backup og meta

ស្រីៗបើពាក់អាវទ្រនាប់យូរថ្ងៃទើបបោកគក់ តើល្អអត់ណ៎?

ស្រីៗបើពាក់អាវទ្រនាប់យូរថ្ងៃទើបបោកគក់ តើល្អអត់ណ៎?

ជឿ​ថា​មាន​បងប្អូន​ស្ត្រី​មួយ​ចំនួន​ធ្លាប់​ពាក់​អាវ​ក្នុង​ដដែល​ៗ ហើយ​អ្នក​ខ្លះ​ក៏​បារម្ភ និង​អ្នក​ខ្លះ​ទៀត​ក៏​គិត​ថា​វា​គ្មាន​បញ្ហា​អ្វី​ទេ ព្រោះ​អាវ​ទ្រនាប់​មិន​ប៉ះពាល់​នឹង​ធូលី ឬ​មិន​ប្រឡាក់​អ្វី​ឡើយ។ តែ​ទោះជា​បែបនេះនៅតែ​មាន​អ្នក​ចង់​ដឹង​ថាការ​ពាក់​អាវ​ក្នុង​ដដែល​ៗ ​ច្រើន​ថ្ងៃ មាន​ផល​ប៉ះពាល់​ឬ​ក៏​អត់? កញ្ញា លីន ប៉ុល្លីកា អ្នក​លក់​សម្លៀកបំពាក់ ស្បែក​ជើង​ក្នុង​ផ្សារ​ធំ​ថ្មី បាន​ឲ្យ​ដឹង​ថា ការ​ពាក់​អាវ​ក្នុង​ដដែល​ៗ​មិន​ល្អ​ទេ។

យុវតី​វ័យ ២៣ ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អាវ​ទ្រនាប់​យើង​ពាក់​រាល់ថ្ងៃ​ពិតជា​កខ្វក់​ខ្លាំង​ណាស់ ព្រោះ​ញើស និង​ខ្លាញ់​ដែល​ចេញ​ពី​រាងកាយ​នឹង​ប្រមូលផ្ដុំ​នៅ​ជាប់​លើ​អាវ​ទ្រនាប់ ។ ដូចនេះ​ហើយ​នៅ​ពេល​យើង​ពាក់​អាវ​ក្នុង​ដដែល ស្បែក​សុដន់​នឹង​ក្រហាយ ឬ​រមាស់។

អ្នក​លក់​សម្លៀកបំពាក់​រូប​នេះ​បាន​បន្ត​ទៀត​ថា រាល់​ការ​បែកញើស ជាតិ​ប្រេង​ដែល​ជាប់​អាវ​ទ្រនាប់​បង្កើត​បាន​ជា​បាក់តេរី បូក​រួម​អាវ​ក្នុង​មាន​អេប៉ុង​ដែល​អាច​ជក់​ទឹក​ទៀត​នោះ ធ្វើឲ្យ​ស្បែក​ទៅ​ជា​កើត​មុន​នៅ​តំបន់​នោះ​ទៀត​ផង។

“តាម​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត​គេ​បង្ហាញ​ថា អាវ​ទ្រនាប់​ដែល​យើង​ពាក់​វា​រាល់ថ្ងៃ​មិន​ត្រឹម​បង្ក​ឲ្យ​ដើម​ទ្រូង​មាន​បញ្ហា​ក្រហាយ កើត​មុន ឬ​ស្បែក​ត្រង់​នោះ​មិន​ស្អាត​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើឲ្យ​ដើមទ្រូង​យើង​យារ​ផង​ដែរ ព្រោះ​អាវ​ក្នុង​ពាក់​រាល់ថ្ងៃ​វា​នឹង​រីក​ទំហំ ហើយ​កាលណា​អាវ​យារ​ខុស​ទំហំ យើង​នៅ​បន្ត​ពាក់ ធ្វើឲ្យ​ខូច​ទ្រង់ទ្រាយ​សុដន់​ទៀត​ផង”។

អាវទ្រនាប់

តើ​អាវ​ក្នុង​ពាក់​បាន​ប៉ុន្មាន​ដង ទើប​បោក​ទឹក​ម្ដង? ប៉ុល្លីកា បាន​បន្ថែម​ទៀត​ថា មនុស្ស​ស្រី​មាន​អាវ​ក្នុង​ច្រើន​ប្រភេទ តម្រូវ​តាម​ម៉ូដ​សម្លៀកបំពាក់​ខ្លះ ដូចនេះ​បើ​យើង​ពាក់​អាវ ដើម្បី​តែ​ទៅ​ណា​មួយ​ភ្លែត អាច​ពាក់​បាន ៣ ដង ប៉ុន្តែ​ប្រសិនបើ​យើង​ពាក់​អាវ​ក្នុង​ពេញ​មួយ​ថ្ងៃ ហើយ​មាន​បែកញើស​ទៀត​នោះ គួរតែ​ពាក់​ម្ដង​រួច​បោក​គក់​ទៅ។

មួយ​វិញ​ទៀត​ការ​ឧស្សាហ៍​បោក​គក់ ធ្វើឲ្យ​អាវ​ទ្រនាប់​ឆាប់​យារ ប្ដូរ​ពណ៌ និង​ខុស​រូបរាង​ដើម ដូចនេះ​គួរតែ​ពាក់​អាវ​ក្នុង​ឆ្លាស់​គ្នា នោះ​ទើប​សុដន់​មាន​សុវត្ថិភាព។ សម្រាប់​អ្នក​ហាត់ប្រាណ​វិញ គឺ​ត្រូវ​តែ​ប្ដូរ​អាវក្នុងជា​រៀងរាល់ថ្ងៃ ព្រោះ​ពេល​ធ្វើ​សកម្មភាព គឺ​តែង​មាន​ញើស ស្អិតជាប់។

អត្ថបទពាក់ព័ន្ធចង់ពាក់ស្បែកជើងកែងអេស្កាប៉ាំងមិនឈឺចាប់ ឬរបួស គួរដឹងតិចនិកនេះ

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/08/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Aug 13, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម