១. ត្រសក់ ជាមួយនឹងក្រូចឆ្មារ
ត្រសក់គឺជាភ្នាក់ងារកម្ចាត់បញ្ហារន្ធញើសធំយ៉ាងពូកែស័ក្ដិសិទ្ធិ ពីព្រោះវាមានផ្ទុកស៊ីលីកាខ្ពស់ ដែលមិនត្រឹមតែធ្វើឲ្យស្បែករបស់យើងមានភាពក្មេងជាងវ័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបន្តឹងរន្ធញើសបានយ៉ាងល្អផងដែរ។ ចូរលាយទឹកត្រសក់ចំនួន២ស្លាបព្រាបាយ ជាមួយនឹងទឹកក្រូចឆ្មារមួយស្លាបព្រាបាយ បន្ទាប់មកយកល្បាយនេះមកលាបនៅលើផ្ទៃមុខ ដោយប្រើសំឡីជូតមុខ និងទុកចោលរហូតដល់ស្ងួតល្អ សឹមលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។

២. សម្បកចេក
សំប្បកចេកមានផ្ទុកសារជាតិLutein ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលជួយចិញ្ចឹមស្បែក។ លើសពីនេះ វាក៏មានផ្ទុកប៉ូតាស្យូម ដែលជួយឲ្យស្បែកមានភាពភ្លឺរលោង។ ចូរត្រដុសសម្បកចេកនៅលើផ្ទៃមុខជារាងរង្វង់រយៈពេលប្រហែល១៥នាទី រួចលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។ អនុវត្តរូបមន្តនេះ២ដង ក្នុងមួយសប្ដាហ៍ដើម្បីទទួលបានរន្ធញើសរួមតូច។
៣. រមៀត
យើងបានដឹងហើយថា រមៀតមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយផ្ចិតរន្ធញើស ព្រមទាំងកាត់បន្ថយការរលាកស្បែក។ ពិតណាស់ វាក៏អាចកាត់បន្ថយការហើមនៅជុំវិញរន្ធញើសរបស់យើងបានយ៉ាងអស្ចារ្យ។ ចូរលាយម្សៅរមៀតចំនួន១ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកពីរបីតំណក់ ដើម្បីបង្កើតជាល្បាយស្ដើង បន្ទាប់មកលាបវានៅលើស្បែក ដោយទុកចោលរយៈពេល១០នាទី ទើបលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។