វដ្ដរដូវ ជាផ្នែកសំខាន់មួយនៃសុខភាពមនុស្សស្រី ដែលចាំបាច់ត្រូវមានជារៀងរាល់ខែ ដើម្បីជួយសម្រួលឲ្យស្រីៗគ្នាយើងមានសុខភាពល្អ។ ប៉ុន្តែ នៅពេលដែលវ័យចូលកាន់តែចាស់ទៅៗ វដ្ដរដូវស្ត្រីក៏ចាប់ផ្ដើមអស់ ជាហេតុបណ្ដាលសុខភាពវិវត្តចុះខ្សោយទៅតាមនោះដែរ។
ទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ បានឲ្យដឹងថា ពេលស្ត្រីចូលវ័យ ៥០ឆ្នាំហើយមានអាការៈហឹងត្រចៀក ចុកដៃជើង ស្រវាំងភ្នែក ។ជាទូទៅ ពេលចាស់ទៅ ស្ត្រីខ្មែរយើងមួយចំនួនធំ រវល់មើលចៅ គ្មានពេលសម្រាកគ្រប់គ្រាន់ ហាត់ប្រាណ ឬមើលថែសុខភាពខ្លួនឲ្យបានដិតដល់ទេ ហើយនៅពេលដែលចាប់ផ្ដើមអស់រដូវរាងកាយនឹងទ្រុឌទ្រោម។
លោកស្រីបន្តថា ពេលស្ត្រីចាប់ផ្ដើមអស់រដូវ រាងកាយនឹងប្រែប្រួលទៅតាមនោះ ហើយនឹងចេញសញ្ញាមួយចំនួនដែលគ្នាយើងគួរកត់សម្គាល់ដូចជា៖
– ឧស្សាហ៍ឈឺក្បាល
– ពុកធ្មេញ និងមានបញ្ហាអញ្ចាញធ្មេញ
– សុដន់ធ្លាក់ និងសំប៉ែត
– បាត់បង់សាច់ដុំ
– ក្បាលសុដន់រួមតូច
– ទា្វរមាសស្ងួត និង រមាស់
– ពុកឆ្អឹង ងាយផុយស្រួយ
– ជ្រុះសក់
– ស្បែកមានសភាពស្ងួត
– ប្រឈមនឹងបញ្ហាបេះដូង
– ចុកខ្នង
– កើតស្ត្រេសច្រើន។ល។
ដូចគ្នានេះដែរ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានណែនាំឲ្យស្ត្រីដល់វ័យជិត ឬអស់រដូវ ញ៉ាំឲ្យបានគ្រប់គ្រាន់ ឧស្សាហ៍ហាត់ប្រាណ និងត្រូវព្យាយាមតាមដានសុខភាព បើអាចគួរប្រើថ្នាំវីតាមីនដើម្បីជួយទ្រទ្រង់សុខភាព ចៀសវាងរាងកាយទ្រុឌទ្រោមតាមវ័យ។
[embed-health-tool-ovulation]