home

បញ្ហារលាកស្បែក

បញ្ហា​រលាក​ស្បែក - មាតិកាបញ្ហារលាក​​ស្បែក នឹង​លម្អិត ពី​បញ្ហា​ស្បែក និង​វិធីដោះស្រាយ​ងាយ​ៗ ដែល​គ្រប់គ្នា​អាច​ទាញ​ប្រយោជន៍​បាន​ទីនេះ

ចំណេះដឹងទូទៅ

បញ្ហារលាកស្បែក

ស្រីៗ​មួយ​ចំនួន​កើតជំងឺ​មុខ​ក្រហម ចេញ​សរសៃ​តូចៗរវាមលើថ្ពាល់ ច្រមុះ និងថ្ងាស ដែល​បញ្ហា​នេះ​គ្រូពេទ្យ​សើស្បែក​អះអាង​ថា ពាក់ព័ន្ធ​នឹង​ការ​លាប​ម្សៅ​លាយ។ លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ ថា ការ​ប្រើ​ម្សៅ​លាយជាមួយម៉ៃដា ព្រួញបី ឬ​​ត្រចៀកកាំ និង​ថ្នាំស្តេរ៉យ (បំបាត់ការរលាក) ធ្វើ​ឲ្យ​រមាស់​ស្បែក ស្បែក​កាត់​ទៅ​ជា​ស្តើង ស្ងួត យូរៗ​ទៅ កាលណា​ត្រូវ​កម្តៅ​ថ្ងៃ​ឆាប់​ក្រហម ចេញ​សរសៃ​ពេញ​មុខ ឬ​ជាំ​មុខ។ ក្រៅ​មូលហេតុ​ខាង​លើ លោក​វេជ្ជបណ្ឌិត​ថា​ ជំងឺ​មុខ​ក្រហម ក៏​អាច​បណ្តាល​មក​ពី​កត្តា​តំណពូជ បរិស្ថាន ការ​ញ៉ាំ​ភេសជ្ជៈ​ក្តៅ ឬហឹរ ត្រូវ​ពន្លឺ​ថ្ងៃខ្លាំង​ជា​ដើម។ "ប្រើ​ម្សៅលាយ​ផល​ប៉ះពាល់​មិន​មែន​លេច​ចេញ​ភ្លាមៗ​ទេ ប្រើ​ពេល​យ៉ាង​តិច​ពី ១-២ ខែ អ្នក​ខ្លះ​គាត់​ប្រើ​ដំបូង​អ៊ីចឹង​ទៅ មុខ​ស​ស្អាត ប៉ុន្តែ​មាន​សម្គាល់​អត់​បន្ទាប់​ពី​ប្រើ​មួយ​រយៈ មុខ​យើង​ប្រែ​ជា​ស្តើង ចេញ​សរសៃ​ក្រហមៗ ប៉ុន្តែ​ពេល​យើង​ខាន ឬ​ឈប់​ប្រើ​វា ស្រាប់​តែ​ផ្ទៃ​មុខ​យើង​ឡើង​រមាស់ ខ្មៅ​ស្រអាប់ ឡើង​មុន ប៉ុន្តែ​មុន​នោះ​មិនមាន​គ្រាប់​ទេ គ្រាន់​តែ​ក្រហម​កន្ទួលៗ"។ តាម​ការ​ពន្យល់​របស់​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ស្បែក​រូប​នេះ មិន​ថា​បុរស ឬ​ស្ត្រីនោះទេ កាលណា​កើត​ជំងឺ​មុខ​ក្រហម​ហើយ​ពិបាក​ព្យាបាល​បន្តិច ការ​ប្រើ​ថ្នាំ​លេប ឬ​លាប មិន​អាច​ព្យាបាល​ជា​ដាច់​ទេ តម្រូវ​ឲ្យ​ព្យាបាល​ដោយ​ម៉ាស៊ីន​ឡាស៊ែ។ ដូច្នេះ​យើង​ត្រូវថែទាំ​ស្បែក​មុខ​ឲ្យ​បាន​ល្អ ចៀស​វាង​ការ​ប្រើ​ម្សៅ​លាយ​ផ្តេសផ្តាស […]

បញ្ហារលាកស្បែក

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ភាគច្រើន​តែង​កើត​​បូស ហើយកន្លែងដូចគ្នាដែលយើង​ធ្លាប់​កើត​នោះ គឺ​ក្លៀក​ដោយសារ​តែ​ទី​នោះ​មាន​សភាព​គគ្រិច ហើយ​បូក​រួម​ជាមួយ​កត្តា​ដទៃ​ទៀត។ វេជ្ជបណ្ឌិតឯកទេសទូទៅ​រូបនោះបាន​ឲ្យ​ដឹង​ទៀតថា បូស​ក្លៀក​កើត​ឡើង​ដោយសារ​បាក់តេរី​ម្យ៉ាង​ហៅ​ថា Staphylococcus ហើយអ្នកមាន​រោម​ក្លៀក​ច្រើន បូក​រួម​អាកាស​ធាតុ​ក្ដៅ នាំ​ឲ្យ​បែកញើស​ផ្អាប់​ជាប់​រហូត ងាយ​នឹង​មាន​ការ​បង្ក​រោគ។ មួយ​វិញ​ទៀត អ្នក​មាន​រោម​ក្លៀក​វែង ក្រាស់ ហើយ​មិន​បាន​សម្អាត​ញឹកញាប់ ក៏​បណ្ដាល​ឲ្យ​កើត​ជំងឺ​មួយ​នេះ​ឡើង។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅរូប​នោះ​បាន​បន្ត​ថា ប្រភេទ​បូស​​ខ្មែរ​យើង​ច្រើន​ហៅ​ថា បូស​ទ្រនិច។ វា​មិន​ត្រឹមតែ​កើត​ឡើង​នៅ​ក្លៀក​ប៉ុណ្ណោះ​ទេ វា​កើត​នៅ​ភ្លៅ កញ្ចឹងក ពុក​ចង្កោ កំប៉េះ​គូទ ហើយ​បណ្ដាល​ឲ្យ​ឡើង​ក្រហម ឈឺចាប់ ហើម​ប៉ោង និង​មាន​ខ្ទុះ ព្រម​ទាំង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន​ទៀត​ផង។ ចំណែក​ការ​កកើត​វិញ ដំបូង​ឡើយ​វា​អាច​ចាប់ផ្ដើម​ត្រឹម​ការ​រលាក ឬ​ស្ទះ​គល់​រន្ធ​តូច​ៗ​រួច​បន្ត​ស៊ី​ទៅ​ខាង​ក្នុង ហើយ​បង្ក​ជា​ដុំ​តូច​មួយ​មាន​ខ្ទុះ។ ចំណែក​ឯ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត គឺ​មនុស្ស​ប្រុស​ច្រើន​ជាង​នារី ដូចនេះ​ដើម្បី​អនាម័យ​គួរតែ​កោរ ឬ​បក​ទោះ​ស្រី ឬ​ប្រុស រោមក្លៀក ពុកមាត់ ពុក​ចង្កា រោម​ប៊ីគីនី ចៀសវាង​ងាយ​មាន​ការ​រលាក និង​ការ​បង្ក​រោគ​ផ្សេង​ៗ។ - កោរ​រោម​ក្លៀក កាត់​បន្ថយ​ការ​ធុំ​ក្លិន​ក្លៀក រលាក និង​បូស​ក្លៀក - កោរ​រោម​គូទ កាត់​បន្ថយ​ការ​នាំ​ឲ្យ​កើត​បូស រលាក​គូទ និង​ការ​ឆ្លង​រោគ​ដោយ​លាមក​ជាប់​នឹង​រោម​គូទ - កោរ​រោម​ប៊ីគីនី កាត់​បន្ថយ​ការ​រលាក​តំបន់​ប្រដាប់​បន្តពូជ […]