ចំណាយពេលយូរ៖ អ្នកដែលគាបធ្មេញត្រូវប្រើពេលវេលាយូរមែនទែន ទម្រាំតែបានធ្មេញមកត្រង់ជួរ ស្មើគ្នាស្អាត។ កញ្ញា សូនី ជានិស្សិតនៅសាលាឯកជនមួយបានឲ្យដឹងថា ការគាបធ្មេញយូរ ឬឆាប់គឺអាស្រ័យទៅលើស្ថានភាពធ្មេញយើង គ្នាយើងខ្លះត្រូវគាបធ្មេញ ៤-៥ឆ្នាំ ឯខ្លះត្រូវប្រើរយៈពេល១-២ឆ្នាំ ទៅតាមប្រភេទធ្មេញម្នាក់ៗ។
ពិបាកញ៉ាំចំណីអាហារ៖ នេះអាចជាបញ្ហាដែលពិបាកទ្រាំជាងគេ ពេលគាបធ្មេញ។ យុវជន រាជ ជានិស្សិតនៃសកលវិទ្យាល័យជាតិគ្រប់គ្រង ដែលមានបទពិសោធ៍គាបធ្មេញ បានឲ្យដឹងថា ពេលដែលគាបធ្មេញ ត្រូវតមនឹងចំណីដែលយើងញ៉ាំមែនទែន បើមិនអ៊ីចឹងទេច្បាស់ជានាំទុក្ខដាក់ខ្លួនហើយ។ ពេលគាបធ្មេញ អាហារដែលចូលចិត្តញ៉ាំពីមុនៗ អាចត្រូវតមខ្លះដើម្បីកុំឲ្យប៉ះពាល់ដល់ធ្មេញ។
អត្ថបទពាក់ព័ន្ធ៖