១. ត្រូវរក្សាខោទ្រនាប់ឲ្យស្ងួតជានិច្ច
ការណ៍ដែលស្រីៗយើងមិនជួតសម្អាតបរិវេណប្រដាប់ភេទឲ្យស្ងួតល្អ បន្ទាប់ពីនោមរួច វាអាចធ្វើឲ្យខោទ្រនាប់សើម ដែលកត្តានេះមិនត្រឹមតែបណ្ដាលឲ្យមានក្លិនមិនល្អប៉ុណ្ណោះទេ វាក៏អាចធ្វើឲ្យយើងមានហានិភ័យនៃការឆ្លងមេរោគទ្វារមាសផងដែរ។ ដូច្នេះហើយ យើងគួរតែជូតសម្អាតកន្លែងសំខាន់មួយនេះដោយប្រើក្រដាសអនាម័យ ឬកំណាត់ទន់ៗ ដើម្បីឲ្យខោទ្រនាប់របស់យើងមានភាពស្ងួតជានិច្ច។
ជាមួយគ្នានេះដែរ ការប្រើប្រាស់ម្សៅហ៊ុយលាបខ្លួន ឬការជូតខ្លាំងៗនៅត្រង់ទ្វារមាស វាអាចធ្វើឲ្យទ្វារមាសស្ងួតខ្លាំង ដែលអាចបណ្ដាលឲ្យមានភាពរមាស់ និងបញ្ហាស្ងួតទ្វារមាសផងដែរ។ លើសពីនេះ វាក៏អាចបង្កឲ្យមានការឈឺចាប់នៅពេលរួមភេទ និងធ្វើឲ្យយើងងាយរងរបួស ព្រមទាំងអាចបណ្ដាលឲ្យកើតមានហានិភ័យនៃជំងឺមហារីកស្រទាប់ស្បូន ថែមទៀតផង ប្រសិនបើយើងប្រើប្រាស់ម្សៅហ៊ុយនៅត្រង់បរិវេណទ្វារធំ និងរន្ធយោនី។