យើងអាចនឹងចង់បានក្រចកដែលស្រស់ស្អាត ហើយក៏ចង់ឲ្យក្រចកវែងលឿនដែរ។ ទោះបីជាយើងមិនអាចធ្វើឲ្យក្រចកដុះលឿនភ្លាមៗ ប៉ុន្តែយើងអាចជួយពង្រឹងសុខភាពក្រចកដែលអាចជួយឲ្យក្រចកដុះលឿនតាមដែលអាចធ្វើទៅបាន។
ត្រួតពិនិត្យដោយ ទូច សុខា
យើងអាចនឹងចង់បានក្រចកដែលស្រស់ស្អាត ហើយក៏ចង់ឲ្យក្រចកវែងលឿនដែរ។ ទោះបីជាយើងមិនអាចធ្វើឲ្យក្រចកដុះលឿនភ្លាមៗ ប៉ុន្តែយើងអាចជួយពង្រឹងសុខភាពក្រចកដែលអាចជួយឲ្យក្រចកដុះលឿនតាមដែលអាចធ្វើទៅបាន។
ការញ៉ាំអាហារសម្បូរដោយវីតាមីន B7 ធ្វើឲ្យក្រចករឹងមាំ។ អ្នកជំនាញមួយចំនួនបានលើកឡើងថាការទទួលបានវីតាមីន B7 ២,៥មិល្លីក្រាមអាចពង្រឹងក្រចកបានក្នុងរយៈពេល២ទៅ៣សប្ដាហ៍។ អាហារដែលមានវីតាមីន B7 មានដូចជា ពោត ស៊ុតពណ៌លឿង ទឹកដោះគោ សណ្ដែកសៀង ផ្លែបឺរ ផ្លែចេក ផ្កាខាត់ណាខៀវ ផ្សិត ឈីស សាច់ត្រី សាច់មាន់ និងសាច់ជ្រូក។
យកល្អកុំឲ្យក្រចកត្រូវទឹកច្រើនពេកលើកលែងតែពេលលាងដៃ និងពេលងូតទឹក។ នៅពេលលាងចាន ឬធ្វើកិច្ចការក្នុងផ្ទះផ្សេងៗ យើងគួរពាក់ស្រោមដៃដើម្បីកុំឲ្យក្រចកត្រូវទឹក និងសាប៊ូច្រើន។ ការការពារកុំឲ្យក្រចកត្រូវទឹក ឬសាប៊ូច្រើនអាចរក្សាសំណើម និងបន្ថយហានិភ័យនៃការបាក់ក្រចក។
យើងគួរឈូសក្រចកឲ្យបានម្ដងក្នុងមួយសប្តាហ៍ និងនៅពេលក្រចករហែក។ ដើម្បីឲ្យក្រចករឹងមាំមិនងាយបាក់គួរឈូសជារាងមូលទ្រវែង។ ក្រៅពីនេះយើងត្រូវសម្អាតក្រចកឲ្យបានស្អាត និងចៀសវាងកុំខាំក្រចក ឬកាត់ក្រចកខ្លីពេក។
ការលាបថ្នាំក្រចកថ្លាអាចជារបាំងការពារក្រចក និងធ្វើឲ្យក្រចករឹងមាំមិនងាយបាក់។ យើងអាចលាបត្រឹមតែមួយជាន់ក៏អាចការពារក្រចកបានដែរ។ ការសិក្សាបានរកឃើញថាការប្រើកាវតក្រចកអាចធ្វើឲ្យក្រចកយើងខ្សោយ និងងាយបាក់ ហើយជម្រើសដែលល្អគឺលាបថ្នាំក្រចកធម្មតា។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ទូច សុខា