backup og meta

រលាកទ្វារមាសពេល​កំពុងពពោះ អាចប៉ះពាល់កូន​ក្នុង​ផ្ទៃឬអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jun 09, 2020

    រលាកទ្វារមាសពេល​កំពុងពពោះ អាចប៉ះពាល់កូន​ក្នុង​ផ្ទៃឬអត់?

    ការសិក្សា​មួយ​បាន​លើកឡើង​ថា​ស្រ្តីមាន​ផ្ទៃពោះ​ប្រហែល​ពី​១០​ទៅ​៣០​ភាគ​រយ​មាន​ការ​វិវត្តទៅជា​រលាកទ្វារ​មាស​ក្នុងអំឡូងពេល​ពពោះ​នេះ។ ស្រីៗ​យើង​អាចមាន​ការ​រលាក​ទ្វារ​មាស​ដោយ​សារ​បាក់តេរី​ នៅ​ពេល​ដែល​បាក់តេរី​ធម្មតា​បាត់​បង់​តុល្យភាព​ក្នុង​ការ​លូត​លាស់​នៅ​ក្នុង​ទ្វារមាស។ ទោះ​បី​កា​រលាក​ទ្វារមាស​មិន​អាច​ឆ្លង​តាម​ការ​រួម​ភេទ​ ក៏​វត្តមាន​របស់ការរលាកទ្វាមាសនេះ​​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​បន្ត​ពូជ​ផង​ដែរ។

    តើ​រោគ​សញ្ញា​នៃ​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​មាន​អ្វី​ខ្លះ?

    ស្ត្រី​មាន​គភ៌​ដែល​មាន​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​ប្រហែល​អាច ​ឬ​មិន​អាច​រង​គ្រោះ​ពី​រោគ​សញ្ញា​ដែល​កើត​មាន​ណា​មួយ។ក្នុង​ករណី​ខ្លះ​អ្នក​ជំងឺ​អាច​ឃើញ​ការ​ធ្លាក់​សារធាតុ​រាវ​ពណ៌​ស​ ឬ​ប្រផេះ​ជាមួយ​ក្លិន​ឆ្អាបដែលនេះ​ជា​តរោគសញ្ញា​មួយ​ក្នុង​ចំណោម​រោគសញ្ញាផ្សេងទៀត។។ សម្រាប់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ការ​ពិនិត្យ​ត្រគាក​គឺ​ចាំ​បាច់​បំផុត។ ជាមួយ​គ្នា​នេះ​គ្រូពេទ្យ​នឹង​ធ្វើ​តេស្ត​លើ​ការ​ធ្លាក់​ស​ដោយ​ពិនិត្យ​លើ​កម្រិត​ជាតិ​ទឹក (ប្រើ​មីក្រូ​ស្កុប​តេស្ត​សន្លឹក) ​pH​តេស្ត(ជួនកាល​បាក់តេរី​បង្ក​ឲ្យ​មាន​កម្រិត​pH​៤.៥​ឬ​ខ្ពស់​ជាង​នេះ)​តេស្ត​សន្លឹក​KOH(ប្រើ​មីក្រូ​ស្កុប​តេស្ត​សន្លឹក)​ឬ​តេស្ត​whiff (ល្បាយ​មួយ​ដែល​បង្កើត​បាន​ក្លិន​ឆ្អាប)។

    តើ​កា​រលាក​ទ្វារមាស​ដោយ​បាក់តេរី​បង្ក​ឡើង​ដោយ​សារ​អ្វី?

    រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ហេតុ​ផល​ច្បាស់លាស់​អំពី​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​នោះ​ទេ ​ព្រោះ​ការ​រលាក​នេះ​មាន​ទំនាក់ទំនង​ជាមួយ​ការ​រួមភេទ​ដែល​អ្នក​ជំនាញ​បាន​ចាត់​ទុក​នៅ​ក្នុង​បញ្ជី​នៃ​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ។

    តើ​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​អាច​ប៉ះពាល់​ការ​មាន​គភ៌​ដោយ​របៀប​ណា?

    នៅ​ក្នុង​របាយការណ៍​មួយ​ចំនួន​គ្រូពេទ្យ​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​ជាក់លាក់​មួយ​រវាង​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី ​និង​ការ​សម្រាលកូន​​មិន​គ្រប់​ខែ។ លើស​ពី​នេះ​ទៀត​ការ​សិក្សា​ផ្សេង​ទៀត​បាន​ជំរុញ​ឲ្យ​​ផ្ទៀងផ្ទាត់​ពី​ព័ត៌មាន​មុនៗ​និង​រក​ភស្តុតាង​​ជា​បន្ថែម​ដើម្បី​បញ្ជាក់​ពី​ផល​វិបាកពី​ការ​រលាក​ទ្វារមាស ដែល​​​​រួមមាន​ការ​រលូត​កូន ​កូន​កើត​មិន​គ្រប់​ខែ​ និង​ការ​ដាច់​រហែក​ភ្នាស​កោសិកា​មុន​ខែ ជាដើម​។

    ប្រសិន​បើ​មាន​គភ៌​តើ​គួរ​ទៅ​ពិនិត្យ​រក​ជំងឺ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​ដែរ​ឬ​ទេ?

    ប្រសិន​បើ​យើង​​គ្មាន​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​សង្ស័យ​គឺ​មិន​ចាំ​បាច់​ពិនិត្យ​នោះ​ទេ។ ប៉ុន្តែ​​​ប្រសិន​បើស្រីៗយើង​​មាន​មន្ទិល​សង្ស័យ​អំពី​ជំងឺ​នេះ​យើង​​គួរ​តែ​ទៅពិភាក្សាជាមួយ​គ្រូពេទ្យឲ្យ​បាន​ឆាប់​រហ័ស។

    ហេតុ​អ្វី​គ្រូពេទ្យ​តម្រូវ​ឲ្យ​ពិនិត្យ​រក​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី?

    យោង​តាមមជ្ឈមណ្ឌលជំងឺឆ្លង​សហរដ្ឋ​អាមេរិក​គ្រប់​ស្ត្រី​មាន​គភ៌​ដែល​មាន​រោគ​សញ្ញា​ណា​មួយ​នៃ​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​ គួរ​តែ​ធ្វើ​ការ​ពិនិត្យ​ និង​ព្យាបាល។ ស្ថានប័ននេះ​ក៏​ផ្ដល់​ដំបូន្មាន​ទៅ​ស្ត្រី​ដែល​ធ្លាប់​សម្រាល​កូន​មិន​គ្រប់​ខែ​ឲ្យ​ទៅ​ពិនិត្យ​រក​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​ផង​ដែរ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​រាល់​ការ​សម្រេច​ចិត្ត​នៃ​ការ​ធ្វើ​តេស្ត​ពិនិត្យ​គឺ​អាស្រ័យ​ទៅ​លើ​គ្រូពេទ្យ។

    អត្ថបទពាក់ព័ន្ធ៖

    តើ​មាន​ការ​ព្យាបាល​បែប​ណា​ខ្លះ​សម្រាប់​ស្ត្រី​មាន​គភ៌​ដែល​មាន​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី?

    ករណីមាន​ជំងឺរលាកទ្វារមាស អ្នកជំនាញ​ណែនាំឲ្យ​មាន​ការ​ព្យាបាល​​​ច្រើន​ដង​ដើម្បី​ចៀសវាង​ឱកាស​ក្នុង​ការ​សម្រាល​មុន​ខែ។ គ្រូពេទ្យ​អាច​ផ្ដល់​ជម្រើស​២​យ៉ាង​ក្នុង​ការ​ព្យាបាល​រួមមាន​ការ​លេប​ថ្នាំ​ និង​ថ្នាំ​លាប។ ជម្រើស​ទី​១​គឺយើង​​ត្រូវ​ប្រើ​ថ្នាំ​ Clindamycin ៣០០​មិល្លី​ក្រាម​ ឬ​ថ្នាំ Metronidazole ៥០០​មិល្លី​ក្រាម​២​ដង​ក្នុង​១​ថ្ងៃ​រយៈ​ពេល​៧​ថ្ងៃ។ ជម្រើស​ទី​២​គឺ​ប្រើ​ថ្នាំ​Clindamycin​៥​ក្រាម​ឬ ​Metronidazole​នៅ​ពេល​គេង​រយៈ​ពេល​៥​ថ្ងៃ។

    នៅ​ឆ្នាំ​២០០៤ ​លោក​McDonald H លោក​Brococklehurst P និង​លោក​ Parsons J បានជំរុញ​ឲ្យ​មាន​ការ​សិក្សា​មួយ​លើ​ការ​ព្យាបាល​ជាមួយ​ថ្នាំ​ផ្សះ​ដែល​មាន​ឥទ្ធិពល​លើ​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី។ សម្រាប់​លទ្ធផល​គឺ​មាន​ភាព​វិជ្ជមាន​ដោយ​សារ​តែ​ពួក​គេ​បាន​រក​ឃើញ​ថា​ថ្នាំ​ផ្សះ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បែក​ស្រោម​ទឹក​ភ្លោះមុនសម្រាល​ និង​ការ​សម្រាល​កូន​មិន​គ្រប់​គីឡូជាមួយ​ការ​រលាក​ទ្វារមាស​ដោយ​បាក់តេរី​ ដោយ​មិន​ទាក់ទង​ជាមួយ​លទ្ធភាព​ដែល​អាច​មាន​ការ​សម្រាល​មុន​ខែ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jun 09, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម