backup og meta

ចំណុច​ល្អទាំង ៨ របស់ការ៉ុត ​គួរចែកគ្នាដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 23, 2021

    ចំណុច​ល្អទាំង ៨ របស់ការ៉ុត ​គួរចែកគ្នាដឹង

    ការ៉ុត ជា​ប្រភេទ​បន្លែដែល​អាច​ញ៉ាំ​ឆៅ ជាអន្លក់​ក៏បាន ចម្អិន​ឲ្យ​ឆ្អិន​ក្នុង​សម្ល​ក៏បាន ឬក្រឡុក ធ្វើជា​​​ភេសជ្ជៈ​ញ៉ាំ​ក៏បានដែរ។ ទាំង​ការ​ញ៉ាំ​ការ៉ុត​ឆៅ និង​ចម្អិន ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព។ នេះជា​អត្ថប្រយោជន៍ ៨​ យ៉ាង​របស់​ការ៉ុត ចំពោះ​សុខភាព៖

    ១- ជួយ​​​ភ្នែក

    ការ៉ុត សម្បូរ​ដោយ​វីតាមីន A ជួយ​ដល់​ភ្នែក។ ជាធម្មតា បើ​វីតាមីន A ក្នុង​ខ្លួន​ធ្លាក់​ចុះ វាបង្ក​ឲ្យ​មាន​ភាព​មិនប្រក្រតី​ដល់​កែវភ្នែក (Xerophthalmia) ហើយ​ធ្វើ​ឲ្យ​មើល​មិនឃើញ​អ្វីទេ នៅពេល​យប់។ ចំណែក​សារធាតុ​អុកស៊ីតកម្ម Lutein និង Zeaxanthin ក្នុង​ការ៉ុត ក៏ជួយ​ដល់​សុខភាព​ភ្នែក​ដែរ។

    ២- ជួយ​រក្សា​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម

    ជាតិ​សរសៃ​ក្នុង​ការ៉ុត ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម កម្រិត​អាំងស៊ុយលីន និង​សុខភាព​ផ្លូវ​ដង្ហើម។

    ៣- ជួយ​រក្សា​ទម្ងន់

    ក្នុង​ការ៉ុត ១ ​មើម មាន​ជាតិទឹករហូត​ដល់ ៨៨% ហើយ​ការ៉ុត​មាន​កាល់ឡូរី​ទាប​មែនទែន ដោយ​ទឹក​ការ៉ុត ១ ​កែវ មាន​ត្រឹមតែ ៥២ ​កាល់ឡូរី​ប៉ុណ្ណោះ។ ដូច្នេះ ការញ៉ាំ​ការ៉ុត មិន​បង្ក​ឲ្យ​ឡើង​ទម្ងន់​ទេ។

    ៤- ជួយ​កាត់បន្ថយ​ហានិភ័យ​មហារីក

    សារធាតុ​អុកស៊ីតកម្មក្នុង​ការ៉ុត ពាក់ព័ន្ធ​នឹង​ការ​កាត់បន្ថយ​ហានិភ័យនៃជំងឺ​មហារីក​ជាច្រើន​ប្រភេទ ដូចជា មហារីកសួត ក្រពេញ​ប្រូស្ដាត និង​ឈាម។ ការសិក្សា​មួយ​នៅ​ក្នុង​កាសែត​អាហារ​បំប៉ន​របស់​អាមេរិក American Journal of Clinical Nutrition រកឃើញ​ថា អ្នក​ញ៉ាំ​សារធាតុ​អុកស៊ីដង់ Carotenoid មាន​ហានិភ័យ​ទាបជាង ២១% ប្រឈម​នឹង​មហារីក​សួត។

    ផឹកទឹកការ៉ុត

    ៥- ជួយ​ដល់​សម្ពាធឈាម

    ជាតិ​ប៉ូតាស្យូមក្នុង​ការ៉ុត មាន​មុខងារ​សំខាន់​ជួយ​ដល់​សម្ពាធ​ឈាម ដោយ​រក្សា​តុល្យភាព​កម្រិត​ជាតិ​សូដ្យូម និង​សម្អាត​ជាតិ​សូដ្យូម ចេញពី​រាងកាយ ដែល​ជួយ​ដល់​ដំណើរការ​របស់​បេះដូង។

    ៦- ​ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង

    ការសិក្សា​មួយរបស់​ហូឡង់ បាន​ពិនិត្យ​មើល​លើ​ក្រុម​បន្លែ និង​ផ្លែឈើ ជួយ​ការពារ​ដល់​បេះដូង ដោយអ្នក​ស្រាវជ្រាវរកឃើញ​ថា ការ៉ុតពាក់ព័ន្ធ​ជាមួយ​ហានិភ័យ​ទាបជាង ៣២% នៃ​ការ​កើត​ជំងឺ​បេះដូង។

    ៧- ​​ជួយ​ដល់​ប្រព័ន្ធ​ការពារ

    វីតាមីន C ក្នុង​ការ៉ុត គឺ​សំខាន់​ចំពោះ​ប្រព័ន្ធ​ការពារ និង​ការព្យាបាល។ ចំណែក​វីតាមីន A ក្នុង​ការ៉ុត ក៏ជួយ​ដល់​ប្រព័ន្ធ​ការពារ ក្នុង​ការ​កម្ចាស់​បាក់តេរី ចេញពី​រាងកាយ​​ផងដែរ។

    ៨- ក៏ជា​អាហារ​បំប៉ន​ផងដែរ

    ក្រៅពី​មុខងារ​សំខាន់ៗ ៧​ ខាងលើ ការ៉ុត ជា​អាហារ​បំប៉ន មាន​វីតាមីន B និង​វីតាមីន K ជួយ​ការពារ​ការ​រលាក សុខភាព​ខួរក្បាល និង​ថ្លើម និង​បង្កើន​ថាមពល​ផងដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Aug 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម