៥- រមាស់ពេលលាបពណ៌ជាសញ្ញាមានបញ្ហាសក់
គ្នាយើងខ្លះ មានបញ្ហាស្បែកក្បាលដោយមិនដឹងថាមកបញ្ហាអ្វី។ លោកស្រី Fusco បានចែករំលែកបទពិសោធ ពេលស្រីប្តូរពណ៌សក់ មានអារម្មណ៍ឈឺថើៗ នោះអាចបណ្តាលមកពីស្បែកក្បាលស្ងួត។ លើសពីនេះ ករណីនេះអាចនឹងធ្វើឲ្យមានបញ្ហាអាក្រក់ទៅៗ បង្កជាអង្គែ រលាកឫសសក់ និងប្រហែលជាបាត់បង់ ឬជ្រុះសក់ទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាកល្បងវិធីសាស្ត្រនេះ
- ផ្លែឈើ ៥មុខ ជួយបង្ការមិនឲ្យជ្រុះសក់
៦- ស្បែកក្បាលត្រូវការកម្ចាត់កោសិកាងាប់ៗចេញ
ករណីនេះ ដូចជាការរបកស្បែកចាស់នៅលើមុខដែរ ស្បែកក្បាលអាចនឹងទទួលបានអត្ថប្រយោជន៍ពីការដុសខាត់។ លោកស្រី Fusco ណែនាំថា បន្ថែមស្ករ ២-៣ ស្លាបព្រាទៅក្នុងសាប៊ូកក់សក់ ដើម្បីជួយកម្ចាត់ស្បែកងាប់ៗទាំងនោះចេញ។ ប្រើម្រាមដៃអេះកក់ឲ្យសព្វ និងចៀសវៀងប្រើក្រចកពេលខាត់ តែពេលខ្លះបច្ចេកទេសនេះ ក៏នៅតែភ្លាត់ម្តងម្កាលធ្វើឲ្យយើងឈឺដូចគ្នា។ ដើម្បី ទទួលបានលទ្ធផលល្អ គួរតែព្យាយាមប្រើសាប៊ូអាស៊ីដស៊ីលីស៊ីលីក (Salicylic) ម្តងក្នុងមួយសប្តាហ៍។
៧- ប្រើថ្នាំជួយឲ្យរលោង
តាមរយៈលោកស្រី Fusco ដដែល ស្រីៗជាច្រើន គ្មានភ័យខ្លាចរឿងស្ទះរន្ធញើស ឬ ធ្ងន់សក់ឡើយ។ ប៉ុន្តែ ដូចជាស្បែកតំបន់ដទៃទៀត ដែលសុទ្ធតែត្រូវការសំណើម ស្បែកក្បាលនឹងទទួលបានអត្ថប្រយោជន៍ពីសារជាតិទឹកដូចគ្នា។ រឿងមួយ គ្នាយើងត្រូវចាំទុក ថ្នាំធ្វើឲ្យសក់រលោងនេះ គឺមិនប៉ះពាល់ស្បែកក្បាលទេ ហេតុនេះអាចលាបពីឫសសក់ ដល់ចុងសក់បាន។ លោកស្រី Fusco ក៏ណែនាំដែរថា សូមបន្ថែមជាតិប្រេងចូលទៅក្នុងក្រែមបន្ទន់សក់នេះ ដើម្បីធ្វើសក់មានសំណើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕