តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមកើតមហារីក

ស្រីៗនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមកើតមហារីក

ប៉ុន្មាន​ឆ្នាំមកនេះ​យុវវ័យ​កម្ពុជា​ពេញ​និយម​បក​ស្បែក​ខ្លាំង​ណាស់ ហើយ​រហូត​មក​ទល់​សព្វថ្ងៃ​ក៏​នៅតែ​មាន​អ្នក​មាន​ធ្វើ​បែប​នេះ​ដដែល ព្រោះ​តែ​ចង់​បាន​សម្រស់​ស្បែក​ស​ស្អាត។

វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​មិន​គិត​ពី​សុខភាព​របស់​ខ្លួន​ដោយ​ជ្រើសរើស​វិធី​មួយ​នេះ គឺជាបំផ្លាញខ្លួនឯង។ លោក​បន្ត​ទៀត​ថា យុវតី​ដែល​កំពុង​និយម​បក និងចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​នោះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​សើស្បែក និង​ជំងឺ​មហារីក​ស្បែក​ផង​ដែរ។

វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ពេល​ក្រោយ​បក​ស្បែក​ហើយ​មិន​បាន​ថែរក្សា​វា​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ស្បែក​របស់​ពួកគេ​ងាយ​នឹង​រង​រលាក​ពី​កម្ដៅ​ព្រះអាទិត្យ ព្រោះ​ស្បែក​នោះ​ខ្សោយ​ជាង​ស្បែក​ធម្មតា ដែល​ស្បែក​ដើម​មាន​សុខភាព​រឹងមាំ​ជាង។ ម្យ៉ាង​វិញ​ទៀត​ពន្លឺ​ព្រះអាទិត្យ​មាន​កាំ​រស្មី UV ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ស្បែក​បាន ហើយ​ការ​បក​ស្បែក​នេះ​ទៀតសោត អាច​មិន​បាន​ធ្វើ​តាម​បច្ចេកទេស ព្រោះ​ចេះ​តែ​នឹក​ឃើញ និង​ធ្វើ​ត្រាប់​ត​ៗ​គ្នា​ប៉ុណ្ណោះ។

ចំពោះ​ថ្នាំ​ធ្វើឲ្យ​ស្បែក​ស​ដែល​លក់​លើ​ទីផ្សារ​វិញ នៅ​លើ​សម្បកដប​ថ្នាំ មាន​លាយ​សារធាតុ​មួយ​ចំនួន​គេ​មិន​បាន​ប្រាប់​យើង​ឲ្យ​ដឹង ដែល​ក្នុង​នោះ​អាច​មាន​លាយ​សារធាតុ បារត អាស៊ីដ​ខ្សោយ ថ្នាំ​ប្រឆាំង​ការ​រលាក និង​សារធាតុ​គីមី​កាត់​មួយ​ចំនួន​ទៀត នាំឲ្យ​កើត​ជំងឺ​សើ​ស្បែក និង​មហារីក​ស្បែក ព្រោះ​ថា​ថ្នាំ​ទាំងនោះ​បាន​ធ្វើឲ្យ​ស្បែក​បាត់បង់​ប្រព័ន្ធ​ការពារ។

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 22/06/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត