២- វិធីព្យាបាលមុនដោយចាក់ថ្នាំក្រោមស្បែក
ការចាក់ថ្នាំទៅក្រោមស្បែកមុខ ជាវិធីព្យាបាលមួយ មិនមែនជាការវះកាត់ ដោយអ្នកជំនាញព្យាបាលបញ្ហាមុន នឹងប្រើម្ជុលតូចៗ ជាមួយថ្នាំមួយចំនួន ចាក់ទៅក្រោមជាលិកាស្បែក។ ការចាក់ថ្នាំទៅក្រោមស្បែក ជាវិធីសាស្រ្តសម្រាប់ព្យាបាលបញ្ហាជាច្រើន ពិសេសបញ្ហាមុន និងមិនប៉ះពាល់សុខភាពធ្ងន់ធ្ងរនោះទេ ដោយថ្មីៗនេះ ពលរដ្ឋជាច្រើននៅទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក ទទួលស្គាល់ថា វិធីព្យាបាលបែបនេះ ពិតជាមានប្រសិទ្ធភាពខ្ពស់។
ការចាក់ថ្នាំទៅក្រោមស្បែក អាចព្យាបាលបញ្ហាមុន តាមរយៈការភ្ញោចទាំងសារធាតុគីមី និងរាងកាយ។ ការចាក់ថ្នាំពិសេសមួយចំនួន អាចបង្កើតសារធាតុប្រឆាំងអុកសុីតកម្មទៅលើស្បែក ដើម្បីបន្ថយការបញ្ចេញខ្លាញ់ ជួយឲ្យបញ្ហាកើតមុនប្រសើរឡើង។ ក្រៅពីនេះ វិធីសាស្ត្រចាក់ថ្នាំក្រោមស្បែក អាចភ្ញោចឲ្យមានការលូតលាស់កោសិកាថ្មីៗ ជំនួសកោសិកាចាស់ដែលងាប់ ជួយឲ្យស្បែកភ្លឺថ្លាជាងមុនទៀតផង។
បញ្ហាមុន ពិតណាស់ អាចព្យាបាលបានជាសះស្បើយ តាមរយៈការព្យាបាលមួយដ៏ត្រឹមត្រូវ និងទម្លាប់រស់នៅមួយដែលសមស្រប។ យ៉ាងណា គ្នាយើងគួរពិគ្រោះជាមួយអ្នកឯកទេសស្បែក ដើម្បីទទួលព័ត៌មានបន្ថែម ពីវិធីសាស្ត្រព្យាបាល និងជម្រើសផ្សេងទៀត។