២. សំបកចេក
សំបកចេកសម្បូរទៅដោយប៉ូតាស្យូម វីតាមីន និងសារធាតុរ៉ែ ដែលអាចជួយពង្រឹងរបាំងការពារស្បែក ក៏ដូចជាជួយបញ្ចៀសការបំផ្លាញ និងការកើតមុនផងដែរ។
របៀបធ្វើ៖ ចូរកាត់សំបកចេកទុំជាបំបែកតូចៗ ហើយត្រដុសថ្នមៗនៅលើផ្ទៃមុនដែលលាងសម្អាតរួច រយៈពេល១០នាទី។ ធ្វើបែបនេះ២ដងក្នុងមួយថ្ងៃ រយៈពេល២ទៅ៣ថ្ងៃ រហូតដល់បញ្ហាមុនបានធូរស្រាល។
៣. កញ្ចប់តែបៃតង
កញ្ចប់តែបៃតងអាចជួយគ្រប់គ្រងការផលិតខ្លាញ់ ប្រឆាំងនឹងការរលាក និងរារាំងការកកើតឡើងនៃបាក់តេរីដែលបង្កឲ្យកើតមុន។
របៀបធ្វើ៖ យកកញ្ចប់តែចំនួន២ជ្រលក់ទឹកបន្តិច ទើបដាក់ចូលទៅក្នុងទូរទឹកកក។ នៅពេលដែលកញ្ចប់តែត្រជាក់ យើងអាចយកវាមកបិទនៅលើមុន និងទុកចោលរយៈពេល១០នាទី។ ចុងក្រោយ ទើបលាងសម្អាតចេញជាមួយនឹងទឹកត្រជាក់ជាការស្រេច។

៤. ម្សៅសូដា
ជាក់ស្ដែង ម្សៅសូដាជាប្រភពនៃសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ល្អឯក ដែលអាចជួយកម្ចាត់សំណល់ខ្លាញ់ បន្ថយការរលាក ក៏ដូចជាធ្វើឲ្យកម្រិតpHរបស់យើងមានតុល្យភាព។
របៀបធ្វើ៖ ត្រដុសល្បាយម្សៅសូដាជាមួយនឹងទឹកដោយផ្ទាល់នៅលើមុន និងទុកចោលរយៈពេល១០នាទី។ លាងសម្អាតចេញ ក៏ដូចជាបន្តធ្វើវា២ថ្ងៃម្ដង រហូតដល់បញ្ហាមុនបានធូរស្បើយ។