backup og meta

តិចនិក​ថែទាំ​សក់​​មុន​ចូល​គេង ស្រីៗ​យើង​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 21, 2021

តិចនិក​ថែទាំ​សក់​​មុន​ចូល​គេង ស្រីៗ​យើង​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់ សក់​របស់​យើង​ត្រូវការ​ការ​ថែទាំ​ជា​ពិសេស​ មិន​ថា​នៅ​អំឡុង​ពេល​ថ្ងៃ ឬ​ពេល​ចូល​គេង​នោះ​ទេ​។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ធ្វេសប្រហែស​ក្នុង​ការ​ថែទាំ​​សក់​ ​វា​អាច​បណ្ដាល​ឲ្យ​សក់​ខូច​ ជ្រុះ បែក​ចុង​ និង​​មិន​មាន​សុខភាព​ល្អ​។​ ដូច្នេះ​ហើយ​ មុន​ពេល​ចូល​គេង​ ស្រី​ៗ​យើង​គប្បី​អនុវត្ត​តិចនិក​ទាំង​នេះ​ ដើម្បី​ទទួល​បាន​សក់​រឹងមាំ​ និង​មាន​សុខភាព​ល្អ​។

១. កុំ​ចូល​គេង​ទាំង​សក់​សើម​

នៅ​ពេល​ដែល​​យើង​កក់​សក់​រួច​ ហើយ​ចូល​គេង​​ទាំង​សក់​សើម​ វា​ធ្វើ​ឲ្យ​សក់​របស់​យើង​ងាយ​ខូច និង​ផុយ​ស្រួយ​។ មួយ​វិញ​ទៀត​ ​អ្នក​ជំនាញ​​ក៏​ណែនាំ​ឲ្យ​យើង​ចៀសវាង​សិត​សក់​នៅ​ពេល​ដែល​ទើប​កក់​សក់​រួច​ផង​ដែរ​។

២. ចៀសវាង​ចង​សក់​មុន​ពេល​គេង​

​​​​ដូច​គ្នា​នេះ​ដែរ​ ការ​ចង​សក់​​នៅ​ពេល​គេង អាច​ធ្វើ​ឲ្យ​​​សក់​របស់​យើង​មាន​សម្ពាធ​ពេញ​មួយ​យប់​ ដែល​​នាំ​ឲ្យ​សក់​ខូច​​ និង​ជ្រុះ​ ដោយ​សារ​តែ​ឫស​សក់​មាន​សភាព​ទន់​ខ្សោយ​នៅ​ពេល​ដែល​យើង​បន្ត​ទម្លាប់​នេះ​រយៈពេល​យូរ​។ ដូច​នេះ យើង​គប្បី​ទម្លាក់​សក់​ ឬ​ចង​សក់​បែប​រលុង​ៗ នៅ​ពេល​ដែល​យើង​ចូល​គេង​ ទើប​ជា​ការ​ប្រសើរ​។

សក់ប្រេង១

៣. ម៉ាស្សា​សក់​

ការ​ម៉ាស្សា​​ស្បែក​ក្បាល​​រយៈពេល​១៥​ ទៅ​២០​នាទី​នៅ​ពេល​យប់​ អាច​ជួយ​ឲ្យ​សរសៃ​សក់​ និង​ស្បែក​ក្បាល​របស់​យើង​មាន​សុខភាព​ល្អ ដោយ​សារ​តែ​ចរន្ត​ឈាម​រត់​បាន​ល្អ​។ យោង​តាម​ការ​ស្រាវជ្រាវ​​របស់​ទស្សនាវដ្ដី​ePlasty​បាន​បង្ហាញ​ថា ការ​ម៉ាស្សា​ស្បែក​ក្បាល​ជា​រៀង​រាល់​ថ្ងៃ​ អាច​ជួយ​ឲ្យ​សក់​លូតលាស់​បាន​ល្អ​។

៤. ជ្រើសរើស​ខ្នើយ​ធ្វើ​ពី​សរសៃ​សូត្រ​

ទន្ទឹម​នឹង​នេះ​ដែរ ​ការ​ជ្រើសរើស​ខ្នើយ​ដែល​ធ្វើ​ពី​សរសៃ​សូត្រ​ អាច​​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​​​ការ​ខូច​សក់​ និង​ផុយ​ស្រួយ​។ ផ្ទុយ​ទៅ​វិញ បើ​យើង​ប្រើ​ខ្នើយ​ដែល​ធ្វើ​ពី​កប្បាស​រយៈពេល​យូរ​ ​វា​​អាច​បណ្ដាល​ឲ្យ​សក់​របស់​យើង​ខូច​គុណភាព​ទាំង​មិន​ដឹង​ខ្លួន​​​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 21, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម