៤. ម៉ាសសម្រាប់មុខខ្លាញ់
មុខសម្បូរខ្លាញ់ដោយសាររន្ធញើសរបស់យើងផលិតខ្លាញ់ច្រើន។ ខ្លាញ់នេះអាចកកនៅក្នុងរន្ធញើសដែលបណ្ដាលឲ្យមុខឡើងមុន និងរលាក។ ផ្លែចេកអាចជួយស្រូបយកជាតិខ្លាញ់នៅលើស្បែក ខណៈក្រូចឆ្មារជួយសម្អាតរន្ធញើស។
គ្រឿងផ្សំ៖ ផ្លែចេក ១ ផ្លែ ទឹកក្រូចឆ្មារ ១ មិល្លីលីត្រ និងប្រេងអូលីវ ១ ស្លាបព្រាកាហ្វេ។
របៀបធ្វើ៖ យកផ្លែចេកទៅកិន រួចលាយជាមួយនឹងទឹកក្រូចឆ្មារ និងប្រេងអូលីវ។ ក្រោយពីលាយរួចយកទៅបិទលើមុខ និងទុកចោល ១៥ នាទីទើបលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៥. ម៉ាសសម្រាប់មុខស្ងួត
ម៉ាស់នេះគឺជួយឲ្យស្បែករក្សាជាតិសំណើម និងជួយបំបាត់អាការៈរមាស់ និងស្បែកស្រអាប់។
គ្រឿងផ្សំ៖ មានផ្លែត្រសក់កន្លះផ្លែ និងជែលប្រទាលកន្ទុយក្រពើ ២ ស្លាបព្រាកាហ្វេ។
របៀបធ្វើ៖ យកត្រសក់ទៅកិន និងលាយជាមួយជែលប្រទាលកន្ទុយក្រពើ រួចយកមកម៉ាស្សាថ្នមៗលើមុខ និងទុកចោល ៣០ នាទីទើបលាងសម្អាតនឹងទឹកចេញវិញ។
៦. ម៉ាសសម្រាប់ស្នាមជ្រួញ
ការព្យាបាលមុខជាប្រចាំអាចកាត់បន្ថយស្នាមជ្រីវជ្រួញបាន ហើយជួយឲ្យស្បែកតឹងផងដែរ។ ការប្រើប្រាស់ផ្លែបឺរ និងម្សៅកាកាវជួយជំរុញដល់ការផលិតខូឡាជេន រីឯទឹកឃ្មុំផ្តល់សំណើមដល់ស្បែក និងជួយឲ្យស្បែកទន់។
គ្រឿងផ្សំ៖ ផ្លែបឺរ ២ ផ្លែ ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និងម្សៅកាកាវ ២ ស្លាបព្រាកាហ្វេ។
របៀបធ្វើ៖ យកផ្លែបឺរទៅកិន ហើយលាយជាមួយនឹងម្សៅកាកាវ និងទឹកឃ្មុំ រួចយកទៅម៉ាស្សាថ្នមលើមុខ និងទុកចោល ២០ នាទីទើបលាងសម្អាតនឹងទឹកក្ដៅឧណ្ហៗ។