នោមក្រោយរួមភេទរួច ពិតជាអាចបញ្ចៀសការមានផ្ទៃពោះបានអត់?
ពិតណាស់ ការនោមក្រោយរួមភេទរួច អាចជួយកម្ចាត់ចោលពពួកបាក់តេរីគ្រោះថ្នាក់ដែលតោងជាប់នៅក្នុងបង្ហួរនោម។ យ៉ាងណាមិញ ការនោមក្រោយរួមភេទរួច មិនអាចបង្ការការមានផ្ទៃពោះបានឡើយ។

នោមក្រោយរួមភេទ អាចបង្ការការបង្ករោគលើផ្លូវទឹកនោមបានអត់?
មិនមានភស្តុតាងណាមួយបញ្ជាក់ថាការនោមក្រោយរួមភេទរួច អាចការពារការបង្ករោគលើផ្លូវទឹកនោមបានទេ ប៉ុន្តែវាអាចកាត់បន្ថយហានិភ័យនៃការបង្ករោគនេះ តាមរយៈការអនុវត្តតាមជំហានដូចខាងក្រោម៖
- នោមមុន និងក្រោយពេលរួមភេទ
- រក្សាជាតិទឹក ដោយញ៉ាំទឹកមួយកែវក្រោយរួមភេទ
- ជូតសម្អាតពីផ្នែកខាងមុខទៅខាងក្រោយ បន្ទាប់ពីនោម និងរួមភេទរួច
- ប្រើទឹករម្អិលទ្វារមាស ដើម្បីបញ្ចៀសការកកិត ដែលអាចធ្វើឲ្យរលាកបង្ហួរនោម ក៏ដូចជាបង្កើនហានិភ័យនៃការឆ្លងមេរោគ។
ស្រីៗយើងគួរនោមក្រោយរួមភេទរួចប៉ុន្មាននាទី?
យើងគប្បីនោមក្នុងចន្លោះរយៈពេល៣០នាទីក្រោយរួមភេទ ដើម្បីបញ្ចៀសការបង្ករោគលើផ្លូវទឹកនោម។

ការនោមក្រោយរួមភេទរួច អាចបង្ការជំងឺកាមរោគបានអត់?
បាក់តេរីដែលបង្កជំងឺកាមរោគ ខុសគ្នាពីបាក់តេរីដែលបង្ករោគលើផ្លូវទឹកនោម។ ដោយឡែក បាក់តេរីដែលបង្កជំងឺកាមរោគស្រូបចូលទៅក្នុងរាងកាយរបស់យើងតាមរយៈការដាច់រលាត់តូចៗនៅក្នុងភ្នាសរម្អិលនៃទ្វារមាស ហើយការនោមក្រោយរួមភេទមិនអាចបង្ការជំងឺកាមរោគបានឡើយ។ វិធីសាស្ត្រដ៏ល្អបំផុតក្នុងការការពារខ្លួនពីជំងឺមួយនេះ គឺការប្រើប្រាស់ស្រោមអនាម័យ។
អត្ថបទគួរអាន៖