៨. ផ្កាខាត់ណា
ផ្កាខាត់ណាផ្ទុកជាតិទឹក៩២%។ ផ្កាខាត់ណា ១០០ក្រាមផ្តល់ជាតិទឹក ៥៩មីល្លិលីត្រ ជាតិសរសៃ ៣ក្រាម និងកាឡូរី ២៥កាឡូរី។ លើសពីនេះទៀត ផ្កាខាត់ណាក៏មានសារធាតុ choline ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់ទ្រទ្រង់សុខភាពខួរក្បាល និងការធ្វើមេតាបូលីស។
៩. ស្ពៃក្ដោប
ស្ពៃក្ដោបមានជាតិទឹក ៩២% ហើយក៏សំបូរដោយជាតិសរសៃ វីតាមីន C វីតាមីនK Folate និងរ៉ែផ្សេងៗដែលមានប្រយោជន៍ដល់សុខភាព។ សារធាតុប្រឆាំងអុកស៊ីតកម្ម glucosinolate ក្នុងស្ពៃក្ដោបអាចការពារនឹងជំងឺមហារីកសួត។
១០. ផ្លែក្រូចថ្លុង
ផ្លែក្រូចថ្លុងគឺមានជាតិទឹក ៨៨%។ ផ្លែនេះក៏សំបូរដោយជាតិសរសៃ វីតាមីន A ប៉ូតាស្យូម និងFolate។ ក្រៅពីនេះក៏មានវីតាមីន C ដែលជួយដល់ប្រព័ន្ធភាពស៊ាំ ហើយក៏ជួយដល់ការសម្រកទម្ងន់ ក៏ដូចជាបញ្ចុះកូលេស្រ្តេរ៉ូល សម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាម។
១១. ទឹកដូង
ទឹកដូងមានជាតិទឹក ៩៥% និងសំបូរដោយអេឡិចត្រូលីតរួមមានប៉ូតាស្យូម សូដ្យូម និងchloride។ ទឹកដូងក្រៅពីជួយបំពេញជាតិទឹក នៅអាចជួយបំពេញអេឡិចត្រូលីតក្រោយពីការហាត់ប្រាណ។ ទឹកដូងមានផលល្អចំពោះសុខភាពជាងភេសជ្ជៈជំនួយកម្លាំងផ្សេងទៀត។
អត្ថបទពាក់ព័ន្ធ៖