គ្នាយើងខ្លះចូលចិត្តញ៉ាំអាហារឆៅណាស់ទាំងដឹងថា វាមិនល្អចំពោះសុខភាព ហើយថែមទាំងអាចបង្កឲ្យកើតជំងឺមួយចំនួនផងដែរ។ យោងតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា ការញ៉ាំអាហារឆៅច្រើនអាចបណ្តាលឲ្យមានជំងឺដូចជា៖
– ឆ្លងពពួកវីរុស បាក់តេរី និងបារ៉ាស៊ីត។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានបន្ថែមពីលើនេះទៀតថា រាករូសភាគច្រើនគឺបណ្តាលមកពីមេរោគ Samonella E. coli shigella និងប៉ារ៉ាសុីតដែលបង្កទៅជាជំងឺ Trichinellosis ដែលជំងឺនេះបណ្តាលមកពីការញ៉ាំពពួកសត្វដែលមានពងរបស់វានៅជាប់ជាមួយដោយមិនបានចម្អិនបានល្អ មានដូចជាសត្វជ្រូក ខ្លាឃ្មុំ កញ្រ្ជោង ។ល។
ជាទូទៅ សាច់ឆៅមិនត្រូវបានណែនាំឲ្យញ៉ាំនោះទេ ហើយអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយដូចជា ក្មេងៗអាយុក្រោម៥ឆ្នាំ មនុស្សចាស់អាយុលើស៧០ឆ្នាំដែលមានជំងឺប្រចាំកាយ និងស្រ្តីដែលមានផ្ទៃពោះ ក៏មិនត្រូវញ៉ាំអាហារឆៅឡើយ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕