– មានជំងឺអញ្ចាញផ្សេងៗ។
ឃ. កត្តាធ្មេញដាក់
– ការដាក់ធ្មេញមិនត្រឹមត្រូវតាមបច្ចេកទេស
– មានដក់ចំណីក្រោមធ្មេញដាក់
– ការប្រើសម្ភារៈធ្វើធ្មេញមិនល្អ
– ការប្រើរយៈពេលយូរ នាំឲ្យមានជ្រាបទឹក។
ង. កត្តាអណ្ដាត
– មានផ្សិតលើអណ្ដាត
– មានមេរោគតោងលើអណ្តាត។
២. កត្តាផ្សេងៗ
– ស្ងួតមាត់
– មានរលាក ឬដំបៅផ្សេងៗក្នុងមាត់
– ការពាក់ឧបករណ៍ផ្សេងៗក្នុងមាត់ (ឧបករណ៍ពត់ធ្មេញ ឧបករណ៍គេងស្រមុក)
– រលាកច្រមុះ និងរលាកបំពង់ក
– រលាកទងសួត មានដុំសាច់ក្នុងសួត
– ភើមកជូរ និងមានច្រាលទឹកអាស៊ីត
– តម្រងនោមមិនដំណើរការ
– មានជំងឺទឹកនោមផ្អែម
– មានជំងឺថ្លើមដំណាក់កាលខូច។
អត្ថបទពាក់ព័ន្ធ៖
វិធីសាស្រ្តគ្រប់គ្រងក្លិនមាត់
ដំបូងឡើយយើងត្រូវរកមូលហេតុពិតប្រាកដដែលនាំឲ្យមានក្លិនមាត់ និងព្យាយាមចៀសវាងនូវទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលជាកក្តាជំរុញឲ្យមានក្លិនមាត់ដែរ។
– ព្យាបាលជំងឺមាត់ធ្មេញជាមួយពេទ្យជំនាញ បើមានជំងឺទាំងនោះ
– ជៀសវាងម្ហូបចំណីដែលមានក្លិនខ្លាំងដូចជា ខ្ទឹមស ខ្ទឹមបារាំង
– កុំជក់បារី ផឹកស្រា
– ញ៉ាំអាហារឲ្យទៀងពេល
– ដុសសម្អាតធ្មេញក្រោយបរិភោគរួច
– ថែទាំមាត់ធ្មេញឲ្យបានល្អជាប្រចាំ
– ដុសសម្អាតធ្មេញ និងអណ្ដាត មុនពេលចូលគេង
– ញ៉ាំទឹកឱ្យបានច្រើន
– បើមានធ្មេញដោះដាក់ ត្រូវដោះចេញនៅពេលយប់ និងត្រាំក្នុងទឹកខ្ពុរមាត់
– ជួបពេទ្យធ្មេញ ២ដង/១ឆ្នាំ ដើម្បីពិនិត្យ និងសម្អាតធ្មេញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕