តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

​ចង់បាត់​ស្នាម​​មុន១០០%​ គ្នាយើងអាចសាកតិចនិកទាំងនេះ

​ចង់បាត់​ស្នាម​​មុន១០០%​ គ្នាយើងអាចសាកតិចនិកទាំងនេះ

​គួរ​ឲ្យ​ពិបាក​ចិត្ត​ប៉ុនណា ក្រោយ​ពី​មុន​ពេញ​មុខ​ ហើយ​មាន​ស្នាម​ទៀត។ ​គ្នាយើង​ទាំងអស់​សុទ្ធ​​តែ​​ធ្លាប់​កើត​​មុន ញេច កេះ ធ្វើ​ឲ្យ​មាន​ស្នាម។ ​ស្នាម​ទាំង​នោះ​អាច​បាត់ ១០០% ទេ? ចម្លើយ​គឺ អាច។ ចាំ “Hello គ្រូពេទ្យ” ប្រាប់!

១- ក្រែម និងផលិតផលជំនួយ

– សម្លាក​ថ្មីៗ៖​ ​មាន​ពណ៌​​ក្រហម​ហើម​ប៉ោង ដោយសារ​​រលាក។ ក្រែម​ គ័រទីហ្សូន ​អាច​​ជួយ​​បន្ថយ​​ការ​រលាក និង​ធ្វើ​ឲ្យ​ស្ថានភាព​ស្បែក​ល្អ​​វិញ​បាន។ គ្នា​យើង​​អាច​ទិញ​​ក្រែម​ គ័រទីហ្សូន ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជា​​។

– សម្លាកក្រមៅ៖ ស្លាកស្នាម​​ពណ៌​ក្រមៅ ​ផលិតផល​​ត្រូវប្រើ មាន​​អាស៊ីដ​កូហ្ស៊ិច (Kojic acid) វីតាមីន C ​និង​អាប៊ុយទីន​ (arbutin)​ ដើម្បីជួយ​បំបាត់​ចំណុចក្រមៅ​លើ​មុខ។ គួរប្រយ័ត្ន​​ចំពោះ​ការ​រើស​ផលិតផល​មក​ប្រើ (លាប) ព្រោះ​សាច់​មុខ​អាច​មិន​ត្រូវ ពេល​ខ្លះ​វា​អាច​ធ្វើឲ្យ​ស្បែក​រោល ឬ​បង្ក​ជា​មហា​រីក​បាន។

កើតមុន

២- បាញ់កាំរស្មី និងចាក់ថ្នាំបន្តឹង​

– បាញ់កាំរស្មី៖ សម្លាកមុន​ធ្ងន់ធ្ងរ គួរ​ពិគ្រោះ និង​ព្យាបាល​​ជាមួយពេទ្យ​សើស្បែក ដើម្បី​ស្វែងយល់​ពី​វិធី ឬ​ជម្រើស​ព្យាបាល ដូច​ជា ​បាញ់កាំរស្មីឡាសែ៊រ។ គេបាញ់​ដើម្បី​បំបែក​ស្នាម​លើ​មុខ ​ធ្វើ​ឲ្យ​​ស្បែក​រលោង ​បង្កើន​ការផលិត​ជាតិ​ខូលេជែន ​មក​​បំពេញ​សម្លាក​​មុន​ឲ្យ​ជិតវិញ។

– ចាក់ថ្នាំបន្ដឹង ឬបំពេញ៖ ​សម្រាប់​អ្នក​មាន​សម្លាក​​មុនខូង​ជ្រៅៗ ​ត្រូវចាក់ថ្នាំ​​បំពេញ​បន្តឹងស្បែក និង​​​ព្យាបាលឲ្យ​​ទៀងទាត់ ឬ​រៀង​រាល់ ៤-៦ ខែម្តង ព្រោះស្បែកត្រូវ​ការ​​ស្រូប​ជាតិ​ថ្នាំ​ចាក់​ទៅ​បំពេញ​ស្នាម​ជ្រៅៗ។

ចង់គណនា BMI ចុចទីនេះ!
ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

៣- របៀបបង្ការ និងបន្ថយឥទ្ធិពលមុន

– កុំប៉ះពន្លឺថ្ងៃ៖ កម្ដៅ​ថ្ងៃ​ធ្វើ​ឲ្យ​ស្នាម​កាន់​តែ​ឡើងពណ៌​ក្រមៅខ្លាំងឡើងៗ ព្រោះ​​កាំរស្មីយូវី (UV) ​ក្នុងពន្លឺ​ព្រះអាទិត្យ ភ្ញោច​​កោសិកា​ផលិត​ជាតិ​ពណ៌ត្នោត​ ​បណ្តាល​ឲ្យមាន​ការប្រែប្រួលសម្បុរ​​ស្បែក​ខុស​ធម្មតា។ ពន្លឺ និង​កម្ដៅ​​ព្រះអាទិត្យ​ក្ដៅ​ខ្លាំង អាក្រក់​បំផុត​លើ​ស្បែក​ចន្លោះ​ពី​ម៉ោង ១០ ព្រឹកដល់​ ២ រសៀល។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

– កុំកេះសម្លាក៖ សម្លាកកើត​ដោយ​សារ​​បាត់បង់​ជាតិខូលេជែន កាន់​តែ​កេះ ​កាន់តែ​ធ្ងន់ធ្ងរ​។ កេះ និង​​ញេច មិនអាច​ជួយ​ឲ្យ​ស្លាកស្នាម​ប្រសើរ​ឡើង ឬ​ជា​ទេ អ៊ីចឹងកុំ​រពឹស​ដៃ សូម្បី​ប៉ះ​ ឬ​អង្អែល​។ ញេចមុន​ធ្វើឲ្យខ្ទុះ ​និង​បាក់តេ​រីចូល​ទៅ​កាន់​តែជ្រៅ​ក្នុងស្រទាប់​ស្បែក ​បណ្តាល​ឲ្យមាន​ការ​ខូចខាត​កាន់​តែច្រើន​ឡើង​ៗ រហូត​បង្ក​ជា​ស្នាម។

– កុំប្រើវីតាមីន E លើសម្លាក៖ ផ្ទុយពី​ជំនឿ​ដែល​ថា​វីតាមីន E ​ជួយ​ពន្លឿន​ល្បឿន​នៃ​ការ​ជាសះ តែ​តាមពិតវា​​​វីតាមីន​នេះបែរ​ជា​ពន្យឺត​ទៅវិញ ហើយថែមទាំងអាចធ្វើឲ្យស្បែករមាស់រោលទៀតផង។

ចំណុចសំខាន់

​គ្នាយើង​ទាំងអស់​សុទ្ធ​​តែ​​ធ្លាប់​កើត​​មុន ញេច កេះ ធ្វើ​ឲ្យ​មាន​ស្នាម។ ​ស្នាម​ទាំង​នោះ​អាច​បាត់ ១០០% ប្រសិនបើយើង​អនុវត្តវិធីសាស្រ្តទាំងនេះ៖
  • ក្រែម​ និង​ផលិតផល​ជំនួយ
  • បាញ់​កាំរស្មី និង​ចាក់ថ្នាំ​បន្តឹង
  • កុំប៉ះពន្លឺថ្ងៃ
  • កុំកេះសម្លាក
  • កុំប្រើវីតាមីន​Eលើ​សម្លាក

Verifying...

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Meng Vatana កែសម្រួល​ចុងក្រោយ 06/04/2022
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត