home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បន្លែ ផ្លែឈើ ៥ មុខនេះអាចជួយបន្ថយស្នាមមុនបាន(វីដេអូ)

បន្លែ ផ្លែឈើ ៥ មុខនេះអាចជួយបន្ថយស្នាមមុនបាន(វីដេអូ)

បញ្ហា​មុន​អាច​បង្ក​ការ​ខូចខាត​ដល់​ស្បែក និង​ជាលិកា​នៅ​ខាង​ក្រោម​ស្បែក ហើយ​រាងកាយ​យើង​ព្យាយាម​ជួសជុល​កន្លែង​ដែល​ខូចខាត និង​ផលិត​ខូឡាជែន។ ប្រសិនជា​រាងកាយ​ផលិត​ខូឡាជែន​តិច ឬ​ច្រើន​ពេក​អាច​បង្ក​មាន​ស្នាម​បាន។ ប៉ុន្តែ​ក្រៅ​ពី​ផលិតផល​ថែរក្សា​ស្បែក យើង​ក៏​អាច​បន្ថយ​ស្នាម​បង្ក​ដោយ​មុន​តាម​អាហារ​ប៉ុន្មាន​ប្រភេទ​ខាងក្រោម។

១. ផ្លែ​ល្ពៅ

ផ្លែ​ល្ពៅ​ជា​ប្រភព​នៃ​វីតាមីន B3 (Niacin) ហ្វូឡាត (folate) វីតាមីន A និង​ស័ង្កសី។ វីតាមីន B3 និង​ហ្វូលាត​បង្កើន​លំហូរ​ឈាម ជួយ​ដល់​ការ​បង្កើត​កោសិកា​ថ្មី និង​អាច​ព្យាបាល​មុន​បាន​ទៀត។ ចំណែកឯ គ្រាប់​ល្ពៅ​មាន​ស័ង្កសី​ដែល​ជួយ​គ្រប់គ្រង​កម្រិត​អ័រម៉ូន និង​ការ​ផលិត​ខ្លាញ់ ហើយ​ក៏​ជួយ​ដល់​ការ​ជាសះស្បើយ​របស់​ស្បែក​ដែរ។ រីឯ​វីតាមីន A វិញ​ជួយ​បន្ថយ​ស្នាម​មុន​បាន។

២. ទឹក​ក្រូចឆ្មារ

ទឹក​ក្រូចឆ្មារ​អាច​ជួយ​បន្តឹង​ស្បែក​ និង​ប្រឆាំង​នឹង​ស្នាម​ជាំ​បាន​។ សំបក​ក្រូចឆ្មារ​ផ្ទុក​សារធាតុ flavonoids ដែល​មាន​ប្រសិទ្ធភាព​ការពារ និង​ប្រឆាំង​នឹង​សារធាតុ​បង្ក​ជំងឺ​មហារីក​លើ​ស្បែក។ យើង​អាច​ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ​នៅ​ពេល​ព្រឹក​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព និង​ស្បែក​ភ្លឺ​រលោង។

៣. ដំឡូងជ្វា

ដំឡូងជ្វា​មាន​សារធាតុ​រ៉េទីណុល (Retinol) និងបេតាការ៉ូតេន (Beta-carotene)។ រាងកាយ​យើង​នឹង​បំលែង​បេតាការ៉ូតេន​ទៅ​ជា​វីតាមីន A ហើយ​វីតាមីន​នេះ​ជា​របាំង​ការពារ​ស្បែក​ពី​ការ​ប្រែ​ពណ៌ ការ​រលាក និង​ការ​ស្ទះ​រន្ធ​ញើស​ដែល​បង្ក​ដោយ​ពួក​រ៉ាឌីកាល់​សេរី។ ចំណែកឯ​រ៉េទីណុល​គឺ​អាច​ប្រឆាំង​នឹង​​បញ្ហាឡើង​ជាតិពណ៌លើស្បែក​ (Hyperpigmentation) បញ្ហាមុន និង​ស្នាម​មុន។

៤. ផ្លែ​ល្ហុង

ផ្លែល្ហុង​សម្បូរ​ដោយ​អង់ហ្សីម​រំលាយ​អាហារ​ឈ្មោះ papain។ អង់ហ្សីម​នេះ​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ ផ្ចិត​រន្ធ​ញើស និង​បន្ថយ​ស្នាម​មុន ហើយ​ក៏​ជួយ​រក្សា​សំណើម​ដល់ស្បែក​ និង​បង្ការ​ការ​ឡើង​មុន​នៅ​ថ្ងៃ​ខាង​មុខ​ដែរ។

៥.ផ្កាខាត់ណា

ផ្កាខាត់ណា​មាន​ផ្ទុក​វីតាមីន C និង​អាស៊ីដ​អាមីណូ Histidine។ អាស៊ីដ​អាមីណូ​នេះ​ការពារ​ស្បែក​ពី​កាំរស្មី UV ដែល​អាច​ធ្វើឲ្យ​ស្នាម​អុជ​ខ្មៅ​កាន់តែ​ធ្ងន់ធ្ងរ។ ចំណែកឯ​វីតាមីន C ប្រឆាំង​នឹង​ការខូតខាត​បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​ជាតិ​ដែក ព្យាបាល​ស្នាម​របួស និង​ស្នាមមុន​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

បន្លែ ផ្លែឈើទាំងនេះ​ល្អ​ខ្លាំងសម្រាប់អូនៗ ពិសេសពេលម៉ាក់ៗចាប់ផ្ដើមផ្ដាច់ដោះ

អាកាសធាតុក្ដៅ ញ៉ាំបន្លែ ផ្លែឈើ ទាំងនេះអាចជួយបំពេញជាតិទឹកបានល្អ

តិចនិក រក្សាបន្លែ ផ្លែឈើ ឲ្យស្រស់បានយូរ

បន្លែផ្លែឈើ និង​វីតាមីនទាំងនេះ សុទ្ធតែ​ល្អចំពោះ​សុខ​ភាព​ស្បែក

ការជ្រើសរើសបន្លែត្រីសាច់ និងរបៀបចម្អិនបបរខាប់គ្រប់គ្រឿង ឲ្យកូនញ៉ាំទៅមានសុខភាពល្អ

បន្លែផ្លែឈើ និង​វីតាមីនទាំងនេះ សុទ្ធតែ​ល្អចំពោះ​សុខ​ភាព​ស្បែក

ផ្លែឈើទាំង​នេះគួរមាន​ក្នុង​របបអាហារប្រចាំថ្ងៃ​ ផ្ដល់គុណប្រយោជន៍ខ្លាំងដល់សុខភាព

ត្រប់ ទំពាំង បន្លែពេញនិយមនៅខ្មែរ មានប្រយោជន៍ខ្លាំង (វីដេអូ)

ក្រៅពីក្រូច បន្លែ​ និងផ្លែឈើទាំងនេះក៏ជាប្រភពនៃវីតាមីន C ដែរ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គុយ ធារិត កែសម្រួល​ចុងក្រោយ 29/12/2020
ត្រួតពិនិត្យដោយ ចាន់ វុត្ថា
x