backup og meta

ស្រីៗពេលអស់រដូវអាចជួប​បញ្ហាលើការ​ចងចាំ ហេតុអ្វី?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Aug 10, 2020

    ស្រីៗពេលអស់រដូវអាចជួប​បញ្ហាលើការ​ចងចាំ ហេតុអ្វី?

    ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ដែល​ស្រីៗ​​តែង​តែ​គិត​ថាពេល​អស់រដូវ​​​គ្រាន់​តែ​មាន​រោគ​សញ្ញា​ខ្លះៗ​ដូច​គ្នា​​ការ​ក្តៅ​ក្រហាយ និង​ស្ងួត​​ទ្វារមាស​​តែ​​ប៉ុណ្ណោះ។ ទាំង​នេះ​ពិត​ជា​កើត​មាន​ជាក់​ស្តែង​មែន ប៉ុន្តែ​​នៅ​មាន​ការ​ផ្លាស់​ប្តូរ​ផ្សេងៗ​ទៀត​ពេញ​ទាំង​រាងកាយ​តែ​ម្តង​កំឡុង​​​ពេល​យើង​​អស់​រដូវ​នេះ​។​

    ១- តើ​ការ​អស់​រដូវ​ប៉ះពាល់​ដល់​ខួរ​ក្បាល​ដែរ​ឬ​ទេ?

    ពេល​ដែល​ស្រីៗ​យើង​​ឈាន​ដល់​ដំណាក់​កាល​អស់​រដូវ មិន​មែន​គ្រាន់​តែ​ប៉ះពាល់​ដល់​អូវ៉ុល និង​ស្បូន​តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​​មាន​ការ​ធ្លាក់​ចុះ​នៃ​កម្រិត​អេស្ត្រូសែន ខួរ​ក្បាល​ក៏​ផ្លាស់ប្តូរ​ដែល​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​គិត និង​អារម្មណ៍ផង​​ដែរ។ ការ​​សិក្សា​​​មួយ​ចំនួន​​បាន​​បង្ហាញ​​ថា​​កម្រិត​​អេស្ត្រូសែន​ ប៉ះ​ពាល់​ដល់​ការ​ចង់ចាំ និង​សើរ​រើ​ទិន្ន័យ​​ពី​ក្នុង​​ខួរ​​ក្បាល​មក​​វិញ។ ​តាម​​រយៈ​ការស្កែន MRI ស្ត្រី​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​​អស់​​រដូវ​ ខួរ​ក្បាល​​ខាង​​ឆ្វេង​​នឹង​មាន​សកម្មភាព​តិច​ជាង​មុន​ក្នុង​ការ​​វែក​​ញែក​ព័ត៌​មាន​។ ដូច​​ដែល​យើង​បាន​ដឹង​ហើយ​ថា​ខួរ​ក្បាល​​ខាង​​ឆ្វេង​​មាន​នាទី​​ជា​អ្នក​វិភាគ ពិចារណា។ ដូច្នេះ ស្ត្រី​ដែល​ឈាន​​ដល់​​ដំណាក់​កាល​​នេះ​​នឹង​​ឆាប់​​មាន​អារម្មណ៍​​សោក​សៅ​​ជាង​​មុន។ អ្វី​ដែល​​គួរ​ឱ្យ​​ចាប់​​អារម្មណ៍​នោះ​គឺ​ ស្ត្រី​ដែល​ស្ថិត​ក្នុង​​វ័យ​នេះ​​នឹង​​ឆាប់​​បាក់​ទឹក​​ចិត្ត​​ជាង​​កាល​​នៅ​ក្មេង។

    ដោយ​សារ​កម្រិត​នៃ​អេស្ត្រូសែន​ធ្លាក់​ចុះ ការ​ភ្លេច​ភ្លាំង​ច្រើន​​ គឺក្លាយ​ជា​រឿង​​ធម្មតា​ទៅ​ហើយ ដែលគេ​ហៅ​ថា “Brain fog’ ភ្លេច​ភ្លាំង​ច្រើន ពិបាក​យក​​ស្យង់​​អារម្មណ៍ និង​គ្មាន​សមត្ថភាព​គិត​ឱ្យ​បាន​ច្បាស់​លាស់។ ​ទាំង​នេះ​ក៏​បណ្តាល​​មក​​ពី​អ័រម៉ូន​​ជះ​​ឥទ្ធិពល​ដល់​​ខួរ​ក្បាល​​ដែរ​។ តំបន់​ក្នុង​ខួរ​ក្បាល​​ដែល​​រក្សា​ការ​​ចង់ចាំ​​នោះ​​គឺ​ បណ្តំ​អេស្ត្រូសែន។ ស្ត្រី​ដែល​​ចូល​ដល់​​ដំណាក់​​កាល​​អស់​​រដូវ​​នេះ​នឹង​​ជួប​បទ​ពិសោធន៍​​​​ភ្លេច​ភ្លាំង​​មួយ​ប៉​ព្រិច​ភ្នែក ឬភ្លេច​​​ដៃ​មួយ​ភ្លែត ឧទាហណ៍​ថា​គាត់​បាន​ដើរ​ចូល​ទៅ​ផ្ទះ​បាយ ហើយ​ស្រាប់​តែ​ភ្លេច​​មិន​​ដឹង​​ចូល​​មក​​ធ្វើ​​អ្វី។

    អត្ថបទពាក់ព័ន្ធ៖

    ស្តាប់​ទៅ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ​ប៉ុន្តែ​វា​​ជា​រឿង​ធម្មតា​ទៅ​ហើយ​​ដែល​​រចនា​សម្ព័ន្ធ​របស់​​ខួរ​ក្បាល​​ត្រូវ​ផ្លាស់​ប្តូរ​​ក្នុង​វ័យ​នេះ ហើយ​វា​ក៏​ដូច​ជា​ផ្នែក​​ផ្សេងៗ​នៃ​រាងកាយ​​ផង​​ដែរ។ ដល់​ពេល​អស់​រដូវ ខួរ​ក្បាល​ស្រីៗ​​នឹង​មានទំហំតូច​ ហើយ​ងាយ​នឹង​ដាច់​សរសៃ​ឈាម​នៅ​ពេល​ណា​មួយ​ដែល​មិន​អាច​កត់​សំគាល់​បាន។ ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​កើត​មាន​ឡើង​នៅ​ក្នុង​ខួរ​ក្បាល​ដែល​មាន myelin ដែល​ជា​អ៊ីសូឡង់​សម្រាប់​កោសិកា​សរសៃ​ប្រសាទ​ដើម្បី​បង្កើន​ល្បឿន​នៃ​ដំណើរ​ការ​ព័ត៌មាន​របស់​ខួរក្បាល។

    ជា​លទ្ធផល​នៃ​អ្វី​ទាំង​នេះ​គឺ​ឲ្យ​ស្រីៗ​យើង​មាន​​ការ​គិត​យឺតជាង​មុន​។ ការ​ផ្លាស់ប្តូរ​នេះ​អាច​នឹង​ជួស​ជុល​បាន​ដោយ​ស្ត្រី​ជា​ច្រើន​អាច​នឹង​ថ្លឹង​ថ្លែង​ពី​អារម្មណ៍ និង​​ក្រោយ​​ពី​បាន​ព្យាបាល​​ជំនួស​​ដោយ​អ័ម៉ូន​​អេស្ត្រូសែន​។

    ២- ការ​ការពារ​ខួរ​ក្បាល​ដោយ​មិន​ប្រើ​អ័រ​ម៉ូន 

    ក្នុង​វ័យ​នេះ ជំងឺ​ស្ត្រេស​ងាយ​នឹង​កើត​មាន​គ្រប់​ពេល ហើយ​វា​កើត​ឡើង​ដោយ​សារ​តែ​ការ​មិន​មាន​តុល្យភាព​អ័រម៉ូន​​ក្នុង​​រាងកាយ។ លើស​​ពី​នេះ​ទៅ​ទៀត ស្ត្រេស​អាច​បណ្តាល​ឱ្យ​​ខ្វះ​​លំនឹង​​អ័រម៉ូន​សំខាន់ៗ (អេស្ត្រូសែន តេស្តូស្តឺរ៉ូន  និង​ប្រូសែសស្តូរ៉ុន ) ។ នេះ​ជា​ការ​ធ្វើ​ឱ្យ​​អារម្មណ៍​វិលវល់​ចុះ​ឡើងៗ​​ដដែលៗ។  ដូច​នេះ​ជា​ការ​​ចាំ​បាច់​ណាស់​​ដែល​​យើង​ត្រូវ​គ្រប់គ្រង និងកាត់​បន្ថយ​ស្រ្តេស​​ឱ្យ​បាន។

    អ័រម៉ូន​ផ្សេង​ទៀត​ដែល​ធ្វើ​​ឱ្យ​លែង​​មាន​អារម្មណ៍​នឹង​ន​គឺ​ក័រទីសុល (Cortisol)  ជា​អ័រម៉ូន​ស្ត្រេស។ វា​បណ្តាល​​ឱ្យ​​យើង​គេង​​មិន​​សូវ​លក់។ ដូចនេះ​យើង​​គួរ​តែ​រៀន​​ធ្វើ​យ៉ាង​​ម៉េច​​ឱ្យ​​គេង​ក្នុង​បរិយាកាស​មួយ​ដែល​ល្អ និង​បង្កើន​​គុណភាព​​នៃ​​ការ​​គេង។​ វា​ក៏​អាច​នាំ​មក​នូវ​ការ​បង្កើន​កម្រិត​នៃ​អ័រម៉ូន​ក័រទីសុល​ដែល​​នឹង​​បង្ករ​​ឱ្យ​​មាន​​បញ្ហា​ជា​ច្រើន​​ដែល​​នាំ​ឱ្យ​គេង​​មិន​លក់​​ផង​​ដែរ។

    ​វេជ្ជបណ្ឌិត Christiane Northrup បាន​និយាយ​ថា វិធី​ផ្សេង​ដែល​ការពារ​ខួរ​​ក្បាល​ស្រីៗ​​ពី​រោគ​សញ្ញា​នៃ​ការ​អស់​រដូវ​នេះ​គឺ​បំប៉ន​ខ្លួន​យើង​ជាមួយ​នឹង​សារ​ធាតុ​ចិញ្ចឹម​ពី​អាហារ​ប្រចាំ​ថ្ងៃ និង​ជៀស​វាង​ការ​ផឹក​គ្រឿង​ស្រវឹង​ និង​ជក់បារី។ ប្រើប្រាស់​ថ្នាំ​បំប៉ន ក៏​ជា​ជម្រើស​​ដែល​ល្អ​មួយ​ដែរ តែ​ត្រូវពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុននឹង​​ប្រើ​ប្រាស់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Aug 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម