backup og meta

យុវវ័យគួរញ៉ាំអីខ្លះ បើចង់បានសុខភាពល្អ រៀនឆ្លាត ធ្វើការរហ័ស?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Jul 05, 2019

    យុវវ័យគួរញ៉ាំអីខ្លះ បើចង់បានសុខភាពល្អ រៀនឆ្លាត ធ្វើការរហ័ស?

    មនុស្ស​យើង​ទោះ​ស្ថិត​ក្នុង​វ័យ​ណា​ក៏​ដោយ សុទ្ធ​តែ​ត្រូវ​ការ​សារធាតុ​ចាំ​បាច់​ដើម្បី​ទ្រទ្រង់​រាង​កាយ មិន​ថា​ក្មេង ចាស់ យុវវ័យ​ទេ គ្រាន់​តែ​ថា របប​អាហារ​អាច​នឹង​ខុស​គ្នា។ “Hello គ្រូពេទ្យ’ នឹង​លើក​យក​អាហារ​ល្អៗ​សម្រាប់យុវវ័យ ពិសេស​ប្រុសៗ ដើម្បី​ជួយ​ទ្រទ្រង់​សុខភាព​ឲ្យ​បាន​ល្អ រៀន​កាន់​តែ​ពូ​កែ ចាប់​ផ្តើម​ជីវិត​ការងារ​កាន់​តែ​ប្រសើរ។

    ១- ម៉េច​ក្មេង​ទើប​ពេញ​វ័យ​ត្រូវ​ការ​របប​អាហារ​មាន​តុល្យភាព?

    ពេញ​វ័យ មិន​សំដៅ​តែ​គ្រប់​ការ ឬ​គ្រប់​អាយុ​ប៉ុណ្ណោះ​ទេ ពេញ​វ័យ​ ជា​ពេល​វេលា​សំខាន់​បំផុត​ដែល​រាង​កាយ​ត្រូវ​ការ​ស្រូប​យក​អាហារ​ជីវជាតិ​ល្អៗ ដើម្បី​បំពេញ​តម្រូវ​ការ​លូត​លាស់​ជា​ច្រើន ដូច​ជា ឆ្អឹង ខួរ​ក្បាល និង​បង្កើន​ថាមពល​ ជាដើម។

    អំឡុង​ពេល​នេះ យើង​ត្រូវ​ការ​ថាមពល​ដើម្បី​បំពេញ​កិច្ចការ​ងារ​សំខាន់ៗ​មួយ​ចំនួន ពិសេស​ការ​ប្រកួត​ប្រជែង​ខ្លាំង ​ជា​មួយ​ការ​សិក្សា​ថ្នាក់​ឧត្តម ដែល​ជា​ស្ពាន​ត្រួស​ត្រាយ​ផ្លូវ​ទៅ​រក​អនាគត​ភ្លឺស្វាង ហើយ​បើ​មិន​មាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់ កាយ​សម្បទា សតិ​បញ្ហា​ ក៏​ចុះ​ខ្សោយ​ទៅ​តាម​ហ្នឹង​ដែរ។ យ៉ាង​ណា របប​អាហារ​សម្រាប់​យុវជន ក៏​ខុស​គ្នា​ពី​យុវតី​ ព្រោះ​ប្រុសៗ គឺ​ត្រូវ​ការ​អាហារ​មាន​ជីវជាតិ​បំប៉ន​ខ្ពស់​ជាង​ស្រីៗ។

    ២- អាហារ​មាន​តុល្យ​ភាព​សម្រាប់​យុវវ័យ

    រាង​កាយ​ត្រូវ​ការ​អាហារូបត្ថម្ភ​ប្រចាំ​ថ្ងៃ​ជា​ចាំ​បាច់ ដោយ​ក្នុង​នោះ អ្នក​ឯកទេស​បាន​ណែនាំ​ឲ្យ​​ញ៉ាំ​សារធាតុ​ចិញ្ចឹម​ក្នុង​កម្រិត​ត្រឹម​ត្រូវ​មាន​ដូច​ជា៖

    – អាហារ​ថាមពល៖ ២០០០ គីឡូកាឡូរី

    – ប្រូតេអ៊ីន៖ ៥០ ក្រាម

    – កាបូអ៊ីដ្រាត៖ ២៦០ ក្រាម

    – ស្ករ៖ ៩០ ក្រាម

    – ខ្លាញ់៖ ៧០ ក្រាម

    – ខ្លាញ់ឆ្អែត៖ ២០ ក្រាម

    – អំបិល៖ ៦ ក្រាម

    អត្ថបទ​ពាក់​ព័ន្ធ៖

    • អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង
    • ចង់​តម​អាហារ ផ្លែឈើ ៣ ប្រភេទនេះ​ល្អបំផុត​សម្រាប់​សុខភាព

    ៣- របប​អាហារ​ប្រចាំ​ថ្ងៃ​សម្រាប់​យុវវ័យ

    – អាហារ​ពេល​ព្រឹក៖ ដើម្បី​ផ្តល់​ភាព​រឹងមាំ​ដល់​មេតាបូលីស អាច​ចាប់​ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​អាហារ​ពេល​ព្រឹក​ដែល​សម្បូរ​ប្រូតេអ៊ីន។ បើ​យើង​ហាត់​ប្រាណ​ពេល​ព្រឹក​ទៀត​នោះ អាហារ​ពេល​ព្រឹក​សម្បូរ​ដោយ​ប្រូតេអ៊ីន ជួយ​ជំរុញ​ការ​ជា​សះស្បើយ និង​ជួសជុល​ឡើង​វិញ​នៃ​ប្រព័ន្ធ​សាច់​ដុំ។ ស៊ុត គឺ​ល្អ​សម្រាប់​អាហារ​ពេល​ព្រឹក ព្រោះ​មាន​តុល្យភាព​លើ​ប្រូតេអ៊ីន និង​ខ្លាញ់។ ជម្រើស​ដ៏​ល្អ​ផ្សេង​ទៀត រួម​មាន សាច់​ភ្លៅ​ក្រោយ​ជ្រូក​ឥត​ជាប់​ខ្លាញ់​ ត្រី ពិសេស​ត្រី​សាលម៉ុន និង​ពពួក​អាហារ​ផលិត​ពី​ទឹក​ដោះ​មាន​ខ្លាញ់​ទាប។ ដោយ​សារ​ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​ការ​ពេល​យូរ​ដើម្បី​បំបែក​ជាតិ​ប្រូតេអ៊ីន​ពី​អាហារ ហេតុ​នេះ​ញ៉ាំ​ប្រូតេអ៊ីន ជួយ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ អាច​ជួយ​កាត់​បន្ថយ​ចំនួន​កាឡូរី ពី​អាហារ​យើង​ញ៉ាំ​ពេញ​មួយ​ថ្ងៃ។

    – អាហារ​ថ្ងៃ​ត្រង់៖ អាហារ​ថ្ងៃ​ត្រង់ ជា​របប​អាហារ​ចាំ​បាច់​បំផុត គួរ​មាន​ផ្ទុក​ទាំង​ប្រូតេអ៊ីន​សុទ្ធ​គ្មាន​ជាប់​ខ្លាញ់ និង​កាបូអ៊ីដ្រាត​ក្នុង​ជាតិ​ម្សៅ​អាមី​ដុង។ យើង​ត្រូវ​ការ​កាបូអ៊ីដ្រាត​សម្រាប់​ការ​ផលិត​ថាមពល បើ​កាត់​បន្ថយ​ការ​ញ៉ាំ​កាបូអ៊ីដ្រាត នឹង​ធ្វើ​ឲ្យ​អស់​កម្លាំង។ យ៉ាង​ណា មិន​មែន​គ្រប់​កាបូអ៊ីដ្រាត​ទាំងអស់ ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​មាន​តុល្យភាព​ក្នុង​រាង​កាយ​នោះ​ទេ គួរ​បន្ត​ញ៉ាំ​កាបូអ៊ីដ្រាត​ផ្តល់​នូវ​កំណើន​ឡើង​ស្មើ នឹង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​កម្រិត​ដេរ។ គ្រាប់​ធញ្ញជាតិ​សម្រូប មាន​ជាតិ​កាក​សរសៃ​ខ្ពស់ គឺ​ជា​ជម្រើស​ល្អ ជួយ​ឲ្យ​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ និង​ជួយ​រក្សា​ថាមពល​រាង​កាយ​ទៀត​ផង។

    – អាហារ​ពេល​ល្ងាច៖ អាហារ​ពេល​ល្ងាច ចាំ​បាច់​ត្រូវ​មាន​កាបូអ៊ីដ្រាត លាយ​ជា​មួយ​ខ្លាញ់​ល្អ ដើម្បី​ជួយ​សុខ​ភាព​កាន់​តែ​ល្អ ជួយ​រាង​កាយ​ផលិត​ថាមពល​សម្រាប់​ការ​លូតលាស់ និង​ការ​ជួសជុល​ប្រព័ន្ធ​ដំណើរ​ក្នុង​រាង​កាយ​ដែល​ទទួល​ផល​ប៉ះពាល់​ពេញ​មួយ​ថ្ងៃ។ ខ្លាញ់​ល្អ​សម្រាប់​សុខ​ភាព​ល្អ សម្បូរ​ក្នុង​សាច់​ត្រី​សាលម៉ុន ត្រី​សាបាក់ ឬ​ត្រី​ឈាម ​គ្រាប់​ធញ្ញជាតិ និង​ប្រេង​ក្នុង​រុក្ខជាតិ​ជាដើម។ ជាមួយ​គ្នា​នេះ កុំ​ភ្លេច​បន្លែ​សម្បូរ​ជាតិ​ទឹក​ផង។

    – អាហារ​សម្រន់៖ សម្រាប់​អាហារ​សម្រន់​ដែល​អាច​បំពេញ​តម្រូវការ​ថាមពល និង​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​មាន​ដូចជា៖

    • បឺរ​សណ្តែក​ដី និង​ផ្លែ​ចេក​ដាក់​លើ​នំ​ប្រៃ
    • ក្រែម​ផ្លែប៊ើរ លាយ​ជាមួយ​បន្ទះ​សាច់​មាន់
    • សាច់​គ្រាប់​ធញ្ញជាតិ និង​ពោត​លីង
    • ក្រែម​មាន​ជាតិ​ខ្លាញ់​ទាប ជាមួយ​នំ​ប្រៃ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Jul 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម