ស្រីៗឆ្លងជំងឺកាមរោគ មានរោគសញ្ញាយ៉ាងម៉េចខ្លះ?
ជំងឺកាមរោគ គឺជាការបង្ករោគដែលវិវត្តន៍នៅពេលដែលបាក់តេរី វីរុស ឬប៉ារ៉ាស៊ីតឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទ។ ជាទូទៅ បុរស និងស្រ្តីដែលកើតជំងឺកាមរោគ អាចលេចចេញនូវរោគសញ្ញាខុសគ្នាខ្លះៗ។ តើរោគសញ្ញានៃជំងឺកាមរោគមានអ្វីខ្លះ? ចំពោះស្រ្តីដែលឆ្លងជំងឺកាមរោគ អាចនឹងមានរោគសញ្ញាដូចខាងក្រោម៖ ក្រហាយ ឬរមាស់ទ្វារមាស ធ្លាក់ទឹករម្អិលទ្វារមាសមានក្លិន ឬមានសភាពមិនប្រក្រតី ធ្លាក់ឈាមពីទ្វារមាសមិនប្រក្រតី ឈឺទ្វារមាសអំឡុងពេលរួមភេទ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីអំឡុងពពោះ រោគសញ្ញាដែលអាចកើតមានលើទាំងបុរស និងស្រ្តី រួមមាន៖ នោមញឹក ពងបែក និងដំបៅនៅបរិវេណប្រដាប់ភេទ មាត់ ឬគូទ ឈឺចាប់ ឬក្រហាយពេលនោម ស្រីៗយើងដឹងអត់ថា ជំងឺកាមរោគអាចបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរចំពោះស្រ្តីច្រើនជាងបុរស តួយ៉ាងដូចជាជំងឺប្រមេះទឹកបាយ និងប្រមេះទឹកថ្លា អាចនាំឱ្យស្ត្រីមានកូនក្រៅស្បូន រីឯជំងឺស្វាយ អាចបណ្តាលឱ្យកូនស្លាប់ក្រោយសម្រាល។ ជាងនេះទៅទៀត ស្រី្តក៏មានហានិភ័យខ្ពស់ជាងក្នុងការឆ្លងជំងឺកាមរោគជាងបុរស អំឡុងពេលរួមភេទ ដោយមិនប្រើស្រោមអនាម័យ ផងដែរ ពីព្រោះជាលិកាទ្វារមាសមានសភាពស្តើង និងងាយឱ្យមេរោគជ្រាបចូលបាន។ ជំងឺកាមរោគទូទៅមានអ្វីខ្លះ? ជំងឺកាមរោគទូទៅ ដែលច្រើនកើតលើស្រីៗយើង មានដូចជា៖ ជំងឺប្រមេះទឹកថ្លា HPV ជំងឺប្រមេះទឹកបាយ រើមលើប្រដាប់ភេទ ជំងឺទ្រីកូម៉ូនីញ៉ាស៊ីស បង្ការយ៉ាងម៉េច? ជៀសវាងមានដៃគូរួមភេទច្រើន ប្រើស្រោមអនាម័យអំឡុងពេលរួមភេទ ចាក់វ៉ាក់សាំង HPV និងជំងឺរលាកថ្លើមប្រភេទ […]