ផ្លែត្រសក់ផ្អែម (Honeydew Melon) អាចញ៉ាំជាផ្លែស្រស់ ធ្វើជាបង្អែម សាលាដ អាហារសម្រន់ និងស៊ុបបាន។ ផ្លែនេះមានរសជាតិផ្អែម និងមានសារធាតុចិញ្ចឹមច្រើនដែលមានប្រយោជន៍ដល់រាងកាយ។
ត្រួតពិនិត្យដោយ ទូច សុខា
ផ្លែត្រសក់ផ្អែម (Honeydew Melon) អាចញ៉ាំជាផ្លែស្រស់ ធ្វើជាបង្អែម សាលាដ អាហារសម្រន់ និងស៊ុបបាន។ ផ្លែនេះមានរសជាតិផ្អែម និងមានសារធាតុចិញ្ចឹមច្រើនដែលមានប្រយោជន៍ដល់រាងកាយ។
ផ្លែត្រសក់ផ្អែមទម្ងន់ ១៧៧ ក្រាមមាន៖
អត្ថបទពាក់ព័ន្ធ៖ អាហារមានជាតិសរសៃ ផ្ដល់គុណប្រយោជន៍ច្រើនដល់សុខភាព
១. បន្ថយសម្ពាធឈាម
ជាទូទៅ របបអាហារដែលសម្បូរដោយបន្លែ និងផ្លែឈើអាចជួយកាត់បន្ថយហានិភ័យសម្ពាធឈាមខ្ពស់ និងជំងឺបេះដូង។ ជាពិសេសរបបអាហារដែលមានជាតិសូដ្យូមទាប និងការទទួលបានប៉ូតាស្យូមគ្រប់គ្រាន់អាចរក្សាលំនឹងសម្ពាធឈាម។ ផ្លែត្រសក់ផ្អែមគឺជាផ្លែឈើដែលមានសូដ្យូមទាប និងមានប៉ូតាស្យូមច្រើនដែលអាចជួយរក្សាកម្រិតសមា្ពធឈាមបាន។
២. សុខភាពឆ្អឹង
ផ្លែត្រសក់ផ្អែមមានសារធាតុចិញ្ចឹមជាច្រើនសំខាន់ក្នុងការជួសជុលជាលិកាឆ្អឹង និងធ្វើឲ្យឆ្អឹងរឹងមាំ។ សារធាតុចិញ្ចឹមទាំងនោះរួមមាន Folate វីតាមីន K និងម៉ាញ៉េស្យូម។
Folate មានតួនាទីសំខាន់ក្នុងការបំបែកអាស៊ីតអាមីណូ homocysteine ។ នៅពេលកម្រិតអាស៊ីតអាមីណូច្រើនអាចធ្វើឲ្យបាត់បង់សារធាតុរ៉ែដែលមានក្នុងឆ្អឹង។ ទោះបីជាត្រូវការការសិក្សាបន្ថែមទៅលើទំនាក់ទំនងរវាង Folate និងសុខភាពឆ្អឹងក៏ដោយ ការញ៉ាំអាហារមាន Folate ដូចជាផ្លែត្រសក់ផ្អែមអាចជួយដល់សុខភាពឆ្អឹងដោយរក្សាអាស៊ីតអាមីណូ homocysteineឲ្យនៅកម្រិតធម្មតា។
ចំណែកឯវីតាមីន Kគឺមានចំណែកក្នុងការផលិតប្រូតេអ៊ីនសំខាន់ក្នុងឆ្អឹងឈ្មោះ osteocalcin។ ដូចនេះការញ៉ាំវីតាមីន K គ្រប់គ្រាន់គឺមានសារៈសំខាន់សម្រាប់ឆ្អឹង។ បន្ថែមពីនេះទៀត កោសិកាដែលមានតួនាទីបង្កើត និងបំបែកជាលិកាឆ្អឹងត្រូវការម៉ាញ៉េស្យូមដើម្បីដំណើរការត្រឹមត្រូវ។ ហេតុនេះហើយ ម៉ាញ៉េស្យូមគឺជាសារធាតុចិញ្ចឹមសំខាន់មួយទៀតសម្រាប់សុខភាពឆ្អឹង។
ផ្លែត្រសក់ផ្អែមក៏មានផ្ទុកនូវសារធាតុចិញ្ចឹមដែលជួយទ្រទ្រង់ដល់ឆ្អឹងក្នុងកម្រិតទាបដែលមានដូចជា កាល់ស្យូម ផូស្វ័រ និងស័ង្កសី។
៣. រក្សាលំនឹងជាតិស្ករក្នុងឈាម
ការសិក្សាជាច្រើនបានឲ្យដឹងថាអ្នកដែលញ៉ាំផ្លែឈើស្រស់រាល់ថ្ងៃអាចកាត់បន្ថយការកើតជំងឺទឹកនោមផ្អែម១២% បើប្រៀបធៀបទៅនឹងអ្នកដែលមិនសូវញ៉ាំផ្លែឈើ។ ក្នុងចំណោមអ្នកចូលរួមដែលមានជំងឺទឹកនោមផ្អែមស្រាប់ក្នុងពេលចាប់ផ្តើមការសិក្សាបានញ៉ាំផ្លែឈើយ៉ាងតិចបីដងក្នុងមួយសប្តាហ៍រកឃើញថាអាចកាត់បន្ថយហានិភ័យនៃការប្រឈមនឹងផលវិបាកពីជំងឺទឹកនោមផ្អែមពី១៣% ទៅ២៨%។
ទោះបីផ្លែត្រសក់ផ្អែមមានកាបូអ៊ីដ្រាតដែលអាចធ្វើឲ្យជាតិស្ករក្នុងឈាមឡើងជាបណ្ដោះអាសន្នក៏ដោយ ផ្លែនេះក៏មានជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងទៀតអាចជួយក្នុងការគ្រប់គ្រងកម្រិតជាតិស្ករដែរ។
៤. សុខភាពស្បែក
ញ៉ាំផ្លែត្រសក់ផ្អែមអាចជួយទ្រទ្រង់ដល់សុខភាពស្បែកដោយសារវីតាមីន C ដែលមានក្នុងផ្លែនេះ។ ការញ៉ាំវីតាមីន C ឲ្យបានគ្រប់គ្រាន់អាចជួយដល់ការផលិត collagen ដែលសំខាន់ក្នុងការជួសជុល និងរក្សាជាលិកាស្បែក។ វីតាមីន C ក៏ជាសាធាតុប្រឆាំងអុកស៊ីតកម្មអាចការពារស្បែកខូចខាតពីកម្ដៅថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
៥. ពង្រឹងប្រព័ន្ធភាពស៊ាំ
ប្រព័ន្ធភាពស៊ាំរបស់មនុស្សយើងត្រូវការសារធាតុចិញ្ចឹមច្រើនដើម្បីដំណើរការ ហើយវីតាមីន C គឺជាសារធាតុចិញ្ចឹមសំខាន់ដែលប្រព័ន្ធភាពស៊ាំត្រូវការ។ ការស្រាវជ្រាវបានរកឃើញថាការញ៉ាំវីតាមីន C គ្រប់គ្រាន់អាចជួយបង្ការ និងព្យាបាលការឆ្លងមេរោគនៅប្រព័ន្ធផ្លូវដង្ហើម និងប្រព័ន្ធផ្សេងៗទៀតដូចជា ជំងឺរលាកសួត និងជំងឺផ្ដាសាយ។
៦. សម្រួលដល់ការរំលាយអាហារ
ផ្លែត្រសក់ផ្អែមមានផ្ទុកជាតិសរសៃដែលអាចជួយឲ្យសុខភាពប្រព័ន្ធរំលាយអាហារប្រសើរឡើង។ ការញ៉ាំអាហារជាតិសរសៃគ្រប់គ្រាន់អាចពន្យឺតការឆ្លើយតបជាតិស្ករក្នុងឈាម សម្រួលដល់ការបន្ទោរបង់ឲ្យបានទៀងទាត់ និងការលូតលាស់របស់បាក់តេរីល្អក្នុងពោះវៀន។
អត្ថបទពាក់ព័ន្ធ៖ បើមិនចង់ទល់លាមក កុំញ៉ាំអាហារទាំងនេះច្រើនពេក
៧. សុខភាពភ្នែក
ផ្លែត្រសក់ផ្អែមផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មពីរ គឺ lutein និងzeaxanthin។ សារធាតុទាំងពីរនេះត្រូវបានគេស្គាល់ថាជាសារធាតុជួយទ្រទ្រង់ដល់សុខភាពភ្នែក និងការពារការបាត់បង់គំហើញដោយកត្តាអាយុទៀតផង។
ការស្រាវជ្រាវបានបញ្ជាក់ថា ការញ៉ាំអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មទាំងពីរនេះដូចជាផ្លែត្រសក់ផ្អែម ទឹកក្រូចស្រស់ ផ្លែគីវី និងផ្លែទំពាំងបាយជូរជាដើម អាចជួយរក្សាដល់ដំណើរការរបស់ភ្នែកពេញមួយជីវិត។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ទូច សុខា