home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗបើ​កន្លែង​សម្ងាត់មានក្លិនឆ្អាប ប្រហែលជាមកពីមូលហេតុនេះហើយ

ស្រីៗបើ​កន្លែង​សម្ងាត់មានក្លិនឆ្អាប ប្រហែលជាមកពីមូលហេតុនេះហើយ

ស្រីៗយើង​ខ្លះទំនងជាធ្លាប់ដឹង​ហើយថា​​​ពេល​មាន​អីៗ ភាគី​ខាង​ប្រុស​ច្បាស់​ជា​ធ្លាប់​​ចង់​ជ្រមុជ​ក្បាល​ចុះ​មក​ខាង​ក្រោម​ហើយ។ ប៉ុន្តែ​ប្រសិន​បើ​កន្លែង​សម្ងាត់​របស់​ដៃ​គូរ​មាន​ក្លិន​មិន​ល្អ ក្លិន​ឆ្អាប​ដូច​ត្រី​ទើប​ទិញ​ពី​ផ្សារ ដៃគូខាងប្រុស​ច្បាស់​ជា​លែង​នឹក​ចង់​ទៅ​ក្បែរ​កន្លែង​នោះ​ជាមិន​ខាង។ ពេល​​ខ្លះ​ក្លិន​ខ្លាំង​ពេក អាច​ឲ្យ​ដៃគូមានអារម្មណ៍​មិនល្អ​ផង​ក៏​ថា​បាន។ ដូច​នេះ តើ​ក្លិន​ឆ្អាប​នោះ​មាន​ប្រភព​មក​ពី​ណា?

១-បញ្ហាបាក់តេរី​នៅ​លើ​ប្រដាប់ភេទ​ស្ត្រី (Bacterial Vaginosis)

ក្លិន​ឆ្អាប​នៅ​ប្រដាប់​ភេទ​របស់​មនុស្ស​ស្រី​ ភាគ​ច្រើន​គឺ​ជា​សញ្ញា​របស់​បញ្ហាបាក់តេរី​នៅ​លើ​ប្រដាប់ភេទ​ ឬហៅ​កាត់​ថា BV។ សម្រាប់​ស្រីៗ​យើង​​មាន​សុខភាព​ធម្មតា​ ក្នុង​ទ្វារ​មាសមាន​វត្ដ​មាន​ពពួក​បាក់​តេរី អាស៊ីតឡាក់ទិច (Lactobacillus spp) ដែល​វា​ជា​ប្រភេទ​បាក់​តេរី​ស្លូត និង​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​សុខភាព​ផ្លូវ​ភេទ​របស់​ស្ត្រីយើង​។ បាក់​តេរី​ទាំង​នោះ ទៅ​រក្សា​តុល្យភាព​​នៃ​​កម្រិត​​ជាតិ​អាស៊ីត pH របស់​ទ្វារ​មាស ដែល​ជួយ​ការពារ​កុំ​ឲ្យ​បាក់​តេរី​មិន​​ល្អ​ទៅ​មាន​វត្ដ​មាន​ក្នុង​នោះ។

ក្រៅ​ពី​នេះ​ទៀត បាក់តេរីល្អទាំងនោះក៏​ទៅ​ផលិត​ hydrogen peroxide ដែល​​នឹង​ទៅ​សម្លាប់​ពពួក​បាក់​តេរី​មិន​ល្អ និង​ការ​ពារ​កុំ​ឲ្យ​បាក់​តេរី​អាក្រក់​ទាំង​អស់​នោះ​​ទៅ​ផ្ដុំ​គ្នា​ក្នុង​ទ្វារ​មាស​របស់​​ស្រីៗបាន។ សម្រាប់​ស្រីៗ​យើងជួប​បញ្ហា BV នឹង​ធ្វើ​ឲ្យ​កម្រិត​ជាតិ pH ក្នុង​ទ្វារ​មាស​របស់​មនុស្ស​ស្រី​ប្រែ​ប្រួល ដែល​នេះ​​ជា​ហេតុ​ធ្វើ​ឲ្យ​បាក់​តេរី​ប្រភេទ​មួយ​ចំនួនដែល​មិន​ធ្លាប់​បង្ក​បញ្ហា​ពី​មុន កើន​ឡើង​ចំនួន​យ៉ាង​ច្រើន​ខុស​ធម្មតា ។ ជា​ទូទៅ BV គឺ​កើត​ឡើង​ដោយ​សារ​តែ​វត្ដ​មាន​នៃ​បាក់​តេរី Gardnerella vaginalis ច្រើន​ខ្លាំង​ពេក។

អត្ថបទពាក់ព័ន្ធ:

២-ធ្វើដូចម្ដេចទើបដឹងថាស្រីៗ​យើងមានកើត Bacterial Vaginosis?

BV គឺ​ជា​ជំងឺ​មួយ​ប្រភេទ​កើត​លើ​ទ្វារ​មាស​របស់​ស្ត្រី​ច្រើន​ជាង​គេ ដែល​អាច​កើត​លើ​ស្ត្រី​ប្រហែល ៥នាក់ ក្នុង​​ចំណោម​១០០​នាក់។ ប៉ុន្តែ​ក្នុង​ចំណោម​ពាក់​កណ្ដាល​នៃ​ស្រ្តី​ដែល​កើត BV គឺ​មិន​មាន​បង្ហាញ​រោគ​សញ្ញា​អ្វី​ទាំង​អស់ ដែល​អ្នកកើត​មិន​ដឹង​ថា​ខ្លួន​កើត​ជំងឺ​នេះ​ផង។ ប៉ុន្តែ​សម្រាប់​អ្នក​មាន​រោគ​សញ្ញា​វិញ​នឹង​សង្កេត​ឃើញ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖

  • សញ្ញានៃការរលាក៖ ដោយ​សារ​តែ​មាន​វត្ដ​មាន​បាក់​តេរី​មិន​ល្អ នោះ​វា​អាច​ធ្វើ​ឲ្យ​មាន​ការ​រលាក​ទៅ​លើ​ទ្វារ​មាស ដែល​សញ្ញា​រមាន​ដូច​ជា រមាស់ ក្ដៅ​ ឬ​ក្រហាយ និង​ស្ងួត​ទ្វារ​មាស។ ក្នុង​ករណី​នេះ​ស្រទាប់​សន្ធិល​​របស់​ទ្វារ​មាស​ឡើង​ហើម និង​ឡើង​ក្រហម​។ ស្រ្តី​មួយ​ចំនួន​មាន​បញ្ហា​នេះ ច្រើន​រអ៊ូ​​មាន​ការ​ឈឺ​ចាប់​ពេល​រួម​ភេទ។
  • ក្លិនឆ្អាប៖ ក្លិន​អាក្រក់​មួយ​នេះ​កើត​ឡើង ដោយ​សារ​តែ​បម្រែ​បម្រួល​របស់​អាមីន (amines) ផលិត​​ដោយ​បាក់​តេរី​មិន​ត្រូវ​ការ​ខ្យល់​​មាន​ក្នុង​ទ្វារ​មាស​របស់​ស្ត្រី។ បម្រែ​បម្រួល​របស់​អាមីន​នឹង​កើនឡើង​កាន់​តែ​ខ្ពស់ ជាមួយ​នឹង​ការកើន​ឡើង​​ជាតិ ​pH ដែល​​នេះជា​ហេតុ​ធ្វើ​ឲ្យ​ក្លិន​មាន​កាន់​តែ​ខ្លាំង​ក្រោយ​ពេល​រួម​ភេទ (ដោយ​សារ​តែ​វត្ដ​មាន​របស់​ទឹក​កាម) ឬ​នៅ​ពេល​មក​រដូវ (ដោយ​សារ​វត្ដ​មាន​ឈាម)។

ស្រ្តី​ដែល​មាន​បញ្ហា BV នឹង​សង្កេត​ឃើញ​មាន​ធ្លាក់​ស​មក​ស្ដើង​ៗ ពណ៌​ស​ប្រផេះ តែ​បញ្ហា​ទាំង​នេះ​មិន​ប្រាកដ​ជា​សញ្ញា​របស់ BV ​តែ​មួយ​មុខ​នោះ​ទេ។

ប្រសិន​បើ​ស្រីៗ​យើង​​សង្កេត​ឃើញ​មាន​បម្រែ​បម្រួល​ដូច​ខាង​លើ ​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យដើម្បី​ពិនិត្យ​ និង​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ដើម្បី​រក​មើល​ជំងឺ​ឆ្លង​នៅ​​ទ្វារ​មាស​ដទៃ​ផ្សេង​ទៀត។

៣- ហេតុអ្វីបានជាយើង​កើត BV?

ការ​សិក្សា​បាន​បង្ហាញ​ថា ស្ត្រី​ងាយ​កើត BV ជា​ស្ត្រី​ដែល​រួម​ភេទ​ច្រើន មាន​ដៃ​គូរ​ច្រើន ប្ដូរ​ដៃ​គូរ​ញឹក​ញាប់ ប៉ុន្តែ​ក៏​មិន​បាន​ន័យ​ថា​មាន​តែ​ស្ត្រី​ទាំង​នេះ ដែល​កើត​ BV នោះ​ទេ។ ការ​សិក្សា​ក៏​បាន​បង្ហាញ​ដែរ​ថា ទោះ​បី​ជា​ស្ត្រី​នោះ​មិន​ធ្លាប់​រួម​ភេទ​សោះ ក៏​អាច​កើត​ BV ​បាន​ដែរ ដែល​វា​ទាក់​ទង​ជាមួយ​ការ​រក្សា​អនាម័យ និង​បម្រែ​បម្រួល​អ័រម៉ូន​ក្នុង​ទ្វារ​មាស ដែល​ធ្វើ​ឲ្យ​បាក់​តេរី​ល្អ​ៗ​ក្នុង​ទ្វារ​មាស​អតុល្យភាព។

៤- តើBVអាច​បង្កឲ្យ​ស្លាប់​បានទេ?

ប្រាកដ​ហើយ គ្រាន់​តែ​​មិន​មែន​ស្លាប់​ដោយ​សារ​បញ្ហាបាក់តេរី​នៅ​លើ​ប្រដាប់ភេទ​នេះទេ។ ការ​រលាក​កើត​ក្នុង​ទ្វារ​មាស នឹង​ត្រូវ​សម្អាត​ដោយ​ខ្លួន​ឯង​នៅ​លើ​ស្រ្តី​ប្រហែល​​មួយ​ភាគ​បី​នៃ​អ្នក​លេច​ចេញ​រោគ​សញ្ញា និង​ស្រ្តី​ដែល​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ ដោយ​មាន​ប្រើ​ថ្នាំ​ផ្សះ។ ការ​ព្យាបាល​មាន​ជា​លក្ខណៈ​ថ្នាំ​គ្រាប់ និងថ្នាំ​សុល ឬ​គ្រីម​លាប​ផ្ទាល់​លើ​ទ្វារ​មាស។​ វា​ផ្ទុយ​ពី​ការ​គិត​របស់​យើង​គ្រប់​គ្នា ដោយ​ជំងឺ​មួយ​នេះ យើង​មិន​ចាំ​បាច់​ត្រូវ​ព្យាបាល​ដៃ​គូរ​យើង​ដែរ​នោះ​ទេ ដោយ​សារ​តែ​ជំងឺ​មួយ​នេះ​​មិន​ងាយ​លាប់​ឡើង​វិញ​ឡើយ។

អ្វី​ដែល​យើង​ចង់​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​គឺ ការ​ព្យាបាល​ពិត​ជាមាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ដោយ​សារ​តែ​អត្រា​នៃ​ការ​ស្លាប់ដោយ​សារ​ជំងឺ​​ទាក់​ទង​ជាមួយ BV អាច​កើត​ឡើង​មាន​ដូច​ជា៖

  • ធ្វើ​ឲ្យ​ស្រីៗ​យើង​ងាយ​កើត​ជំងឺ​កាម​រោគ​ដទៃ​ផ្សេង​ទៀត (ជំងឺអេដស៍, Gonorrhoea)
  • ពាក់ព័ន្ធជាមួយ​បញ្ហា​ផ្ទៃ​ពោះ​របស់​ស្រ្តី (​កូន​កើត​​មិន​គ្រប់​ខែ កើត​មក​មិន​គ្រប់​គីឡូ ឆាប់​បែក​ថង់​ទឹក​ភ្លោះ ឬ​មាន​ការ​ចម្លង​រោគ​ក្នុង​ទឹក​ភ្លោះ)។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព
Noble H, Estcourt C, Ison C, Goold P, Tite L, Carter YH. How is the high vaginal swab used to investigate vaginal discharge in primary care and how do GPs’ expectations of the test match the tests performed by their microbiology services? Sexually Transmitted Infections. 2004 Jun 1;80(3):204–6.
Information NC for B, Pike USNL of M 8600 R, MD B, Usa 20894. Bacterial vaginosis: Overview [Internet]. Institute for Quality and Efficiency in Health Care (IQWiG); 2018 [cited 2019 Mar 6]. Available from: https://www.ncbi.nlm.nih.gov/books/NBK298829/
Livengood CH. Bacterial Vaginosis: An Overview for 2009. Rev Obstet Gynecol. 2009;2(1):28–37.
រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 24/07/2020
ត្រួតពិនិត្យដោយ គឹម កាណែល