ស្រីៗអាចឡើងមុនលើថ្ងាស ដោយមិនដឹងខ្លួន បើហ៊ានតែលេងម៉ូដសក់ទម្លាក់គ្របពីលើថ្ងាស។ “Hello គ្រូពេទ្យ” នឹងប្រាប់មូលហេតុខ្លះៗខាងក្រោមនេះ៖
ការមករដូវចុងក្រោយ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ស្រីៗអាចឡើងមុនលើថ្ងាស ដោយមិនដឹងខ្លួន បើហ៊ានតែលេងម៉ូដសក់ទម្លាក់គ្របពីលើថ្ងាស។ “Hello គ្រូពេទ្យ” នឹងប្រាប់មូលហេតុខ្លះៗខាងក្រោមនេះ៖
១- សក់គ្របលើថ្ងាសបង្កឲ្យមានមុន?
ជាការពិត ព្រោះបែបនេះធ្វើឲ្យពពួកបាក់តេរី មានឱកាសបង្កមុនលើស្បែកយើង ដោយសារជាតិប្រេង និងកោសិកាស្បែកចាស់ៗទៅកកស្ទះនៅគល់រោម។ មួយវិញទៀត ការប៉ះទង្គិចញឹកញាប់រវាងសក់ និងស្បែកអាចជាមូលហេតុធ្វើឲ្យថ្ងាសឡើងជាំ ដោយសារតែមានផ្តុំជាតិប្រេងនៅលើសក់ និងកោសិកាស្បែកចាស់ៗ ពិសេស ទម្លាក់សក់គ្របថ្ងាស នាំឲ្យស្បែកខ្វះអុកស៊ីហ្សែន។ បញ្ហានេះអាចកាន់តែធ្ងន់ បើសក់មានជាតិប្រេងច្រើន។
២- ដំណោះស្រាយបញ្ហាមុនលើថ្ងាស
វិធីសាស្រ្តមានប្រសិទ្ធភាពបំផុត គឺកុំជ្រើសយកម៉ូដសក់គ្របលើថ្ងាស។ យើងអាចលើកវាចងបត់ទៅក្រោយដើម្បីឲ្យស្បែកអាចដកដង្ហើមបាន ឬអាចចងសក់ដោយកៅស៊ូចងសក់ ប្រើបូរលើកសក់ឡើង ក្រងសក់ខាងមុខឡើង ឬក្រងទីទុយ កាន់តែគួរឲ្យស្រលាញ់។ ប្រើគ្រឿងខាត់ស្បែកមុខមានសារធាតុកាត់ខ្លាំង បង្កឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង គួរប្រើផលិតផលមានជាតិកាត់តិច អាចប្រើសេរ៉ូមជម្រុះកោសិកាចាស់ នៅពេលយប់ក៏បាន។
យើងអាចព្យាបាលបញ្ហាស្បែកជាំនៅលើថ្ងាស ដោយប្រើអាស៊ីដសាលីស៊ីលីត (Salicylic Acid) ឬទិញថ្នាំមានសារធាតុ បង់សូពែរ៉ុកស៊ីដ (Benzoyl peroxide) និងអាស៊ីដសាលីស៊ីលីត (Salicylic Acid) ដោយខ្លួនឯង។ សាកសួរអ្នកឯកទេសស្បែកប្រភេទថ្នាំដទៃទៀត បើផលិតផលទាំងនោះពុំមានប្រសិទ្ធភាព។
ក្រៅពីនេះ ផ្លាស់ប្តូរម៉ូដតុបតែងសក់ អាចកាត់បន្ថយការផលិតកំណើនជាតិខ្លាញ់ពីស្បែក។ បើយើងលេងម៉ូដសក់ ចាំបាច់ប្រើស្រ្ពាយបាញ់ គួរបាញ់វាទៅលើក្រាស់ រួចចាំសិតសក់ កុំបាញ់លើសក់ដោយផ្ទាល់ ប្រយ័ត្នត្រូវមុខ អាចបាញ់នៅចំកណ្តាលដល់ចុងក៏បាន បែបនេះបញ្ហាមុនបង្កដោយប្រេងលាបសក់ លែងកើតមានទៀតហើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើវិធីគណនានេះ គឺដើម្បីរកថ្ងៃសម្រាលកូន។ វិធីនេះអាចប៉ាន់ស្មានថ្ងៃសម្រាលបាន តែមិនធានាថាត្រឹមត្រូវទាំងស្រុងទេ។ ស្រ្តីភាគច្រើន មិនទាំងអស់ទេ អាចឆ្លងទន្លេមុន ឬក្រោយមួយសប្ដាហ៍ នៃពេលវេលាប៉ាន់ស្មាននេះ។
រយៈពេលវដ្ដរដូវ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Will bangs make my forehead break out? http://health.howstuffworks.com/skin-care/daily/tips/will-bangs-make-my-forehead-break-out-.htm. Accessed May 16, 2017.