ពេលធ្មេញបង្ករោគដល់កម្រិត មេរោគអាចរាលដាលដល់ផ្នែករាងកាយអស់នេះ

    ពេលធ្មេញបង្ករោគដល់កម្រិត មេរោគអាចរាលដាលដល់ផ្នែករាងកាយអស់នេះ

    បញ្ហា​មាត់​ធ្មេញ មិន​មែន​ធម្មតា​ដូច​ដែល​យើង​គិត​ទេ រីឯបញ្ហា​ធ្មេញ​បង្ក​រោគ​ផ្ដើម​ឡើង​ពី​ការ​ឈឺ​ធ្មេញ នៅ​ពេល​ដែល​យើង​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ ហើយ​វា​អាច​​រាលដាល​ទៅ​ដល់​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ​របស់​យើង។

    តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ ឲ្យ​ដឹង​ថា ក្នុង​ករណី​ដែល​យើង​មិន​បាន​ព្យាបាល​បញ្ហា​ធ្មេញ​បង្ក​រោគ​ទេ មេរោគ​អាច​រាល​ដាល​ទៅ​កន្លែង​ផ្សេង​លើ​រាង​កាយ​របស់​យើង​ដែល​ជា​ការ​គំរាម​កំហែង​ដល់​​ជីវិត។

    នៅ​ពេល​ដែល​ឈឺ​ធ្មេញ រហូត​ធ្មេញ​បង្ក​រោគ វា​នឹង​ចេញ​រោគ​សញ្ញា​មួយ​ចំនួន គ្នា​យើង​អាច​ចំណាំ​បាន​រួម​មាន៖

    • ឈឺ​ធ្មេញ​ខ្លាំង
    • ឈឺ​ឆ្អឹង​ថ្គាម ត្រចៀក ឬ​ក ហើម​ថ្ពាល់
    • ក្ដៅ​ខ្លួន
    • ក្លិន​មាត់​អាក្រក់
    • អាការៈឈឺចាប់កាន់តែយ៉ាប់ពេលដេកខ្លួន។ល។

    យើង​អាច​សម្គាល់​រោគ​សញ្ញា​នៃ​ការ​រាលដាល​មេរោគ​ទៅ​កាន់​រាង​កាយ​ពី​បញ្ហា​ធ្មេញ​បង្ក​រោគ​បាន​ដោយ៖

    -មិន​ស្រួល​ខ្លួន៖ ឈឺ​ក្បាល វិល​មុខ អស់​កម្លាំង
    – ក្ដៅ​ខ្លួន៖ ស្បែក​ឡើង​ក្រហម បែក​ញើស ព្រឺ​រងា
    – ហើម​មុខ៖ ហើម​មុខ រហូត​ពិបាក​ហារ​មាត់ លេប និង​ពិបាក​ដក​ដង្ហើម
    -​ ខ្សោះ​ជាតិ​ទឹក៖ នោម​តិច វង្វេង ទឹក​នោម​ស្រអាប់
    – កើន​ឡើង​ចង្វាក់​បេះ​ដូង៖ ជីពចរ​ដើរ​លឿន ស្រាល​ក្បាល និង​ដក​ដង្ហើម​លឿន (លើស​២៥​ដង/នាទី)
    – ឈឺ​ចុក​ពោះ៖ រាក​រូស ក្អួត។ល។

    ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? លោក​បន្ត​ថា ក្នុង​ករណី​ដែល​យើង​ក្ដៅ​ខ្លួន​ខ្លាំង (ចាប់​ពី​៣៩ អង្សារសេ មនុស្ស​ចាស់ និង៣៨​អង្សារសេ សម្រាប់​កូន​ក្មេង) និង​មាន​ចេញ​សញ្ញា​ដូច​ជា ឈឺ​ទ្រូង ឡើង​កន្ទួល​អត់​មូល​ហេតុ ឈឺ​ពេល​បត់​ជើង​តូច ក្អួត ឬ​ប្រកាច់ គឺ​ត្រូវ​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 05/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត