១- អ្វីទៅជាអាងត្រគាក?
អាងត្រគាករបស់មនុស្សយើងម្នាក់ៗមានផ្ទុកដោយ សាច់ដុំអាងត្រគាក សរសៃពួរ ជាលិកាភ្ជាប់ និងសរសៃប្រសាទ។ អាងត្រគាកមានតួនាទីជាអ្នករក្សាប្លោកនោម ចុងពោះវៀនធំ និងសរីរាង្គក្នុងអាងត្រគាកទាំងអស់ឲ្យស្ថិតនៅកន្លែងត្រឹមត្រូវ និងធ្វើការបានល្អ។ មនុស្សស្រី គឺប្រឈមមុខជាមួយបញ្ហាកើតលើងបាតអាងត្រគាកជាងមនុស្សប្រុស។
២- តើអ្វីជាជំងឺអាងត្រគាក?
ជំងឺមួយនេះកើតឡើងនៅពេលដែលអាងត្រគាកមិនអាចទ្រទ្រង់សរីរាង្គក្នុងអាងត្រគាកបាន។ គេចែកជំងឺអាងត្រគាកចេញជាបីមានដូចជា៖
- ហូរទឹកនោមដោយមិនដឹងខ្លួន៖ កើតឡើងនៅពេលដែលយើងមិនអាចគ្រប់គ្រងទឹកនោមបាន ធ្វើឲ្យទឹកនោមលេចចេញមកដោយមិនដឹងខ្លួន។
- ហូរលាមកដោយមិនដឹងខ្លួន៖ កើតឡើងនៅពេលដែលយើងមិនអាចគ្រប់គ្រងចលនារបស់ពោះវៀនបាន ហើយជាលទ្ធផលយើងនឹងជួបបញ្ហាលាមកហូរចេញមកដោយមិនដឹងខ្លួន។
- ស្រុតសរីរាង្គក្នុងអាងត្រគាក៖ កើតឡើងនៅពេលដែល ស្បូន ប្លោកនោម ឬពោះវៀនធ្លាក់ចូលមកក្នុងទ្វារមាស និងធ្វើឲ្យប៉ោងក្នុងទ្វារមាស។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗកើតគីសដៃស្បូនប្រភេទនេះ មិនបាច់បារម្ភទេ ៩០% អាចបាត់ទៅវិញដោយខ្លួនឯង
- ស្រីៗបើជួបបញ្ហាប៉ុន្មានយ៉ាងនេះ អាចធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ
- រឿងរដូវមិនទៀងធ្វើឲ្យស្រីៗខ្វល់ចិត្តណាស់ដែរ តើបញ្ហានេះកើតឡើងដោយសារអ្វី?
- ស្រ្តីដល់វ័យអស់រដូវ បើប្រើថ្នាំឲ្យមានរដូវវិញ អាចប្រឈមនឹងកើតមហារីកទេ?
៣- ធ្វើដូចម្ដេចទើបយើងអាចដឹងថាមានជំងឺអាងត្រគាកឬអត់?
យើងអាចនឹងមានជំងឺអាងត្រគាក ប្រសិនបើមានរោគសញ្ញាដូចខាងក្រោម៖
- មានបញ្ហាពេលបត់ជើងតូច
- ទល់លាមក ឬឈឺចាប់ពេលបន្ទោបង់
- ឈឺក្នុងទ្វារមាស ឬតឹងក្នុងទ្វារមាស
- ឈឺរន្ធគូទ ឬតឹងក្នុងរន្ធគូទ
- មានអារម្មណ៍ថាធ្ងន់ ឬប៉ោងត្រង់តំបន់អាងត្រគាក
- មានកន្ត្រាក់សាច់ដុំអាងត្រគាក
៤- តើជំងឺអាងត្រគាក កើតតែលើមនុស្សចាស់មែនទេ?
ភាគច្រើនយើងអាចប្រឈមមុខជាមួយជំងឺអាងត្រគាក នៅពេលដែលយើងមានវ័យកាន់តែចាស់ ប៉ុន្តែវាក៏មិនមែនទាក់ទងជាមួយអាយុកាន់តែចាស់តែមួយមុខនោះទេ ហើយយើងក៏អាចដោះស្រាយជំងឺនេះតាមវីធីវេជ្ជសាស្ត្របានដូចគ្នា។
៥- តើអ្នកណាខ្លះដែលប្រឈមមុខខ្លាំងជាមួយជំងឺអាងត្រគាក?
មនុស្សស្រីដែលធ្លាប់សម្រាលកូនរ គឺប្រឈមមុខខ្ពស់ជាមួយជំងឺអាងត្រគាក ហើយអត្រាមានបញ្ហាក៏កាន់តែខ្ពស់ទៅតាមចំនួនដងដែលស្រីៗធ្លាប់សម្រាលកូន។ ប្រសិនបើយើងធ្លាប់វះកាត់ត្រង់អាងត្រគាក ឬប្រើកាំរស្មីព្យាបាលជំងឺអាងត្រគាក យើងអាចនឹងជួបបញ្ហាជំងឺអាងត្រគាក ដោយសារតែជាលិកានៅក្នុងអាងត្រគាកអាចត្រូវបានបំផ្លាញក្នុងអំឡុងពេលទទួលការព្យាបាល។ មួយទៀតរបៀបរបបនៃការរស់នៅ និងកត្តាហ្សែនក៏ជាផ្នែកមួយក្នុងចំណោមមូលហេតុជាច្រើនផ្សេងទៀត។
៦- តើការព្យាបាលបញ្ហាបាតអាងត្រគាកមានអ្វីខ្លះ?
ការព្យាបាលដោយមិនចាំបាច់វះកាត់មានដូចជា៖
- ហ្វឹកហាត់សាច់ដុំអាងត្រគាក ដើម្បីគ្រប់គ្រងសាច់ដុំត្រង់អាងត្រគាកឡើងវិញ
- ប្រើថ្នាំចាក់ព្យាបាលបញ្ហាប្លោកនោម
- ថ្នាំពេទ្យសម្រាប់គ្រប់គ្រងប្លោកនោម ឬដើម្បីព្យាបាលបញ្ហារាក និងគ្រប់គ្រងការបង់ជើងធំ
- ដាក់សន្ទះស៊កចូលក្នុងទ្វារមាស ដើម្បីព្យាបាលស្រុតសរីរាង្គក្នុងអាងត្រគាក និងជួយសរីរាង្គទាំងអស់នោះកុំឲ្យស្រុតចូលក្នុងទ្វារមាសម្ដងទៀត
ប្រសិនបើវិធីមិនវះកាត់ មិនអាចជួយយើងបាន គ្រូពេទ្យអាចណែនាំឲ្យទទួលយកការវះកាត់ ជាពិសេសគឺបញ្ហាស្រុតសរីរាង្គក្នុងអាងត្រគាក ដើម្បីជួសជុលសាច់ដុំអាងត្រគាកឡើងវិញ។ ការវះកាត់គឺមានសារៈប្រយោជន៍ច្រើនសម្រាប់អ្នកដែលមានបញ្ហាមិនអាចគ្រប់គ្រងប្លោកនោម និងពោះវៀនធំបាន។ ប៉ុន្តែការវះកាត់ក្នុងអាងត្រគាកអាចប៉ះពាល់ដល់ការចង់បានកូនដែរ។ ដូចនេះយើងគួរទៅពិគ្រោះជាមួយគ្រូពេទ្យ និងថ្លឹងថ្លែងឲ្យបានច្បាស់លាស់អំពីគុណសម្បត្តិ និងគុណវិបត្ដិដែលសមស្របជាមួយស្ថានភាពរបស់យើង។
[embed-health-tool-ovulation]