ​ខ្សោយ​បេះ​ដូង​។

    ការ​បាន​ទៅ​ពិនិត្យ​ធ្មេញ​ជាមួយ​គ្រូពេទ្យ​ធ្មេញ​បាន​ទៀងទាត់ ការសិក្សា​រក​ឃើញ​ថា​កាត់​បន្ថយ​ផលវិបាក​ផ្សេងៗ​ទាក់​ទង​នឹ​ង​សុខភាព​បេះ​ដូច​បាន​ច្រើន​​យ៉ាង។ ការសិក្សា​រក​ឃើញ​ដែរ​ថា​ ការ​ខូច​ធ្មេញ​ច្រើន មាន​ទំនាក់​ទំនង​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​ជួប​បញ្ហា​បេះដូង ដូច​ជា​ចង្វាក់​បេះ​ដូង​ខុស​ប្រក្រតី​ដែរ​។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.healthline.com/health/when-you-dont-brush-your-teeth

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 16/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត