តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចង់បានក្រចកស្អាត និងសុខភាពល្អ កុំភ្លេចអនុវត្តវិធីទាំងនេះ

    ចង់បានក្រចកស្អាត និងសុខភាពល្អ កុំភ្លេចអនុវត្តវិធីទាំងនេះ

    ក្រៅ​ពី​សក់ និង​ស្បែក ក្រចកក៏ជា​អ្វីដែល​យើង​ត្រូវយក​ចិត្ត​ទុក​ដាក់​ដូច​គ្នា​ដែរ ព្រោះ​ថា​ក្រ​ចក​ក៏​រួមចំណែក​ក្នុងការ​ផ្ដល់​សម្រស់​ដល់រូបរាងរបស់​យើង​ដូចគ្នា។ យើងអាច​ថែរក្សា​ក្រចក​តាម​វិធីសាមញ្ញៗបាន និងថែមទាំងសន្សំសំចៃទៀត​ផង។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​សម្រាប់គ្នា​យើង​ចង់​​ទទួល​បាន​ក្រចក​ស្អាត និង​មាន​សុខ​ភាព​ល្អ។

    ១- បន្ថែម Biotin

    ប្រសិន​បើ​របប​អាហារ​មាន​សុខ​ភាព​ល្អ និង​មាន​ជីវជាតិ​គ្រប់​គ្រាន់​នោះក្រចក​របស់​យើង​នឹង​មានភាព​រឹង​មាំ​ដោយ​មិន​ចាំបាច់​ប្រើ​អាហារ​បំប៉ន​ផ្សេង​ទៀត​ឡើយ។ មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ក្រចក​រឹង​មាំ​នោះ​ទេ អ្នក​ខ្លះ​កើត​មក​គឺ​មាន​ក្រចក​ខ្សោយ។ ក្នុង​ករណី​នេះ Biotin ដែល​ជា​វីតាមីន B complex អាច​ជួយ​ដល់​គ្នា​យើង​ដែលមានបញ្ហាបែបនេះ​បាន។ Biotin មាន​នាទី​អាច​ធ្វើ​ឲ្យ​ក្រចក​យើង​រឹងមាំ និង​លូត​បាន​លឿន​ជាង​មុន។

    អត្ថបទគួរអាន៖

    ២- ប្រើថ្នាំលាបក្រចក

    ទោះបីជា​យើង​មិនគួរ​ប្រើ​ផលិត​ផល​​ថែរក្សាសម្ផស្សមានសារធាតុគីមី​នៅ​លើ​ក្រចក​របស់​យើង​ក៏​ដោយ តែការលាបថ្នាំក្រចក​មិន​មាន​ផល​ប៉ះពាល់អ្វី​ដល់សុខភាព​​ក្រចក​នោះទេ។ ប៉ុន្តែ​នៅពេល​យើ​ង​ចង់​សម្អាត​ថ្នាំក្រ​ចក​ចេញ​វិញ យើង​ត្រូវ​ជ្រើស​រើស​ថ្នាំ​ជម្រះ​​ណា​ដែល​មិន​​មាន​ជាតិ​អាសេតូន (acetone)​ សម្រាប់​យកមក​លាងជម្រះក្រចករបស់​យើង​​​​។

    ៣- ផ្តល់សំណើមដល់ស្បែកគល់ក្រចក

    ជា​ធម្មតា​ស្បែក​គល់​ក្រចក (cuticles) ដែល​ស្ងួត​ងាយ​នឹង​ប្រេះ​បែក។ ដូច្នេះ​ការ​ផ្តល់​សំណើម​ដល់ ស្បែកនៅគល់​ក្រចក​ មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​ក្រចករបស់​យើង​មិន​ប្រេះ​បែក​នោះ​ទេ ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​ក្រចក​យើងមើល​ទៅ​ស្រស់​ស្អាត​បាន​ទៀត​ផង។

    ៤- កាត់ក្រចកឲ្យបានទៀងទាត់

    កាត់​ក្រចក​ដៃយើង​ឲ្យ​បាន​ញឹក​ញាប់​ដើម្បី​ការពារ​ក្រចក​​ពី​ការ​ប្រេះ ឬ​រហែក។ យើង​គួរ​តែ​កាត់​ក្រចក​តាម​កម្រិត​ជាក់​លាក់​ដែល​ផ្អែក​លើ​ការ​រីក​លូត​លាស់​នៃ​ក្រចក​របស់​យើង។ ក្រោយ​កាត់ក្រ​ចក​រួច​យើង​ក៏​អាច​សម្អាតចុងក្រចក​របស់​យើង​ដោយ​រូសវា​ឲ្យ​រលោង​បាន​។

    ៥- ពាក់ស្រោមដៃ

    ដើម្បី​កែ​លំអ​ក្នុង​ការ​ថែរក្សា​ក្រចក​ យើង​គួរ​តែ​ពាក់​ស្រោម​ដៃ​នៅ​ពេល​ដែលយើង​ត្រូវ​ការ​ធ្វើអ្វី​មួយ​ដោយ​ប្រើ​ដៃ​ច្រើន ឧទាហរណ៍​ពេល​ថែ​សួន ឬ​លាង​ចាន។ នៅ​ពេល​ដែល​យើង​មាន​ការ​ប៉ះ​ពាល់​ច្រើន​ជា​មួយ​នឹង​ទឹក​ក្តៅ​ឧណ្ឌ​ៗ ទឹក​សាប៊ូ​នៅ​ពេល​លាង​ចាន​នោះ​ទោះ​បី​ជា​ក្រចក​យើង​រឹង​មាំ​ ក៏​អាច​ធ្វើ​ឲ្យ​ងាយ​នឹង​ខូច​ដែរ។ ការ​ពាក់​ស្រោម​ដៃ​គឺ​ដើម្បី​ការពារ​ក្រចករបស់​យើង។ រឿង​ពិតមួយ​ដែលគ្នា​យើង​គួរដឹងដែរ សំរាប់អ្នក​ដែល​តែង​តែ​ត្រាំ​ដៃ​ក្នុង​ទឹក​ត្រជាក់​ដូច​ជា​ហែល​ទឹក ក្រចក​របស់​អ្នកទាំងនោះ​​​គឺ​​មាន​សភាព​រឹង​មាំ និង​មាន​សុខ​ភាព​ល្អទៅវិញ។

    ៦- បន្ថយការធ្វើក្រចក

    ​ការ​ស្រាវ​ជ្រាវ​ជាច្រើន​បាន​បង្ហាញ​ថា គ្នា​យើង​ណា​​ដែល​ចូល​ចិត្ត​ទៅ​ធ្វើ​ក្រចក​នោះ​ងាយ​នឹង​មាន​ក្រចក​ស្ងួត និង​ប្រេះ។ ដំបូង​គឺ​ដោយ​សារ​តែ​ក្រចក​របស់​អ្នកទាំងនោះ​​ត្រូវ​​ប៉ះ​ពាល់​នឹង​សារធាតុ​គីមី​ច្រើន។ ម្យ៉ាង​ទៀត​ការ​ធ្វើក្រចក​ងាយ​នឹង​មាន​ការ​ចំលង​រោគ​ទៅ​ដល់​បាត​ក្រចក ដែល​ធ្វើ​ឲ្យ​ក្រចកយើង​ឡើង​ហើម និង​ក្រហម។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    8 Ways to Keep Your Nails Healthy. http://www.everydayhealth.com/skin-and-beauty-pictures/ways-to-keep-your-nails-healthy.aspx#01. Accessed June 5, 2017

    A Dozen Tips for More Beautiful Nails. http://www.webmd.com/beauty/features/more-beautiful-nails-a-dozen-tips#1. Accessed June 5, 2017

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ចាន់ សុខឡាង កែសម្រួល​ចុងក្រោយ 30/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: