តើនឹងមានអ្វីកើតឡើង បើស្រីៗបន្ត​ស្លៀកខោទ្រនាប់ដដែលៗ?

    តើនឹងមានអ្វីកើតឡើង បើស្រីៗបន្ត​ស្លៀកខោទ្រនាប់ដដែលៗ?

    ជា​ធម្មតា​ ​ស្រីៗ​យើង​​ដឹង​តែ​មិន​​ស្លៀក​ខោ​ក្នុង​តែ​មួយ​​ចំនួន​ពីរ​ថ្ងៃ​ជាប់​ៗគ្នា​នោះ​ទេ ទោះជា​មាន​ការ​រវល់​យ៉ាងណា​ក៏​ឆ្លៀត​បោក​គក់ និង​រក​អាថ្មី​មក​ជំនួស​ដែរ។ ចុះ​គ្នា​យើង​ដែល​ឆ្ងល់​អត់​ បើ​ស្រីៗ​យើង​ស្លៀក​ខោ​ក្នុង​តែមួយ ចំនួន​ពី​រ​បី​ថ្ងៃ​ជាប់​គ្នា​នឹង​មាន​អ្វី​កើត​ឡើង?

    . ​ក្លិន​មិន​ល្អ​

    ការ​ធ្លាក់​ស និង​សំណើម​ជាប់​នៅ​នឹង​ខោទ្រនាប់​ពេញ​មួយ​ថ្ងៃ អាច​បង្ក​ជា​បរិយាកាស​ល្អ​ដល់​ពពួក​បាក់តេរី និង​ផ្សិត។ ការ​កើត​មាន​​ពពួក​នេះ​កាន់​តែ​ច្រើន​នឹង​ធ្វើ​កើត​មាន​ក្លិន​មិន​ល្អ​នៅ​កន្លែង​សម្ងាត់​ ហើយ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​ខ្មាស​គេ​នោះ​ទេ ថែមទាំង​ប៉ះពាល់​សុខភាព​យើង​ទៀត​ផង​។

    . កើត​មុន​

    ដោយ​សារ​តែ​ញើស ​សំណើម​ ល្អង​ធូលី និង​ខ្លាញ់​ តោង​ជាប់​នៅ​ខោទ្រនាប់​រយៈពេល​យូរ វា​អាច​នឹង​ធ្វើ​ឲ្យ​យើង​កើត​មាន​ពងក្រហម​ឈឺ​ផ្សា​។ មិន​ខុស​អ្វីពី​មុខ​របស់​យើង បរិវេណ​ជុំ​វិញ​ប្រ​ដាប់​ភេទ​ក៏​ត្រូវ​ការ​ភាព​ស្អាត​ដូច​គ្នា​ ដើម្បី​ចៀស​វាង​ការ​កើត​មាន​មុន ឬដុំ​ពង​នាំ​ឲ្យ​មានការ​ឈឺ​ចាប់​។​

    ខោក្នុង

    . ឆ្លង​រោគ​ផ្សិត​

    ការ​ឆ្លង​រោគ​ផ្សិត​នៅ​ត្រង់​ប្រដាប់​ភេទ ជា​បញ្ហា​​ឧស្សាហ៍​កើត​មាន​បំផុត​មួយ​លើ​ស្រ្តី និង​ធ្វើ​ឲ្យ​ឈឺ​ផ្សា ហើយ​បញ្ហា​នេះ​កើត​មាន​ឡើង​​ដោយ​សារ​តែ​កន្លែង​សម្ងាត់​មិន​មាន​អនាម័យ​ល្អ​។​ បញ្ហា​ផ្សិត​នេះ ច្រើន​កើត​ឡើង​ដោយ​សារ​តែ​យើង​បន្ត​ស្លៀក​ខោ​ទ្រនាប់​កខ្វក់​ច្រើន​​ដង​ជាប់ៗ​គ្នា​។ ការ​ឆ្លង​រោគ​ផ្សិត​នេះ នឹង​ធ្វើ​ឲ្យ​មាន​ការ​រំខាន និង​មាន​អារម្មណ៍​មិន​ស្រួល​ត្រង់​ប្រ​ដាប់​ភេទ​។​

    . រមាស់​

    ក្រៅពី​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ ការ​ស្លៀក​ខោទ្រនាប់​ដដែល​ៗ​ក៏​ធ្វើ​ឲ្យ​យើង​កើត​រមាស់​ដែរ​។ ការ​កើត​រមាស់​នៅ​ត្រង់​ប្រ​ដាប់​ភេទ​នឹង​ធ្វើ​ឲ្យ​ស្រីៗ​យើង​ឈឺ និង​នៅ​មិន​សុខ។ ក្រៅ​ពី​នេះ​ទៀត ការ​មិន​ផ្លាស់ប្ដូរ​ខោទ្រនាប់​ឲ្យ​បាន​ទៀង​ទាត់ គឺ​ធ្វើ​ឲ្យ​មាន​ផល​រំខាន​ដល់​ស្បែក​បរិវេណ​ក្បែរ​ប្រដាប់​ភេទ ដូចជា​រលាក ឬ​ផ្សា ជា​ដើម​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.healthshots.com/intimate-health/feminine-hygiene/heres-what-happens-when-you-dont-change-your-underwear-every-day/

    Here’s What Happens If You Don’t Change Your Underwear

     

     

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 11/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត