backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ក្រចកជើងឡើងលឿងក្រាស់ គួរដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 02, 2022

ក្រចកជើងឡើងលឿងក្រាស់ គួរដោះស្រាយបែបណា?

ក្រចកជើងឡើងលឿងក្រាស់អាចបណ្តាលមកពីឆ្លងមេរោគផ្សិត របួស របត់​ឈាមរត់មិនល្អ​ ឬមាន​ជំងឺ​ត្រអកដែលបណ្តាលឱ្យក្រចកជើងមិនស្អាត​។ ដើម្បីឱ្យក្រចកមានសុខភាពល្អឡើងវិញ យើងគួរធ្វើម៉េច?

១. ឆ្លងមេរោគផ្សិត

ប្រសិនបើក្រចកជើងឡើងលឿងក្រាស់ដោយសារមេរោគផ្សិត ក្រចកជើង​យើងមិនត្រឹមតែ​ឡើង​លឿង​​ក្រាស់ទេ ថែមទាំងផុយ ហើយប្រែរូប​រាង​​​ទៀតផង។

– លាបប្រេងដូង៖ ប្រេងដូងថ្នាំធម្មជាតិដែលអាចកម្ចាត់មេរោគផ្សិត ព្រោះប្រេងដូងសម្បូរទៅដោយអាស៊ីដខ្លាញ់​ដែល​អាចជ្រាបចូលស្រទាប់ខ្លាញ់របស់ភ្នាសកោសិកាមេរោគផ្សិត រួចបំបែក និងបំផ្លាញ​កោសិកា​មេរោគ​ផ្សិត។

យើងអាចជូតប្រេងដូងនៅលើក្រចកដែលឡើងលឿងក្រាស់ពីរបីដងក្នុងមួយថ្ងៃដើម្បីទទួលបានប្រសិទ្ធភាព។

ត្រាំជើងជាមួយទឹកខ្មេះផ្លែប៉ោម និងម្សៅបេកឃីងសូដា៖ ម្សៅ​បេកឃីង​​​សូដា​មិនអាចសម្លាប់មេរោគផ្សិតទេ តែអាចការពារមេរោគផ្សិតពីការឆ្លងរាលដាល។ រីឯ​ទឹកខ្មេះផ្លែប៉ោមអាចប្រឆាំងនឹងមេរោគផ្សិត និងបាក់តេរីដោយកាត់បន្ថយកម្រិតជាតិអាស៊ីដ នៅក្នុង​ក្រចកជើង​ឡើងលឿងក្រាសរបស់យើង ព្រោះមេរោគផ្សិតរីកដុះដាល់​លឿន​ក្នុងបរិស្ថានដែលមានជាតិអាស៊ីដ។

ត្រាំជើងជាមួយទឹកខ្មេះផ្លែប៉ោម និងម្សៅបេកឃីងសូដា

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

យើងអាចលាយទឹកខ្មេះផ្លែប៉ោមមួយពែងជាមួយទឹកក្តៅឧណ្ហៗល្មមត្រាំជើងបាន រួចត្រាំ​រយៈ​ពេល​ ១៥ នាទី។ បន្ទាប់មក លាយម្សៅ​បេកឃីងសូដាចំនួន ៤-៥ ស្លាបព្រាបាយ និង​ទឹកល្មម​ត្រាំ​ជើងបាន រួចត្រាំជើងរយៈពេល ១៥ នាទីដែរ​។ យើងអាចត្រាំជើងបែបនេះពីរដងក្នុងមួយថ្ងៃ។

-​ ជូតក្រចកជើងជាមួយប្រេងដើមតែលាយប្រេងអូលីវ៖ ប្រេងចម្រាញ់ពីដើមតែអាចកម្ចាត់មេរោគផ្សិត និងបាក់តេរីបាន។ យើងអាចជូត​ក្រចក​ជើងជាមួយ​ប្រេង​ចម្រាញ់​ពីដើមតែលាយប្រេងអូលីវដើម្បីជួយបន្ទន់ក្រចកជើង និងជួយឱ្យក្រចកយើង​ប្រែ​ជា​ស្តើង​វិញ និង​អាច​ធ្វើបែបនេះពីរដងក្នុងមួយថ្ងៃ។

២. របត់ឈាម​រត់​មិនល្អ

​របត់ឈាម​រត់​មិនល្អអាចបណ្តាលមកពីជំងឺរ៉ាំរ៉ៃជាច្រើន ក្នុងនោះជំងឺទឹក​នោមផ្អែមជាមូលហេតុ​ចម្បងមួយ។ ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម ក្រចកជើងយើងអាចឡើងលឿងក្រាស់ ដូច្នេះ យើង​ត្រូវ​ព្យាបាល និងគ្រប់គ្រង​ជំងឺទឹកនោមផ្អែមឲ្យ​បាន​ល្អ ដើម្បីឱ្យរបត់ឈាមរត់បានល្អឡើង​វិញ។

ដូច​គ្នា​ដែរ យើងត្រូវជ្រើសរើសស្បែកជើងដែលល្មមនឹងជើង និងចៀសវាងស្បែក​ជើង​ដែលតូចចង្អៀត ព្រោះ​ស្បែក​ជើងដែលតូចជាងជើងធ្វើឱ្យម្រាមជើងយើងគាបចូលគ្នាដែលធ្វើឱ្យឈាមរត់មិនបានល្អ ហើយ​ត្រូវត្រួតពិនិត្យ​ជើងជាប្រចាំដើម្បីប្រាកដថា ជើងអត់មានរបួស។

លើសពីនេះទៅទៀត មុនពេលចូលគេងយើងអាចត្រាំជើង​ជាមួយទឹកក្តៅ​ឧណ្ហៗដើម្បីជំរុញ​ចលនា​​ឈាមរត់។

២. ជំងឺត្រអក

ជំងឺត្រអកអាចបណ្តាលមកពីមូលហេតជាច្រើនដូចជា បែកញើស ស្រេស្ត ប្រតិកម្មជាមួយសាប៊ូ ឬ​ទឹកអប់។ ដូច្នេះ យើងអាចចៀសវាងមូលហេតុបង្កដូចដែលបានរៀបរាប់ខាងលើ។

យើងអាចស្អំទឹកកកនៅលើក្រចកជើងដែលឆ្លងជំងឺត្រអកដើម្បីជួយកាត់​បន្ថយអាការៈហើម ឡើង​ក្រហម ឬរមាស់។ យើងក៏អាចសាកល្បងវិធីសាស្រ្តព្យាបាលក្រចកជើងឡើងលឿងក្រាស់ដោយសារ​មេរោគផ្សិត ឬ​អាច​លាបថ្នាំព្យាបាលជំងឺត្រអក។

ក្រចកជើងឡើងលឿងក្រាស់អាចត្រូវការពេលវេលាព្យាបាលរាប់សប្តាហ៍ ឬរាប់ខែ អាស្រ័យ​លើ​មូលហេតុបង្ក។ លើសពីនេះទៅទៀត ក្រចកជើងឡើងលឿងក្រាស់ងាយបែក និងប្រេះណាស់ ដូច្នេះ​មុន​នឹង​កាត់​តម្រឹម​ក្រចក យើងគួរត្រាំជើងជាមួយទឹកក្តៅឧណ្ហៗប្រហែល ១០ នាទី រួចជូតឱ្យស្ងួតទឹក​សិន ​ចាំ​យក​កន្រ្តៃកាត់ក្រចកឱ្យត្រង់ដោយប្រុងប្រយ័ត្ន និង​ថ្នមៗ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 02, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម