home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

បូសក្លៀកកើតឡើងដោយសារអី? ភាគច្រើនជាបុរស ឬស្រី?

បូសក្លៀកកើតឡើងដោយសារអី? ភាគច្រើនជាបុរស ឬស្រី?

លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ភាគច្រើន​តែង​កើត​​បូស ហើយកន្លែងដូចគ្នាដែលយើង​ធ្លាប់​កើត​នោះ គឺ​ក្លៀក​ដោយសារ​តែ​ទី​នោះ​មាន​សភាព​គគ្រិច ហើយ​បូក​រួម​ជាមួយ​កត្តា​ដទៃ​ទៀត។

វេជ្ជបណ្ឌិតឯកទេសទូទៅ​រូបនោះបាន​ឲ្យ​ដឹង​ទៀតថា បូស​ក្លៀក​កើត​ឡើង​ដោយសារ​បាក់តេរី​ម្យ៉ាង​ហៅ​ថា Staphylococcus ហើយអ្នកមាន​រោម​ក្លៀក​ច្រើន បូក​រួម​អាកាស​ធាតុ​ក្ដៅ នាំ​ឲ្យ​បែកញើស​ផ្អាប់​ជាប់​រហូត ងាយ​នឹង​មាន​ការ​បង្ក​រោគ។ មួយ​វិញ​ទៀត អ្នក​មាន​រោម​ក្លៀក​វែង ក្រាស់ ហើយ​មិន​បាន​សម្អាត​ញឹកញាប់ ក៏​បណ្ដាល​ឲ្យ​កើត​ជំងឺ​មួយ​នេះ​ឡើង។

វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅរូប​នោះ​បាន​បន្ត​ថា ប្រភេទ​បូស​​ខ្មែរ​យើង​ច្រើន​ហៅ​ថា បូស​ទ្រនិច។ វា​មិន​ត្រឹមតែ​កើត​ឡើង​នៅ​ក្លៀក​ប៉ុណ្ណោះ​ទេ វា​កើត​នៅ​ភ្លៅ កញ្ចឹងក ពុក​ចង្កោ កំប៉េះ​គូទ ហើយ​បណ្ដាល​ឲ្យ​ឡើង​ក្រហម ឈឺចាប់ ហើម​ប៉ោង និង​មាន​ខ្ទុះ ព្រម​ទាំង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន​ទៀត​ផង។ ចំណែក​ការ​កកើត​វិញ ដំបូង​ឡើយ​វា​អាច​ចាប់ផ្ដើម​ត្រឹម​ការ​រលាក ឬ​ស្ទះ​គល់​រន្ធ​តូច​ៗ​រួច​បន្ត​ស៊ី​ទៅ​ខាង​ក្នុង ហើយ​បង្ក​ជា​ដុំ​តូច​មួយ​មាន​ខ្ទុះ។

ឈឺសុដន់១

ចំណែក​ឯ​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត គឺ​មនុស្ស​ប្រុស​ច្រើន​ជាង​នារី ដូចនេះ​ដើម្បី​អនាម័យ​គួរតែ​កោរ ឬ​បក​ទោះ​ស្រី ឬ​ប្រុស រោមក្លៀក ពុកមាត់ ពុក​ចង្កា រោម​ប៊ីគីនី ចៀសវាង​ងាយ​មាន​ការ​រលាក និង​ការ​បង្ក​រោគ​ផ្សេង​ៗ។

– កោរ​រោម​ក្លៀក កាត់​បន្ថយ​ការ​ធុំ​ក្លិន​ក្លៀក រលាក និង​បូស​ក្លៀក
– កោរ​រោម​គូទ កាត់​បន្ថយ​ការ​នាំ​ឲ្យ​កើត​បូស រលាក​គូទ និង​ការ​ឆ្លង​រោគ​ដោយ​លាមក​ជាប់​នឹង​រោម​គូទ
– កោរ​រោម​ប៊ីគីនី កាត់​បន្ថយ​ការ​រលាក​តំបន់​ប្រដាប់​បន្តពូជ និង​កាត់​បន្ថយ​អត្រា​នាំ​ឲ្យ​ធ្លាក់​ស​ចំពោះ​ស្រ្តី។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 08/07/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត