តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ទម្លាប់​ ៥យ៉ាង​ អាចធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​

    ទម្លាប់​ ៥យ៉ាង​ អាចធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​

    បញ្ហា​មុន​ជា​កង្វល់​របស់​ស្រី​ៗ​យើង​ ដែល​អាច​​ធ្វើ​ឲ្យ​​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​សម្រស់​ខ្លួន​ឯង​។ មួយ​វិញ​ទៀត​ ប្រសិនបើ​យើង​ថែទាំ​មិន​បាន​ត្រឹមត្រូវ​ទេ​នោះ​​ មុន​នឹង​បង្ក​ជា​​ស្លាកស្នាម​នៅ​លើ​ផ្ទៃ​មុខ​រយៈពេល​យូរ ព្រម​ទាំង​ពិបាក​ក្នុង​ការ​ព្យាបាល​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ បើ​គ្នា​យើង​មិន​ចង់​ឲ្យ​បញ្ហា​មុន​កាន់​តែ​យ៉ាប់យ៉ឺន​ទេ​នោះ​​ យើង​គប្បី​ជៀសវាង​ ក៏​ដូចជា​បញ្ឈប់​ទម្លាប់​ទាំង ​៥​នេះ​ជា​បន្ទាន់​។

    ១. ញេច​មុន​

    នៅ​ពេល​ដែល​យើង​ញេច​មុន​ បាក់តេរី​​មិន​ត្រឹម​តែ​រាលដាល​ទៅ​កន្លែង​ផ្សេង​នៃ​ផ្ទៃ​មុខ​នោះ​ទេ វា​ក៏​អាច​បង្ក​ជា​ស្លាកស្នាម​ផង​ដែរ​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​ជៀសវាង​ការ​ញេច​មុន​ដោយ​ខ្លួន​ឯង​ ទើប​ជា​ការ​ប្រសើរ​។

    ២. ប្រើប្រាស់​ផលិតផល​ច្រើន​មុខ​ពេក​

    គ្នា​យើង​មួយ​ចំនួន​ ដែល​បារម្ភ​ខ្លាំង​ពី​បញ្ហា​មុន ​​អាច​នឹង​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​ច្រើន​មុខ​​ក្នុង​ពេល​តែ​មួយ ដើម្បី​កាត់បន្ថយ​មុន​។ ប៉ុន្តែ​ ការ​ប្រើប្រាស់​ផលិតផល​ច្រើន​ពេក​ អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​យើង​កាន់​តែ​រលាក​ទៅ​វិញ​។ ក្នុង​ករណី​ដែល​ទម្លាប់​ថែ​ស្បែក​ក្នុង​ការ​បញ្ចៀស​ពី​​បញ្ហា​មុន​របស់​យើង​​មិន​មាន​ប្រសិទ្ធភាព​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​សើស្បែក​​ជំនួស​វិញ​។

    ៣. មិន​លាង​សម្អាត​មុខ​ក្រោយ​ហាត់​ប្រាណ​

    ជាមួយ​គ្នា​នេះ​ដែរ​ ញើស​ និង​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃ​មុខ​ ក្រោយ​ពេល​ដែល​យើង​ហាត់​ប្រាណ​រួច អាច​ទាក់ទាញ​ធូលី​ដី ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​មុន​នៅ​ថ្ងៃ​បន្ទាប់​។ ដូច​នេះ​​ យើង​គប្បី​លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត​ ក្រោយ​ហាត់​ប្រាណ​រួច​។

    បញ្ហាមុន

    ៤. ជម្រុះ​កោសិកា​ចាស់​ច្រើន​ជ្រុល​

    ការ​ជម្រុះ​កោសិកា​​ចាស់​ច្រើន​ជ្រុល ​អាច​​ធ្វើ​ឲ្យ​មុន​បែក និង​បង្ក​ជា​ស្លាកស្នាម​ជា​រៀង​រហូត​។ ហេតុ​នេះ​ហើយ​ យើង​មិន​គួរ​ជម្រុះ​កោសិកា​លើស​ពី​ ២​ដង​ក្នុង​មួយ​សប្ដាហ៍​ឡើយ​។

    ​​​​៥. ប្រើប្រាស់​ផលិតផល​តែ​នៅ​ពេល​ឡើង​មុន​

    បើសិនជា​យើង​មាន​ស្បែក​ដែល​ងាយ​កើត​មុន​ ការ​បង្កើត​ទម្លាប់​ថែទាំ​ស្បែក​ប្រឆាំង​នឹង​មុន​ជា​ប្រចាំ​ មាន​គុណប្រយោជន៍​ល្អ​បំផុត ជា​ជាង​ការ​ប្រើប្រាស់​ផលិតផល​ទាំង​នោះ​តែ​នៅ​ពេល​មាន​មុន​ទៅ​ទៀត​។ ពិត​ណាស់​ ការ​ប្រើ​ផលិតផល​ប្រឆាំង​នឹង​ការ​កើត​មុន​​ភ្លាម​ៗ​នៅ​លើ​ស្បែក​ អាច​ធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​អាក្រក់​ទៅ​ៗ ពីព្រោះ​ស្បែក​របស់​យើង​ងាយ​ប្រតិបត្តិ​ស្រាប់​ ហើយ​ស្បែក​​ត្រូវការ​ពេលវេលា​ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ផលិតផល​ដែល​យើង​កំពុង​តែ​ប្រើ​ទាំង​នោះ​។

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 07/12/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: