កើតមុនលើខ្នង យើងគួរព្យាបាលតាមរបៀបណា?
ក្នុងករណីទូទៅ យើងអាចបំបាត់មុនបានដោយគ្រាន់តែផ្លាស់ប្ដូររបៀបរស់នៅ និងប្រើក្បួនបំបាត់មុនធម្មជាតិក៏អាចកម្ចាត់មុនបានដែរ គ្រាន់ត្រូវការអត់ធ្មត់បន្តិច ដែលក្បួនធម្មជាតិៗទាំងនោះរួមមាន៖
– ងូតទឹកក្រោយហាត់ប្រាណ៖ បើយើងទុកឲ្យញើស និងធូលីជាប់នឹងស្បែកយូរក្រោយពីហាត់ប្រាណអាចជាមូលហេតុមួយដែលបង្កឲ្យមានមុនខ្នង។ ដូចនេះយើងគួរងូតទឹកភ្លាមៗក្រោយហាត់ប្រាណ និងបោកសម្អាតសម្លៀកបំពាក់ហាត់ប្រាណឲ្យបានទៀងទាត់។
– ខាត់ស្បែក៖ ការប្រើប្រដាប់ខាត់ស្បែកដែលមានអាស៊ីដសាលីស៊ីលិក (Salicylic acid) អាចជួយកម្ចាត់នូវធូលីដី និងខ្លាញ់ចេញពីស្បែកដែលអាចជួយបន្ថយបរិមាណកោសិកាងាប់ស្ទះនៅរន្ធញើស។