៤. មិនកក់សក់ញឹកញាប់
នៅពេលដែលយើងមិនកក់សក់រយៈពេលយូរ ឬច្រើនថ្ងៃ ក៏អាចបណ្ដាលឲ្យស្បែកក្បាលមានអង្គែ (buildup )និងនាំឲ្យសក់ខូច ព្រមទាំងបង្អាក់សមត្ថភាពក្នុងការដុះលូតលាស់នៃសរសៃសក់ ដែលជាបញ្ហាចម្បងធ្វើឲ្យសក់ស្ដើងៗ និងជ្រុះសក់។

៥. អេះក្បាល
ស្បែកក្បាលរមាស់អាចបណ្ដាលមកពីការឆ្លងមេរោគផ្សិត អាលែកហ្ស៊ី ឬការរលាក។ ការអេះក្បាលមិនឈប់ និងខ្លាំងៗ ដោយសារតែការរមាស់អាចបំផ្លាញដល់ឫសសក់ ព្រមទាំងធ្វើឲ្យសក់ជ្រុះកាន់តែច្រើន។
៦. ប៉ះពាល់កម្ដៅថ្ងៃច្រើនជ្រុល
ទន្ទឹមនឹងនេះដែរ ការប៉ះពាល់ទៅនឹងកម្ដៅថ្ងៃច្រើនជ្រុលអាចបំផ្លាញស្រទាប់ខាងលើនៃសរសៃសក់។ ការបំផ្លាញដោយកម្ដៅថ្ងៃ អាចធ្វើឲ្យសក់ស្ដើង ស្ងួត និងផុយស្រួយ។
៧. មិនញ៉ាំអាហារទៀងពេល
បញ្ហាជ្រុះសក់ ក៏ជាផលប៉ះពាល់ចម្បងមួយនៅពេលដែលយើងមិនញ៉ាំអាហារទៀងទាត់។ កង្វះសារធាតុចិញ្ចឹមចាំបាច់នឹងបង្វែរថាមពលឆ្ពោះទៅរកមុខងារសំខាន់ៗដូចជាបេះដូង និងខួរក្បាល ដោយបំភ្លេចចោលសរសៃសក់ និងស្បែកក្បាល។ កត្តានេះអាចបញ្ឈប់ដំណើរការលូតលាស់នៃសរសៃសក់ និងបណ្ដាលឲ្យសក់ជ្រុះ។
អ្នកកំពុងអានមានបញ្ហាជ្រុះសក់មែន? យូរប៉ុណ្ណាហើយ? មានទម្លាប់អាក្រក់ណាខាងលើអត់?