សំណួរនេះស្រីៗគ្នាយើងឆ្ងល់ច្រើន អ្នកខ្លះថា សម្រាលរួច ៣ខែឯណោះទើបទ្វារមាសស្ត្រីត្រលប់មកសភាពដើមវិញ ខណៈមួយចំនួនទៀតគិតថា ទាល់តែស្ត្រីមានរដូវឡើងវិញ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
សំណួរនេះស្រីៗគ្នាយើងឆ្ងល់ច្រើន អ្នកខ្លះថា សម្រាលរួច ៣ខែឯណោះទើបទ្វារមាសស្ត្រីត្រលប់មកសភាពដើមវិញ ខណៈមួយចំនួនទៀតគិតថា ទាល់តែស្ត្រីមានរដូវឡើងវិញ។
ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ស្រាយចម្ងល់ខាងលើនេះថា ក្រោយសម្រាលកូនរួចបាន ៦សប្តាហ៍ ឬ ១ខែកន្លះ គ្រូពេទ្យនឹងណាត់ឲ្យស្ត្រីទៅជួប ដើម្បីពិនិត្យមើល និងវាយតម្លៃពីស្ថានភាពសុខភាពទូទៅ រួមទាំងទ្វារមាស-មាត់ស្បូន ព្រោះក្នុងរយៈពេលនេះទ្វារមាសស្ត្រីអាចជាសះស្បើយ ត្រលប់មកសភាពដើមវិញហើយ ទោះមករដូវ ឬមិនទាន់មករដូវក៏ដោយ។
បើពេទ្យពិនិត្យឃើញអ្វីល្អ មិនមានមានដំបៅ ឬខ្ទុះទេនោះ មានន័យថា ទ្វារមាសស្ត្រីត្រលប់មកដូចដើមវិញហើយ ដែលស្ត្រីចាំបាច់ត្រូវមានវិធីការពារខ្លួននៅពេលរួមភេទ បើមិនអ៊ីចឹងទេ អាចនឹងមានផ្ទៃពោះកូនបន្ទាប់ទៀត ដែលចាស់ៗតែងតែហៅថា ផើមអុលនោះ។
លោកវេជ្ជបណ្ឌិតថា ក្រោយសម្រាលកូនបាន ១ខែកន្លះ គ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រីតែងតែណែនាំ និងលើកទឹកចិត្តឲ្យស្ត្រីជ្រើសរើសវិធីពន្យារកំណើតណាមួយដែលស័ក្តិសមនឹងខ្លួន ដើម្បីបង្ការការមានកូនដោយចៃដន្យ ឬការមានកូនកៀកគ្នាពេក ដែលអាចនឹងប៉ះពាល់សុខភាពស្ត្រីជាម្តាយ។ មធ្យោបាយពន្យារកំណើតទាំងនោះរួមមាន ស្រោមអនាម័យ ថ្នាំលេប ថ្នាំចាក់ កងដាក់ក្នុងស្បូន កងដាក់ក្រោមស្បែក កៅអៀកពន្យារកំណើត ការចងបំពង់មេជីវិត។
អត្ថបទគួរអាន៖
ទោះយ៉ាងណា លោកវេជ្ជបណ្ឌិតថា ការរួមភេទលើកដំបូងបន្ទាប់ពីសម្រាលរួច ស្ត្រីអាចនឹងមានការឈឺចាប់ ដោយសារទ្វារមាសស្ងួត ឬក៏មិនសូវមានចំណង់ផ្លូវភេទជាដើម។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ