home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

​ទម្លាប់​មិន​ល្អ ៦ យ៉ាង​ ធ្វើ​ឲ្យ​អ្នក​កើត​មុន ​​ព្យាបាល​មិនជា​សោះ

​ទម្លាប់​មិន​ល្អ ៦ យ៉ាង​ ធ្វើ​ឲ្យ​អ្នក​កើត​មុន ​​ព្យាបាល​មិនជា​សោះ

ការព្យាបាល​មុន ​ត្រូវ​ការពេល ទើប​ឃើញ​លទ្ធផលល្អ។ ប៉ុន្តែ ទន្ទឹមនឹងកំពុង​ព្យាបាល មាន​គ្នាយើង​ឡើង​មុន​ខ្លះ តក់ក្រហល់ បង្ក​ជាទម្លាប់​មិន​ល្អមួយ​ចំនួន ដែល​ធ្វើ​ឲ្យ​មុខ នៅ​តែ​ឡើង​មុន​ដដែល។

១- ប្រើ​វិធី​ព្យាបាល​ច្រើន​ពេក

​យើង​អាច​គិត​ថា បើ​វិធី​ព្យាបាល​មាន​ប្រសិទ្ធភាព អាច​ធ្វើ​វា​ច្រើន​ឆាប់ជា ឬ​គិត​ថា ​បើ​ព្យាបាល​ច្រើន​វិធី​ចូល​គ្នា ជា​កាន់​តែ​លឿន។ តាម​ពិត​ ការ​ព្យាបាល​ច្រើន​ពេក នឹង​ធ្វើ​ឲ្យ​ស្បែក​ខូច​ទៅ​វិញ គួរ​ប្រើ​វិធី​ណា​តែ​មួយ​ឲ្យ​ច្បាស់​លាស់ លុះ​ត្រា​តែ​គ្រូពេទ្យ​ប្រាប់​ឲ្យ​យើង​ប្រើ​លើស​ពី​មួយ​វិធី។

២- មិន​ព្យាយាម​ព្យាបាល​ឲ្យ​គ្រប់​រយៈពេល

ការ​ព្យាបាល​ជា​ច្រើន ត្រូវ​ការ​ពេល​យូរ​ដើម្បី​ឃើ​ញ​ភាព​ប្រែ​ប្រួល​លើ​ស្បែក ព្រោះ​បញ្ហា​មុន​ត្រូវ​ការ​ពេល​យូរ​ ដើម្បី​ជា​សះ​ស្បើយ។ សម្រាប់​ការ​ព្យាបាល​ខ្លះ យើង​នឹង​រង​​​ផល​រំខាន​ខ្លះ​ ពេល​ប្រើ​លើក​ដំបូង​ ប៉ុន្តែ​កុំ​​បារម្ភ ព្រោះ​ផល​រំខាន​ទាំង​នេះ អាច​គ្រប់​គ្រង​បាន ហើយ​លទ្ធ​ផល​នឹង​មក​នៅ​តាម​ក្រោយ។

៣- សម្អាត ឬ​ខាត់​ស្បែក​ខ្លាំង​ពេក

យើង​អាច​គិត​ថា សម្អាត​មុខ ឬ​ការ​ខាត់​ស្បែក អាច​ជួយ​ជម្រុះ​​បញ្ហា​មុន ប៉ុន្តែ​ត្រូវ​ដឹង​ផង ឡើង​មុន​មិន​មែន​មក​ពី​ស្បែក​កខ្វក់​ទាំង​ស្រុង​ទេ។ ធ្វើ​បែប​នេះ​ត្រឹម​តែ​មិន​ជួយ​បញ្ហា​មុន​បាន ថែម​ទាំង​ជម្រះ​សារធាតុ​ខ្លាញ់​សម្រាប់​ការ​ពារ និង​ផ្តល់​សំណើម​ដល់​ផ្ទៃ​មុខ​ទៀត​ផង។

ផ្ទុយ​មក​វិញ ពេល​ឡើង​មុន ស្បែក​យើង​ងាយ​នឹង​មាន​ប្រតិកម្ម ត្រូវ​ការ​​ថ្មម ហើយ​ការ​លាង​សម្អាត​ ឬ​ខាត់​ស្បែក​ខ្លាំង​ពេក រឹត​តែ​ធ្វើ​ឲ្យ​រលាក​ដល់​ស្បែក​ថែម​ទៀត។ ដូច​នេះ ត្រូវ​លាង​សម្អាត​មុខ​ថ្មមៗ ជា​មួយ​សាប៊ូ ២ ដង​/ថ្ងៃ។

ព្យាបាលមុន Hello គ្រូពេទ្យ

អត្ថបទពាក់ព័ន្ធ៖

  • ន៎ុះ! មុនមិន​មែន​ចេះ​តែ​កើត​ទេ តែបើកើតអាចមាន​បញ្ហា​ទាំង​នេះ
  • ស្បែក​មុខ​ខូង​ដោយ​សារ​មុន អាច​​ស្អាត​វិញ ឲ្យ​តែ​ដឹង​វិធី​ព្យាបាល​ត្រឹម​ត្រូវ

៤- ប្រើផលិត​ផល​មិន​ត្រឹម​ត្រូវ

នៅ​ពេល​ឡើង​មុន​លើក​ដំបូង យើង​អាច​ជម្រះ​ចេញ​ដោយ​ស្រួល​ជាមួយ​សាប៊ូ​មាន​ជាតិ​កាត់​ខ្លាំង ប៉ុន្តែ​សាប៊ូ​ប្រភេទ​នេះ ផ្ទុក​ជាតិ​អាល់​កុល អាច​ធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​ធ្ងន់។

​គួរ​ជ្រើស​យក​ផលិត​ផល​ណា​គ្មាន​ជាតិ​គ្រឿង​សម្អាង ដើម្បី​កុំ​ឲ្យ​ស្ទះ​រន្ធ​រោម។ ផលិត​ផល​​មាន​ជាតិ​ខ្លាញ់ ឬ​ក្រែម​ការ​ពារ​កម្តៅ​ថ្ងៃ អាច​​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​រោម បង្ក​ឲ្យ​ឡើង​មុន។ យើង​អាច​ប្រើ​​ផលិត​ផល​ថោកៗក៏​បាន ប៉ុន្តែ​ពេល​ខ្លះ​ផលិត​ផល​ថោក​ៗ ច្រើន​តែ​មិន​ល្អ។

៥- ញេច​មុន

មុន​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ជា​សះស្បើយ បើ​រពឹស​ញេច​មិន​ឈប់ បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ ព្រោះ​បន្ទាប់​ពី​ញេច ស្បែក​នឹង​ឡើង​ក្រហម​ហើម ហើយ​ពួក​បាក់​តេរី​កាន់​មាន​ឱកាស​ចូល​ទៅ​កន្លែង​ដែល​យើង​ញេច​បង្ក​ឲ្យ​ឡើង​មុន​កាន់​តែ​ច្រើន។

៦- ជួប​អ្នក​ឯកទេស​ស្បែក​មិន​ទាន់​ពេល

បើ​ពេទ្យ​ឯកទេស​ស្បែក​ណាត់​ទៅ​ជួប ត្រូវ​ទៅ​ជួប​ឲ្យ​ទៀង​ពេល ព្រោះ​ពេទ្យ​អាច​ណែ​នាំ​បន្ថែម ឬ​ប្តូរ​វិធី​ព្យាបាល ទៅ​តាម​ស្ថាន​ភាព​ជំងឺ​យើង​ជាក់ស្តែង ឬ​ប្តូរ​ថ្នាំ​ណា​ធ្វើ​ឲ្យ​ស្បែក​មាន​បញ្ហា។

គ្នា​យើង​មួយ​ចំនួន មិន​បាន​ទៅ​ជួប​ពេទ្យ​ឯក​ទេស​ស្បែក​ឲ្យ​បាន​ទាន់​ពេល​ទេ លុះ​ត្រា​តែ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ។ ករណី​នេះ ពេទ្យ​អាច​ត្រូវ​ការ​វិធី​ព្យាបាល​មួយ ដែល​កាន់​តែ​ស្មុគស្មាញ​ក៏​ថា​បាន។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Top 8 Acne Treatment Mistakes. http://www.webmd.com/skin-problems-and-treatments/acne/features/acne-treatment-mistakes#1. Accessed November 14, 2016.

9 most common acne-treatment mistakes. http://www.enrichclinic.com.au/9-of-the-most-common-acne-treatment-mistakes/. Accessed November 14, 2016.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Chorn Sophearom កែសម្រួល​ចុងក្រោយ 28/10/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត