backup og meta

ក្លិនមាត់មិនល្អ មានអ្វីទាក់ទងនឹងជំងឺទឹកនោមផ្អែម?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 18, 2021

    ក្លិនមាត់មិនល្អ មានអ្វីទាក់ទងនឹងជំងឺទឹកនោមផ្អែម?

    ក្លិន​​មាត់​មិន​ល្អ​ ពេល​ខ្លះ​ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​ទឹកនោមផ្អែម​ដែរ ខណៈ​បញ្ហា​មាត់​ធ្មេញ​មួយ​ចំនួន​សុទ្ធតែ​អាច​ធ្វើ​ឲ្យ​ធុំ​ក្លិន​មាត់​បាន​។

    សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម អាច​កាត់​បន្ថយ​ហានិភ័យ​កើត​បញ្ហា​ធុំ​ក្លិន​មាត់​នេះ​បាន ដោយ​កាត់​បន្ថយ​ភេសជ្ជៈ និង​អាហារ​ផ្អែម គ្រប់គ្រង​សុខភាព​មាត់​ធ្មេញ ក៏​ដូច​ជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។

    . មូល​ហេតុ​នាំឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ធុំក្លិន​មាត់​

    ជំងឺ​រលាក​អញ្ចាញ​ធ្មេញ

    ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​នេះ គឺ​បង្ក​ឡើង​ដោយ​បាក់តេរី​វាយ​ប្រហារ​លើ​ជាលិកា និង​ឆ្អឹង​របស់​ធ្មេញ។ ការ​រលាក​អាច​មាន​ឥទ្ធិពល​លើ​ការ​ធ្វើ​មេតាប៉ូលិស និង​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដែល​ធ្វើ​ឲ្យ​ជំងឺ​ទឹក​នោម​ផ្អែម​​កាន់​តែ​អាក្រក់។

    ដោយសារតែ​ជំងឺ​ទឹក​នោម​ផ្អែម​អាច​បង្ក​ឲ្យ​មាន​ការ​លាក​អញ្ចាញ​ធ្មេញ​ ហើយ​ការ​រលាក​អញ្ចាញធ្មេញ​ក៏​បង្កើត​ឲ្យ​មាន​បញ្ហា​ផ្សេង​ទៀត​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែ​ម​វិញ​ដែរ​។ តាម​ការ​ចុះ​ផ្សាយ​របស់​ព្រឹត្តបត្រ IOSR Journal of Dental and Medical Sciences ប៉ាន់​ប្រមាណ​ថា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ម្នាក់ ក្នុង​ចំណោម​បី​នាក់​នឹង​ជួប​បញ្ហា​រលាក​អញ្ចាញ​ធ្មេញ។ ជំងឺ​បេះ​ដូង និង​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ អាច​ជា​ផលវិបាក​របស់​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​ក៏​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​នេះ​ដែរ​។

    ជំងឺ​ទឹក​នោម​ផ្អែម​អាច​បំផ្លាញ​សរសៃឈាម នាំ​ឲ្យ​មានការ​កាត់​បន្ថយ​ចរន្ត​ឈាម​ទៅ​កាន់​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ រួម​ទាំង​អញ្ចាញ​ធ្មេញ​ផង​ដែរ​។ នៅ​ពេល​អញ្ចាញ​ធ្មេញ​របស់​យើង​មិន​បាន​ទទួល​ឈាម​គ្រប់គ្រាន់ អញ្ចាញ​ធ្មេញ​នឹង​ខ្សោយ និង​ងាយ​ឆ្លង​រោគ។ អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ អាច​នឹង​ជួប​បញ្ហា​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​មាត់​ផង​ដែរ ដែល​ផ្ដល់​ផល​ល្អ​ដល់​បាក់តេរី​ក្នុង​ការ​លូត​លាស់ ឆ្លង​រោគ និង​មាត់​ធុំ​ក្លិន​មិន​ល្អ​។ ពេល​កម្រិត​ជាតិ​ស្ក​រក្នុង​ឈាម​យើង​ឡើង​កាន់​តែខ្ពស់ រាងកាយ​នឹង​ពិបាក​ក្នុង​ការ​តតាំង​ជាមួយ​មេរោគ​ឆ្លង​ផ្សេងៗ ដែល​នេះ​នាំឲ្យ​ការ​រលាក​នៅ​អញ្ចាញ​ធ្មេញ​ក៏​ពិបាក​ជាសះស្បើយ​។

    ក្លិន​មាត់​មិន​ល្អ​ជា​សញ្ញ​ទូទៅ​មួយនៃ​ជំងឺ​រលាក​អញ្ចាញ​ធ្មេញ។ ខាង​ក្រោម​នេះ​ជា​សញ្ញា​ផ្សេង​ទៀត៖

    • អញ្ចាញ​ឡើង​ក្រហម ឬ​ប៉ោង
    • ឈាម​អញ្ចាញ​ធ្មេញ
    • ស្រៀវ​ធ្មេញ និង​
    • ផត​អញ្ចាញ​ធ្មេញ

    ធុំមាត់

    ​​​សេតូន

    ​​​​​​​​ពេល​រាង​កាយ​យើង​មិន​អាច​ផលិត​អាំងស៊ុយលីន​បាន កោសិកា​របស់​យើង​មិន​ទទួល​បាន​គ្លុយកូស​​ទៅ​តាម​អ្វី​ដែល​កោសិកា​ត្រូវ​ការ​ដើម្បី​បង្កើត​ថាមពល​នោះ​ទេ​។ ជំនួស​មក​វិញ រាង​កាយ​យើង​នឹង​ប្ដូរ​មក​ដុត​ខ្លាញ់​ជំនួស​វិញ។ ការ​ដុត​ខ្លាញ់​ជំនួស​ការ​ដុត​ជាតិ​ស្ករ ធ្វើ​ឲ្យ​កើត​ជាតិ​សេតូន នៅ​ក្នុង​ឈាម និង​ទឹក​នោម​។ ជាតិ​សេតូន​អាច​កើតឡើង​ដែរ​ពេល​យើង​តម​អាហារ ឬ​ពេល​យើង​មាន​របប​អាហារ​​សម្បូរ​ប្រូតេអ៊ីន​ខ្ពស់ ​កាបូអ៊ីដ្រាត​ទាប។

    កម្រិត​ជាតិ​សេតូន​ឡើង​ខ្ពស់​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ក្លិន​មាត់​មិន​ល្អ​ដែរ អាច​មាន​ក្លិន​ដូច​ទៅ​នឹង​ថ្នាំលាប​ក្រចក​​។ ពេល​ដែល​កម្រិត​សេតូន​ឡើង​ខ្ពស់​ជា​ង​កម្រិត​សុវត្ថិភាព អ្នកជំងឺ​នឹង​ស្ថិត​ក្នុង​លក្ខខណ្ឌ​គ្រោះ​ថ្នាក់​ ហៅ​ថា diabetic ketoacidosis (DKA)Diabetic ​ketoacidosis ក្នុង​ករណី​នេះ​ជាតិ​សេតូន​ក្នុង​ឈាម​កើន​ឡើង​ធ្វើ​ឲ្យ​ជាតិ​អាស៊ីដ​បង្ក​ការ​រំខាន​ដល់​សរីរាង​ផ្សេង​ៗ​ដូចជា​ខួរ​ក្បាល​ជា​ដើម។​​

    រោគ​សញ្ញា DKA រួម​មាន៖

    • ក្លិន​មាត់​ដូច​ផ្លែឈើ​
    • នោម​ញឹក​ជាង​ធម្មតា​
    • មាន​អាការៈ​ឈឺ​ចាប់​ខុសប្រក្រតី ចង្អោរ ឬក្អួត
    • កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​
    • ដង្ហើម​ខ្លី ឬ​ពិបាក​ដក​ដង្ហើម
    • វង្វេង​វង្វាន់ ។​​​

    . វិធី​គ្រប់​គ្រង​ក្លិន​មាត់​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម

    ថ្វី​បើ​ក្លិន​មាត់​​ ដោយ​សារ​ការ​រលា​ក​អញ្ចាញ​នេះ​កើត​ចេញ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​មែន តែ​យើង​ក៏​នៅ​មាន​វិធី​បន្ថយ​ភាព​ធ្ងន់​ធ្ងរ​របស់​ជំងឺ​នេះ​បាន​ដែរ​។ ខាង​ក្រោម​នេះ​ជា​តិច​និក​មួយ​ចំនួន​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ថែ​ទាំ​មាត់​ធ្មេញ​៖

  • ដុសធ្មេញ​ពីរ​ដង​យ៉ាង​តិច​ក្នុង​មួ​យ​ថ្ងៃ និង​ដុស​សម្អាត​អណ្ដាត​ផង​ដែរ​
  • ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ និង​រក្សា​មាត់​ឲ្យ​មាន​សំណើម
  • គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ឲ្យ​ស្ថិត​នៅ​កម្រិត​ត្រឹម​ត្រូវ​តាម​ការណែ​នាំ
  • ទំពារ​ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ ជួយ​បង្កើន​ទឹក​មាត់​
  • ទៅ​ជួប​ពេទ្យ​ធ្មេញ​ជា​ឲ្យ​បាន​ទៀង​ទាត់ និង​ត្រូវ​ប្រាប់​គូ្រពេទ្យ​ឲ្យដឹង​ថា​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។
  • ឈប់​ជក់​បារី។
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Aug 18, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម