៤- ចេក និងម្នាស់
ចេកមានផ្ទុកវីតាមីន B6 និងជាតិប៉ូតាស្យូមយ៉ាងច្រើន ជួយឲ្យយើងមានសុខភាពល្អ ដែលសារធាតុនេះ អាចជួយដោះស្រាយបញ្ហាហើមពោះ និងចុករមូលបាន។ ជាមួយគ្នានេះ ម្នាស់ក៏ជាផ្លែឈើមានគុណសម្បត្តិច្រើនចំនួយសុខភាព ពិសេសអំឡុងពេលមករដូវ ព្រោះវាសម្បូរអង់ស៊ីម ដែលអាចជួយកាត់បន្ថយការរលាកបាន។
៥- ញ៉ាំអាហារសម្បូរកាល់ស្យូម
កាល់ស្យូម អាចជួយកាត់បន្ថយអាការៈចុករមួលដូចគ្នា។ អ្នកជំនាញបាននិយាយថា បើគ្នាយើងមានបញ្ហាប្រតិកម្មជាតិឡាក់តូស ដែលមានប្រភពច្រើននៅក្នុងទឹកដោះគោស្រស់ គ្នាយើងអាចញ៉ាំអាហារផ្សេងទៀតដែលសម្បូរកាល់ស្យូម ដូចជាពពួគជីស្រស់ និងបន្លៃបៃតងចាស់ដូចបានរៀបរាប់ខាងលើ។
៦- ញ៉ាំស៊ុត
ការញ៉ាំស៊ុត ក៏អាចជួយសម្រួលដល់ការឈឺចាប់ពេលមករដូវបានដូចគ្នា ព្រោះស៊ុតមានផ្ទុកវីតាមីន B6 វីតាមីន D និង E ហើយនៅពេលវីតាមីនទាំងនេះ ធ្វើការជាមួយគ្នា គឺអាចប្រយុទ្ធឈ្នះរោគសញ្ញា ឈឺចុកចាប់ពេលមករដូវបាន និងស៊ុតមានផ្ទុកនូវប្រួតេអ៊ីន និងសារជាតិចិញ្ចឹមជាច្រើនទៀត។
៧- ខ្ញី
ខ្ញីជាមើមរុក្ខជាតិល្អខ្លាំងសម្រាប់សុខភាព ពិសេសអាចជួយសម្រួលដល់ក្រពះ បើយើងមានអាការៈក្អួត ហើយក៏ល្អសម្រាប់ការដើរខ្យល់ (ផោម) ដោះស្រាយបញ្ហាហើមពោះទៀតផង។