១.វិធីការពារ
– ប្រើប្រាស់ឡេការពារកម្តៅថ្ងៃ៖ ការប្រើឡេការពារកម្តៅថ្ងៃ គឺមិនអាចកម្ចាត់អាចម៍រុយបានក៏ពិតមែន តែវាមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារមិនកើតអាចម៍រុយបន្តបន្ទាប់គ្នា។
– ពាក់ស្រោមដៃជិតៗ៖ ផ្ទៃខ្នងដៃក៏ត្រូវការការពារដូចនឹងផ្នែកដទៃនៃរាងកាយដែរ ដូចនេះ បើមិនចង់កើតអាចម៍រុយ ឬជាំខ្មៅដៃទេ គួរពាក់ស្រោមដៃឃ្លុំជិតៗពេលចេញទីខាងក្រៅ។
– ជៀសវាងត្រូវកម្តៅថ្ងៃ៖ ចុងក្រោយនោះគឺត្រូវជៀសឲ្យផុតពីកត្តាដែលបង្កឲ្យមានអាចម៍រុយឲ្យបាន។ យកល្អ បើអាចមិនបាច់ចេញទៅក្រៅផ្តេសផ្តាសទេ ពេលមេឃក្តៅហែង។
២.វិធីព្យាបាល
– ព្យាបាលដោយឡាស៊ែរ៖ ការព្យាបាលដោយឡាស៊ែរ គឺជាការប្រើប្រាស់ ពន្លឺកាំរស្មីបាញ់ផ្ដោតទៅលើទីតាំងដែលស្បែកខូច។ ជាទូទៅ ការព្យាបាលដោយឡាស៊ែរ គឺមានសុវត្ថិភាពធម្មតា និងមានហានិភ័យទាបក្នុងការរក្សាស្លាកស្នាម ប៉ុន្តែការព្យាបាលនេះគឺត្រូវមានការផ្តល់ប្រឹក្សាពីគ្រូពេទ្យជំនាញជាមុនសិន។