៣. ផ្ដល់សំណើមដល់ស្បែកជារៀងរាល់ថ្ងៃ
ទោះបីជាយើងមានស្បែកខ្លាញ់ក៏ពិតមែន ប៉ុន្តែការផ្ដល់សំណើម និងជាតិទឹកដល់ស្បែកនៅតែជារឿងសំខាន់។ ជាធម្មតា ស្បែកនឹងបាត់បង់គុណភាពនៅពេលដែលគ្មានជាតិសំណើម។ ដូច្នេះហើយ ស្រីៗយើងគប្បីប្រើប្រាស់ក្រែមផ្ដល់សំណើមដែលមានអាស៊ីដHyaluronic ដែលមានភាពស្រាល និងមិនមានជាតិប្រេង។
៤. ជម្រុះកោសិកាចាស់ៗចេញ
ដើម្បីជៀសវាងការកើតមុន ចូរជម្រុះកោសិកាចាស់ៗជាប្រចាំ។ ការកម្ចាត់ជាតិពុល និងភាពកខ្វក់ដែលមាននៅលើរន្ធញើស នឹងធ្វើឲ្យស្បែកត្រលប់មករកសភាពល្អប្រសើរឡើងវិញ។ ចូរជ្រើសរើសក្រែមជម្រុះកោសិកាចាស់ៗដែលមានអាស៊ីដGlycolic។
៥. លាងសម្អាតមុខជាមួយនឹងទឹកធម្មតា
ប្រសិនបើយើងមានស្បែកប្រភេទខ្លាញ់ ហើយតែងតែប្រើប្រាស់ហ្វូមលាងមុខ ឬសាប៊ូច្រើនដងក្នុងមួយថ្ងៃ ចូរបញ្ឈប់ជាបន្ទាន់។ ការប្រើប្រាស់ហ្វូមច្រើនពេក អាចប៉ះពាល់ដល់ស្បែក ព្រមទាំងបង្អាក់តុល្យភាពអាស៊ីដAlkaliនៃស្បែក។ រីឯការត្រដុសមុខ ក៏អាចធ្វើឲ្យកើតមានបញ្ហាមុនផងដែរ។ ដូច្នេះហើយ គ្នាយើងគួរប្រើទឹកធម្មតា ហើយលាងមុខឲ្យបានញឹកញាប់ នៅអំឡុងពេលថ្ងៃ និងលាងជាមួយនឹងហ្វូមលាងមុខត្រឹមតែពីរដងក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ។