ទឹកជូតក្រចក អាចយកលាងដៃជំនួសអាល់កុលបានអត់?
ទឹកជូតក្រចក អាចយកលាងដៃជំនួសអាល់កុលបានអត់?

ក្រោយ COVID-19 វាយលុក ប្រជាជនខ្មែរ បានខិតខំស្វែងរកទិញទឹកលាងដៃ អាល់កុល ដើម្បីសម្លាប់មេរោគ តែផលិតផលអស់ទាំងនោះមានតម្លៃកាន់តែថ្លៃ ហើយរកទិញក៏មិនបានទៀតនោះ។ ស្របពេលនោះក៏មានសំណួរលើកឡើងថា តើទឹកជូតក្រចក អាចមកយកលាងដៃជំនួសអាល់កុលបានអត់ ហើយសមាសធាតុទឹកជូតក្រចកក៏ស្រដៀងនឹងអាល់កុលដែរ គ្រាន់តែក្លិនឈ្ងុយជាងតែប៉ុណ្ណោះ។
ឱសថការី គីម កាណែល បានបញ្ជាក់ថា ទឹកជូតក្រចកនោះ ត្បិតតែមានធាតុផ្សំពីអាល់កុលក៏ពិតមែន តែមិនអាចប្រើជំនួសទឹកលាងដៃ ឬអាល់កុលបានឡើយ។ ទឹកជូតក្រចកមានផ្សំអាល់កុល អាសេតូន ទឹក ប៊ុយតាណុល ហើយសារធាតុដែលលាងជម្រះថ្នាំក្រចកបាន គឺអាសេតូន។

កម្រិតទឹកលាងក្រចកមិនអាចលាងសម្អាតស្បែកបានឡើយ តែអាចលាងត្រឹមក្រចកនោះ ហើយបានយើងយកទៅប្រើលើស្បែកអាចរបក និងនាំឲ្យមានបញ្ហាស្បែកផ្សេងៗ ដូចនេះហើយយើងមិនគួរយកទឹកលាងក្រចកនោះមកឡើយ។
ជម្រើសដ៏ល្អបំផុតសម្រាប់លាងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់សម្រាប់មានពេលគ្រប់គ្រាន់ តែសម្រាប់អ្នកដំណើរ ឬធ្វើការឆ្ងាយពីបន្ទប់ទឹកត្រូវលាងជេលលាងដៃ ឬអាល់កុល ហើយអាល់កុលលាងដៃត្រូវតែជាពពួកអេតាណុល ទើបល្អ និងមានសុវត្ថិភាព។
ផលប៉ះពាល់ក្នុងទឹកលាងក្រចកដែលយើងគួរតែដឹង ព្រោះផ្សំពីអាសេតូន ដែលវាមានក្លិនក្រអូប និងឆួលតិចៗ។ បើប្រើក្នុងកម្រិតល្មមមិនជាបញ្ហាទេ តែបើប្រើច្រើននឹងមានបញ្ហាដូចជា ធ្វើឲ្យងងុយគេង មិនឃ្លានបាយ អស់កម្លាំង។ ពិសេសវាអាចប៉ះពាល់ ដល់ខួរក្បាលទៀតផង ប្រសិនបើនៅតែប្រើជារៀងរាល់ថ្ងៃ ធ្វើឲ្យការចងចាំចុះខ្សោយ និងភ្លេចភ្លាំងច្រើន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
17/04/2020
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ