ការប្រើថ្នាំបន្តឲ្យមានរដូវដ្បិតអាចជួយប្រឆាំងនឹងភាពជ្រីវជ្រួញ ស្បែកស្ងួត កុំឲ្យស្ត្រីមើលទៅចាស់តាមអាយុមែន ក៏តែស្ត្រីមានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកខ្លាំង។
លោកថា ក្នុងករណីមួយចំនួនដែលស្ត្រីវ័យក្មេងៗអត់មានរដូវ អាចបណ្ដាលមកពីស្ត្រីនោះមានបញ្ហានៅនឹងស្បូន(ដុំស្បូន មហារីកស្បូនដំណាក់កាលដំបូង…) ដែលតម្រូវឲ្យកាត់ស្បូនចោល ឬដៃស្បូនចោល ដែលអាចប្រឈមនឹងកង្វះអ័រម៉ូន អ៊ីចឹងពេទ្យអាចឲ្យថ្នាំទៅប្រើបាន ដើម្បីជួយកាត់បន្ថយជំងឺដែលនឹងជួបប្រទះពេលដែលចាស់ទៅ។
វេជ្ជបណ្ឌិតរូបនេះ បញ្ជាក់ថា នៅពេលដែលអស់រដូវ ស្ត្រីប្រឈមនឹងកើតជំងឹច្រើនមុខ ព្រោះវ័យចំណាស់ផង និងសុខភាពក៏មិនល្អដូចនៅក្មេងទៀតដែរ ហើយជំងឺដែលស្ត្រីអស់រដូវជួបភាគច្រើនជាជំងឺមនុស្សចាស់មាន លើសសម្ពាធឈាម ទឹកនោមផ្អែម លើសជាតិខ្លាញ់ ពុកឆ្អឹង គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល មហារីកសុដន់ ឬមហារីកស្បូនជាដើម។