៤. បង្កើនការឆ្លងមេរោគផ្សិត និងផ្លាស់ប្ដូររូបរាងទ្រូង
ក្នុងបរិយាកាសក្ដៅយើងបែកញើស នោះអាវក្នុងយើងនឹងសើមហើយហប់ ដែលអាចបង្កើតជាការបង្ករោគផ្សិត។ មូលហេតុដែលល្អនោះយើងគួរតែចៀសវាងការពាក់អាវក្នុងនៅពេលគេង ប្រសិនបើអាកាសធាតុក្ដៅ។ ម្យ៉ាងវិញទៀត តាមការសិក្សាបង្ហាញថាការពាក់អាវក្នុងនៅពេលយប់ជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធ ឡាំហ្វាទិច ដែលយកជាតិពុលចេញពីសុដន់យើងតាមរយៈកូនកណ្ដុរនៅក្រោមក្លៀក។ ការពាក់អាវរឹប ឬដែលមានខ្សែរឹបអាចរារាំងប្រព័ន្ធ ឡាំហ្វាទិច មិនឱ្យហូរ និងរាំរាំងការច្រោះជាតិពុលដែលជាហេតុអាចធ្វើឱ្យយើងងាយកើតអាការហើម និងរលាកសុដន់រ៉ាំរ៉ៃផងដែរ។

អត្ថប្រយោជន៍នៃការមិនពាក់អាវក្នុងគេងយប់
អ្នកជំនាញណែនាំពីអត្ថប្រយោជន៍ទាក់ទងនឹងការគេងមិនពាក់អាវក្នុង មានដូចជា៖
១.ដកដង្ហើមស្រួលជាងពេលពាក់
នៅពេលដែលគេងផ្លូវដង្ហើមផ្នែកខាងលើរាងចង្អៀត ដែលធ្វើឱ្យខ្យល់ពិបាកទៅដល់សួត។ ការស្លៀកពាក់តឹងៗ អាចធ្វើឲ្យចលនាខ្យល់នៅក្នុងទ្រូងពិបាកដំណើរការ ដោយរឹបតឹងខ្លាំងធ្វើឲ្យឆ្អឹងជំនីរមិនអាចពង្រីកបានពេញលេញ និងដោយសេរី។ ការពាក់អាវក្នុងគេងអាចធ្វើឲ្យយើងមានអារម្មណ៍ថាហត់ និងទទួលយកអុកស៊ីសែនមិនបានគ្រប់គ្រាន់។ ប្រសិនបើយើងគេងដោយមិនពាក់អាវក្នុងនោះអាចនឹងល្អជាងការដែលពាក់អាវក្នុងគេង។
២.អនាម័យកាន់តែប្រសើរ
ការគេងដោយពាក់អាវក្នុងក្នុងអាកាសធាតុក្ដៅអាចធ្វើឱ្យបែកញើសខ្លាំង។ ការបែកញើសនៅក្នុងអាវទ្រនាប់ក៏ជាហេតុនាំឱ្យមាន ក្លិនខ្លួននិងកើតមុន។ ដើម្បីឱ្យស្បែកបានស្អាតគួរជៀសវាងការពាក់អាវក្នុងនៅពេលគេង។
៣.ការពារពីការមានរបួស
អាវក្នុងក៏ជាមូលហេតុបង្កឲ្យមានរបួសស្រាលដែរ។ ដោយសារតែ ទំពក់និងខ្សែរឹបទៅលើស្បែកយើងនិងបណ្ដាលឲ្យស្បែកឡើងក្រហម និងក្រហាយ។ គ្នាយើងគួរតែដោះអាវក្នុងចេញមុនពេលចូលគេងដើម្បីការពារពីបញ្ហានេះ។
៤.ការពារស្បែកឡើងស្នាមខ្មៅ
ការពាក់អាវដែលរឹប ឬអាវក្នុងរឹបខ្លាំងអាចនិងបន្សល់ស្នាមនៅលើស្បែកយើង។ គ្នាយើងដែលឧស្សាហ៍ពាក់អាវក្នុងពេលគេងនិងបង្កឲ្យមានសញ្ញាបែបនេះក្លាយជាអចិន្ត្រយ៍។ គួរតែជ្រើសយកអាវរលុងដើម្បីឱ្យស្បែកបានធូរពីការរឹបបន្តឹង។