១- កក់សក់ញឹកពេក
ពិតណាស់ សក់ត្រូវតែកក់សម្អាតជាចាំបាច់ តែយោងទៅតាមអ្នកជំនាញសុខភាពសក់ជាច្រើន យើងចាំបាច់ត្រូវកក់សក់ ២-៣ថ្ងៃម្តងបានហើយ។ បើកក់ច្រើនពេក អាចប្រឈមបញ្ហាជ្រុះសក់ និងបាត់បង់ប្រេងធម្មជាតិដែលការពារសក់ ជួយឲ្យមានពន្លឺ មានសុខភាពល្អបាន។ ឯគ្នាយើងមានសក់ស្ងួតដោយការកក់សក់ច្រើន អាចបណ្តាលឲ្យសក់បាត់បង់ពណ៌ធម្មជាតិរបស់សក់យើងបាន។
បើយើងបានហាត់ប្រាណ និងបែកញើសច្រើននៅពេលថ្ងៃ នោះអាចសាកល្បងដោយការប្រើសាប៊ូកក់ស្ងួត និងប្រើសាប៊ូបន្ទន់សក់នៅពេលបន្ទាប់។
២- ហេតុផលចាំបាច់យើងត្រូវប្រើសាប៊ូបន្ទន់សក់
គួរប្រើសាប៊ូបន្ទន់ បន្ទាប់ពីកក់សក់រួច ដើម្បីចៀសវាងកុំឲ្យមានប្រេងនៅជាប់សក់។ គ្នាយើងត្រូវប្រើក្នុងកម្រិតតិច (ប៉ុនកាក់) ហើយលាបវានៅលើសក់។ បើចាំបាច់ អាចបង្កើនកម្រិតបាន ប៉ុន្តែកុំឲ្យលើស ១/៤ នៃទំហំកាក់ឲ្យសោះ។
៣- ប្រើសាប៊ូខុស