តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ជួបបញ្ហាក្លិនមាត់មិនល្អ! សាកតិចនិកនេះ អាច​ជួយ​​បាន

    ជួបបញ្ហាក្លិនមាត់មិនល្អ! សាកតិចនិកនេះ អាច​ជួយ​​បាន

    ក្លិន​មាត់​អាក្រក់​គឺ​ពិត​ជា​បញ្ហា​មួយ​ដែល​រំខាន​ហើយ​ព្រម​ទាំង​ប៉ះពាល់​ដល់​ភាព​ជឿជាក់​របស់​យើង​គ្រប់គ្នា​ផង​ដែរ។ អត្ថបទ​ខាង​ក្រោម​នេះ​នឹង​បង្ហាញ​គ្នា​យើង​ពីតិចនិកខ្លះៗជួយ​ផ្លាស់​ប្ដូរ​ក្លិន​មាត់​ពី​អាក្រក់​មក​ល្អ​វិញ។

    ១- ដុស​ធ្មេញ​ហោច​ណាស់​២​ដង​ក្នុង​មួយ​ថ្ងៃ

    ក្លិន​មាត់​មិន​ល្អ​គឺ​បណ្ដាល​មក​ពី​បាក់តេរី​ផ្ដុំ​គ្នា​ និង​កម្ទេច​កម្ទី​ចំណី​អាហារ​ដែល​ជាប់​នៅនឹង​ធ្មេញរបស់​យើង​។ ដោយ​សារ​តែ​មាន​ប្រហោង​ និង​កន្លុកកន្លៀត​សំរាប់ឲ្យ​បាក់តេរី​កកើត​ឡើង ​និង​វិវឌ្ឍ​នៅ​ក្នុង​មាត់​ យើងត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន​លើ​ការ​ដុស​សម្អាត​ធ្មេញ​ដើម្បី​កម្ចាត់​ក្លិន​មិន​ល្អនេះ។

    • ប្រើ​ច្រាស​ដែល​មាន​សរសៃ​ទន់​ហើយ​កាន់​ផ្អៀង​ក្នុង​មុំ​៤៥​ដឺក្រេ ដុស​ធ្មេញ​មួយៗ ​និង​ឲ្យ​បាន​ម៉ត់ចត់។ យ៉ាង​ណា​មិញ​ត្រូវ​ប្រើ​កម្លាំង​ថ្នមៗ​ព្រោះ​កម្លាំង​ខ្លាំង​ពេក​អាច​ប៉ះពាល់​ដល់​អញ្ចាញ​ធ្មេញ​របស់យើង។ ការ​ដុស​ធ្មេញ​បាន​ត្រឹមត្រូវ​គឺ​ចំណាយ​ពេល​ប្រហែល​៣​នាទី​តែ​ប៉ុណ្ណោះ។
    • ថែ​រក្សា​គ្រប់​កន្លែង​នៅ​ក្នុង​ប្រអប់​មាត់​ដូចជា​អញ្ចាញ​ធ្មេញ​អណ្ដាត​និង​ធ្មេញ។

    ២- សម្អាត​អណ្ដាត

    ដោយ​សារ​តែ​អណ្ដាត​របស់​យើងមាន​ផ្ទៃ​ច្រើន​ហើយ​គ្រប​ដណ្ដប់​ទៅ​ដោយ​សណ្ឋាន​បែប​ទួល​និង​ចង្អូរ​ ការ​ដុស​ធ្មេញ​តែ​មួយ​មុខ​គឺ​មិន​គ្រប់​គ្រាន់​ទេ ព្រោះ​អណ្តាតក៏​មាន​ផ្ទុក​បាក់តេរី​ច្រើន​ជាង​កន្លែង​ផ្សេង​ទៀត​នៃ​ប្រអប់​មាត់​របស់​យើង។

    • យើង​អាច​ប្រើ​ឧបករណ៍​សម្រាប់​សម្អាតអណ្តាត​​តែ​ម្ដង​ឬ​ប្រើ​ច្រាស​ដែល​មាន​សរសៃ​ទន់​ក៏​បាន
    • សម្អាត​អណ្ដាត​ពី​ក្រោយ​ទៅ​មុខ​និង​លាង​សម្អាត​ចេញ​រាល់​ការ​អូស​ទាញ​ម្ដងៗ
    • ប្រសិន​បើ​យើង​​ទ្រាំ​មិន​បាន​ចង់​ក្អួត​យើង​​អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ថា​គួរ​ធ្វើ​ឬ​អត់

    ៣- ប្រើ​អំបោះ​ទាក់​ធ្មេញ​ប្រចាំ​ថ្ងៃ

    ការ​ប្រើ​អំបោះ​ទាក់​ធ្មេញ​គឺ​មាន​សារ​សំខាន់​ដូច​ទៅ​នឹង​ការ​ដុស​ធ្មេញ​ឬ​សម្អាត​អណ្ដាត​ដូច​គ្នា​តែ​មនុស្ស​ភាគ​ច្រើន​តែង​តែ​មិន​ចាប់​អារម្មណ៍​នឹង​វិធីនេះ។ នៅ​ពេល​ដែល​យើង​​ប្រើ​អំបោះ​ទាក់​ធ្មេញ​ដំបូង​អញ្ចាញ​របស់​យើង​​អាច​មាន​ឈាម​ហូរ​ ស្រប​ពេល​ដែល​យើង​​រុញ​កម្ទេច​ចំណី​ចេញ​ដែល​ជាប់​ក្នុង​អញ្ចាញ​ក្នុង​រយៈ​ពេល​យូរ។ ហិត​ក្លិន​អំបោះ​ទាក់​ធ្មេញ​ក្រោយ​ពេល​ទាក់​ធ្មេញ​រួច​នោះ​យើង​​នឹង​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​មាត់យើង​មាន​ក្លិន​មិន​ល្អ។

    ៤- ប្រើ​ទឹក​ខ្ពុរ​មាត់

    ប្រើ​ទឹក​ខ្ពុរ​មាត់​ជា​ប្រចាំ​នឹង​រក្សា​សំណើម​ក្នុង​មាត់​និង​គ្មាន​បាក់តេរី។

    • ជ្រើសរើស​ទឹក​ខ្ពុរ​មាត់​ដែល​មាន​ផ្ទុក​សារធាតុ​ក្លរិចឌីអុកស៊ីត ។ បាក់តេរី​ភាគ​ច្រើន​ដែល​បង្ក​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​គឺ​សម្ងំ​ពួន​នៅ​ខាង​ក្រោយ​អណ្ដាត​ដែល​ឆ្ងាយ​ពេក​មិន​អាច​កម្ចាត់​ចេញ​តាម​រយៈ​ការ​សម្អាត​អណ្ដាត។ ដូចនេះ​ការ​ខ្ពុរ​មាត់​ជា​ប្រចាំ​ជាមួយ​ទឹក​ដែល​មាន​សារធាតុ​ក្លរិចស៊ីឌីន​នឹង​ជួយ​បន្សាប​បាក់តេរី​ទាំង​នោះ។
    • មុន​នឹង​ធ្វើ​ការ​ដុស​សម្អាត​ធ្មេញ​កោស​អណ្ដាត​ឬ​ប្រើ​អំបោះ​ទាក់​ធ្មេញ យើង​​គួរ​តែ​ខ្ពុរ​មាត់​ជា​មុន​សិន។ បន្ទាប់​មក​ទៀត​សឹម​ចាប់​ផ្ដើម​ការ​សម្អាត​និង​ខ្ពុរ​ម្ដង​ទៀត​ជា​ចុង​បញ្ចប់។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ប្រាកដ​ថាយើង​បាន​កម្ចាត់​ចេញ​នូវ​បាក់តេរី​ទាំង​នោះ។
    • ក្លិនមាត់

    ៥- ទំពារ​ស្ករ​កៅស៊ូ

    ស្ករ​កៅស៊ូ​ប្រភេទ​ណា​ក៏​បាន​ព្រោះ​ថាស្ករកៅស៊ូ​​នឹង​ជួយ​ភ្ញោច​ដល់​ការ​បញ្ចេញ​ទឹក​មាត់​ច្រើន។ មាន​ស្ករ​កៅស៊ូ​មួយ​ចំនួន​ដែល​ល្អ​ប្រើ​ជាង​ប្រភេទ​ដទៃ:

    • ស្ករ​រសជាតិ​ឈើ​អែម​មាន​ប្រសិទ្ធភាព​ប្រឆាំង​បាក់តេរី
    • ស្ករ​កៅស៊ូ​ផ្អែម​ជាមួយ​សារធាតុ​ស៊ីលីតុល​មាន​លក្ខណៈ​ប្រសើរ​ជាង​ស្ករ​ដទៃ​ព្រោះ​សារធាតុ​ទាំង​នោះ​អាច​ប្រឆាំង​បាក់តេរី​ពី​ការ​កកើត​សារ​ថ្មី​នៅ​ក្នុង​មាត់។

    ប្រសិន​បើ​ជំហាន​ខាង​លើ​ទាំង​នេះ​នៅ​តែមិន​មាន​ប្រសិទ្ធភាព​គ្នាយើង​​គួរ​តែ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​សម្រាប់​ដំបូន្មាន​បន្ថែម​ ​និង​ទទួល​ការ​ព្យាបាល។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព
    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 12/10/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: